EPISODE 37

1.8K 134 3
                                    

@Club

"ឯងដូចខ្វះកន្លែងនាំយើងមកលេងណាស់"Jimin អង្គុយសម្លក់រាងតូចដែលកំពុងតែអង្គុយផឹកស្រាញ៉ាក់ក្បាលតាមភ្លេងដូចសប្បាយអរណាស់អញ្ចឹង ហើយមើលចុះអ្នកណាមិនខឹងបើបែករាប់ឆ្នាំមកវិញបបួលមកលេងក្លឹបបែបនេះធ្វើដូចគ្មានកន្លែងណាទៅក្រៅពីនេះអញ្ចឹង

"គ្រាន់តែចង់នាំអ្នកម៉ែដើរលេងខ្លះមិនបាន នេះផឹកទៅកុំនិយាយច្រើន "Taehyungហុចកែវមួយព្រមទាំងចាក់ស្រាអោយគេផឹកដូចគ្នា

"អ្នកម៉ែ ហឹសៗ"Yoongiដែលអង្គុយចាំស្តាប់ពួកគេនិយាយនោះក៏សើចចុងមាត់ហ្អឹសៗម្នាក់ឯងពេលណាលឺTaehyungហៅសង្សាខ្លួនបែបនេះតែក៏មិនហ៊ានសើចខ្លាំងខ្លាចយប់នេះគ្មានកន្លែងដេក

"Yoongiបងសើចអី?"Jimin

"គ្មានទេអូនសម្លាញ់ អរនោះJungkookមកល្មម"Yoongiចូលទៅអោបដៃរាងតូចដើម្បីយកចិត្តហើយក៏ក្រឡេកឃើញនាយកម្លោះដើរចូលមកក៏បង្វែអារម្មណ៍កុំអោយគេខឹងខ្លួន

"សុំទោសដែលអោយចាំយូរ"Jungkookដើរមកក៏ចូលមកអង្គុយក្បែររាងតូចយកតែម្តងទោះបីជាមិនចង់ឃិតក៏មិនកើតបើសល់តែកៅអីមួយអោយគ្នាទៅអង្គុយនៅឯណាទៅ

"អ្នកណាហៅលោកមក?"Taehyung ងាកទៅសួរអ្នកដែលអង្គុយក្បែរខ្លួនព្រោះគេមិនបានប្រាប់នាយឡើយគេហៅតែមិត្តគេមកជុំគ្នាលេងតែប៉ុណ្ណោះ

"គឺខ្ញុំជាអ្នកហៅគេមក Taeមិនទាស់អីទេមែនទេ?"Yoongiចូលខ្លួនមកនិយាយព្រោះតែខ្លាចពួកគេទាស់សម្តីគ្នា គេគ្រាន់តែចង់អោយនាយចេញក្រៅខ្លះកុំគិតតែសង្ងំក្នុងផ្ទះម្នាក់ឯងហើយគេក៏ចង់អោយនាយមកក្បែររាងតូចដូចគ្នាព្រោះគេដឹងថានាយច្បាស់ជានឹករាងតូចជាមិនខាន

"មិនអីទេខ្ញុំគ្រាន់តែសួរប៉ុណ្ណោះ"Taehyungញញឹមក្រវីក្បាលបញ្ជាក់ហើយក៏យកស្រាមកផឹកធ្វើដូចជាផឹកទឹកសុទ្ធអញ្ចឹង

"Taeកុំផឹកច្រើនពេក ក្រពះអូនមិនល្អផងប្រយ័ត្នឈឺទៀត"Jungkookចាប់កែវចេញពីដៃគេបើបណ្តោយទៀតច្បាស់ជាត្រូវដេកពេទ្យជាមិនខាន

"បងកុំចេះរឿងខ្ញុំ ខ្ញុំហៅមកក្លឹបផឹកស្រាឬបងចង់អោយខ្ញុំមកអង្គុយផឹកទឹកតែស្តាប់លោកទេសនា"Taehyungក្រវាសដៃនាយហើយក៏ចាក់ស្រាមកផឹកបើនិយាយពីភ្នែកវិញចង់ជ្រុះទៅដីបាត់ហើយ ចាក់ស្រាវិញមិនបានចូលកែវអីបន្តិចទេបើស្រវឹងចេញកែវដល់តែពីរបាត់ទៅហើយ

_Because I Love You _Where stories live. Discover now