EPISODE 32

1.7K 144 2
                                    

ក្រោយពេលដែលដឹងថាសង្សាបណ្តូលចិត្តចាកចេញទៅចោលខ្លួន នាយក៏លែងមានអារម្មណ៍នៅក្នុងខ្លួនគិតតែពីសង្ងំស្ងៀមម្នាក់ឯងមិនព្រមនិយាយរកអ្នកណាសូម្បីបន្តិច ក្រោយពេលពេទ្យអនុញ្ញាតអោយចេញពីមន្ទីរពេទ្យភ្លាមJungkookក៏ព្យាយាមដើររកTaehyungទោះបីជាម៉ាក់គេឃាត់យ៉ាងណាក៏មិនព្រមស្តាប់

"Taehyungគេឈប់ធ្វើការនៅទីនេះយូរហើយ ពេលនេះខ្ញុំក៏មិនដឹងថាគេនៅឯណាដូចគ្នា"ប្រយោគរបស់បុគ្គលិកម្នាក់ដែលនៅធ្វើការក្នុងហាងកាហ្វេដែលរាងតូចធ្លាប់ធ្វើបាននិយាយមកធ្វើអោយនាយកាន់តែអស់កម្លាំងកាន់តែខ្លាំងជាងមុនទៅទៀត

"អរគុណហើយ ខ្ញុំសុំលាសិនហើយ"Jungkookក៏បើកឡានចេញតាមរករាងតូចដើម្បីសួរបញ្ជាក់ពីហេតុផលគេអោយកាន់តែច្បាស់គេមិនអាចបណ្តោយអោយរាងតូចទៅចោលគេដោយគ្មានហេតុផលច្បាស់លាស់ឡើយ បើថាឈប់ស្រឡាញ់នាយហើយចាកចេញនាយក៏មិនថាតែនេះទៅចោលគេទាំងដែលថាខ្លួនស្រឡាញ់គេខ្លាំងហ្នឹងឬ?

"ខ្ញុំក៏ចង់ជួយឯងដែរប៉ុន្តែគេសុំធ្វើក្រដាសផ្ទេរសាលាហើយក៏ទៅបាត់ គេមិនបញ្ជាក់ថាទៅរៀនបន្តនៅឯណាដូចគ្នា"លោកនាយកក៏និយាយប្រាប់នាយតាមដែលគាត់ជួយទៅបាន ព្រោះតែគេពិតជាបានមកសុំផ្ទេរសាលាពិតមែនតែមិនបានប្រាប់ថាគេផ្ទេរទៅទីណាកន្លែងណាដូចគ្នា

"អរគុណលោកនាយក"

"លោកត្រឡប់ទៅវិញទៅ Taeគេឈប់នៅទីនេះហើយ"ទីបំផុតJungkookក៏សម្រេចចិត្តមករក Jiminតែម្តងដំបូងនាយមិនហ៊ានមកសួរខ្លាចថាគេស្អប់នាយមិនចង់និយាយរកតែធ្វើយ៉ាងម៉េចមានតែគេម្នាក់ដែលស្និតស្នាលនឹងរាងតូច

"សុំអង្វរប្រាប់ខ្ញុំផងបានទេថាពេលនេះគេនៅឯណា?ខ្ញុំនឹកគេខ្លាំងណាស់ "Jungkookអង្វរគេសឹងតែចង់លុតជងង្គង់ចុះអង្វរទៅហើយតែទោះបីជាយ៉ាងណាJiminគេក៏មិនដឹងថាត្រូវប្រាប់នាយយ៉ាងម៉េចដូចគ្នាបើគេមិត្តគេមិនប្រាប់អ្នកណាពីរឿងគេផងហ្នឹង

"លោកត្រឡប់ទៅវិញហើយខ្ញុំខ្លួនឯងក៏មិនដឹងថាមិត្តខ្ញុំទៅដល់ទីណាដូចគ្នា"Jiminដកដង្ហើមធំនឹកដល់រាងតូចមនុស្សធ្លាប់តែជួបមុខរាល់ថ្ងៃនិយាយលេងសើចឥឡូវទៅដល់ណាហើយក៏មិនដឹងសុខទុក្ខយ៉ាងណា រស់នៅយ៉ាងម៉េចហើយ?មានអ្នកណាធ្វើអីអោយញុាំទៅបើគេមិនចេះធ្វើម្ហូបផងហ្នឹង!

"បើគេទាក់ទងមកជួយប្រាប់ខ្ញុំផង"Jungkookក៏ដើរចេញទាំងមុខសោះកក្រោះ គេអស់សង្ឃឹមខ្លាំងពិតមែនដំបូងគិតថាមានតែJimin ឥឡូវគេក៏មិនដឹងតើអោយនាយទៅរកនៅឯណាទៅ?

[S K I P]

Jungkookក៏ត្រឡប់មកវិញដើរចូលក្នុងភូមិគ្រិះទាំងទឹកមុខស្លេកៗដូចមនុស្សគ្មានវិញ្ញាណ ត្រូវហើយ!គេមករស់នៅក្នុងភូមិគ្រិះវិញតាមការស្នើរសុំរបស់ម៉ាក់គេព្រោះតែគាត់បារម្ភពីសុខភាពនាយមិនចង់អោយនាយនៅម្នាក់ឯង ទើបនាយមកទាំងចិត្តមិនចង់

"Jungkookមកនេះ យើងមានរឿងនិយាយជាមួយ"លោកJeonឃើញនាយដើរចូលមកក៏ប្រញាប់ហៅបង្អាក់ដំណើរនាយបើគាត់មិនហៅមិននិយាយរកមុនទេគឺនាយមិនខ្ចីនិយាយស្តីរកឡើយ Jungkookក៏បានដើរចូលទៅអង្គុយតាមដែលគាត់ហៅទាំងមិនមាត់អីមួយម៉ាត់

"ស្អែកយើងរៀបចំអោយឯងទៅរៀននៅអូស្រ្តាលីហើយយើងសង្ឃឹមថាឯងមិនប្រកែកនឹងយើងទេម្តងនេះ"

"លោកប៉ាចង់ធ្វើអីក៏ស្រេចតែចិត្ត"Jungkookនិយាយតែប៉ុណ្ណឹងក៏ឡើងទៅបន្ទប់របស់គេវិញ ពេលនេះគេគ្មានអារម្មណ៍ណាមកនិយាយមកអង្គុយស្តាប់គាត់និយាយឡើយ គេហត់គេចង់សម្រាក

______________

To Be Continue...✨🦋

@JANE-ជេន

_Because I Love You _Où les histoires vivent. Découvrez maintenant