EPISODE 56

1.4K 107 2
                                    

ក្រោយចេញដំណើរចេញមកតាមផ្លូវអ្នកទាំងពីរក៏គិតតែនិយាយប៉ប៉ាច់ប៉ប៉ូចធ្វើដូចក្នុងឡានមានតែពីរនាក់អញ្ចឹង Jungkookមិនសូវហ៊ាននិយាយប៉ុន្មានទេព្រោះក្រែងចិត្តមនុស្សចាស់តែណាស់តែTaehyungនៅមិនស្ងៀមទាល់តែសោះបើនាយមិនឆ្លើយជាមួយខ្លាចធ្ងន់ករអញ្ចឹងហើយមាមតែសម្របតាម

"លោកប្តីៗ លោកប្តីគិតមើលថាបើពេលដែលបងចង់សុំអូនរៀបការបងចង់ធ្វើរបៀបណា?សុំរៀបការនៅសមុទ្រឬនៅកន្លែងមនុស្សច្រើនឬមួយរៀបចំទៅញុាំអាហាររ៉ូម៉េនទិចតែពីរនាក់!!"

"អូនហា៎ បងថាអូនស្ងាត់សិនទៅក្រែងចិត្តលោកប៉ាអូនផង"Jungkookនិយាយខ្សឹបៗដាក់ត្រចៀកគេលឺតែពីរនាក់ព្រោះនៅនិយាយយូរៗក៏ហួសទៅដល់ពេលនាយសុំគេរៀបការឯណាវិញ ហ៉ើយយ៉ាប់ពិតមែនហើយជួបដំបូងចរឹកដូចជាម៉ឺតម៉ាត់ឥឡូវមិនខុសពីក្មេង2ឆ្នាំអីបន្តិច

"បងមិនដែលគិតថាចង់រៀបការជាមួយអូនទេឬ?ហិកៗ លោកប៉ាកូនឈប់ស្រឡាញ់គេហើយកូនទៅនៅផ្ទះយើងវិញ លោកប៉ាយកគេទៅវិញចុះកូនអស់អាល័យជាមួយមនុស្សបែបនេះហើយ"Taehyungពេលដែលបានចម្លើយមិនត្រូវនឹងសំណួរភ្លាមក៏ចាប់ផ្តើមពេបមាត់ស្រែកយំរកលោកប៉ាដែលអង្គុយទ្រាំស្តាប់ពួកគេញ៉ែគ្នាអស់ឡើងមួយសន្ទុះហើយ

"អូន..បងសុំទោស"

"កូននិយាយខ្លួនឯងទេណា!ឯងឈប់ឡានខាងមុខនេះដាក់គេចុះ"លោកKimក៏បញ្ជាកូនចៅអោយឈប់ឡានភ្លាមព្រោះចង់សាកចិត្តកូនប្រុសរបស់គាត់ ចាំមើលតើព្រមអោយនាយចុះពិតមែនឬអត់?តែអ្វីដែលគាត់គិតមិនខុសឡើយព្រោះកូនគាត់ស្រឡាញ់នាយខ្លាំងណាស់ម៉េចនឹងបណ្តោយអោយទៅស្រួលៗ

"លោកប៉ាកូនថាលេងទេ នែ៎នាយបើកឡានបន្តទៅ លោកប៉ាចិត្តអាក្រក់ចង់ដេញកូនប្រសារខ្លួនឯង"Taehyungបែជាពេបមាត់បែអោបចង្កេះនាយវិញ តាមមិនទាន់ពិតមែនមនុស្សស្អីចិត្តរ៉េលឿនជាងមីសុីលទៅទៀត

"ឯងទៅបង្ករឿងនៅឯណាទៀតហើយTaehyung?"មកដល់ផ្ទះភ្លាមលោកKimក៏ចាប់ជម្រិតសួររាងតូចភ្លាមតែម្តង ឯក្មេងតូចរបស់យើងឯនេះវិញមិនខ្វល់ពីទឹកមុខកំណាចឃោឃៅរបស់លោកប៉ាគេឡើយគេអង្គុយអោបចង្កេះផ្តេកក្បាលកើយទ្រូងសំណព្វចិត្តគេធ្វើប្រងើយ

_Because I Love You _Donde viven las historias. Descúbrelo ahora