LAST EPISODE

3.5K 175 7
                                    

មិនយូរប៉ុន្មានក៏ដល់ថ្ងៃមង្គលការរបស់Jungkook&Taehyungដែលជាថ្ងៃដែលពួកគេរង់ចាំមកជាយូរណាស់ហើយ មើលទៅសប្បាយអ៊ូរអរខ្លាំងណាស់ ការរៀបចំព្រះវិហារទាំងមូលជាពណ៌ស្វាយសឹងទាំងអស់ប្រៀបបាននឹងឋានសួគ៌យ៉ាងអញ្ចឹង ហើយពេលនេះក៏ដល់ពេលដែលកូនកម្លោះកំពុងតែឈរនៅជិតលោកឪ រង់ចាំអនាគតភរិយាដើរកាន់ដៃប៉ារបស់គេមកមានផ្កាបាចអមដំណើរ Taehyungស្លៀកសម្លៀកបំពាក់ពណ៌សរមួយឈុត បូករួមជាមួយមុខស ម៉ដ្ឋរលោង សក់ពណ៌ទង់ដែងម៉ូតទឹករលកទម្លាប់បាំងថ្ងាសប្រៀបដូចទេពបុត្រយ៉ាងអញ្ចឹង

"ប៉ាផ្ញើរកូនផងណា ត្រូវចេះមើលថែគ្នាអោយល្អដឹងទេ?បើកូនប៉ាយំឯងមិនរួចខ្លួនទេ"Mr KimហុចដៃTaehyungទៅអោយJungkookរួចពោលទាំងញញឹមហើយម៏មិនភ្លេចរឿងគម្រាមតាមដែលគាត់ធ្វើដាក់នាយរហូតមកព្រោះមិនដឹងជាយ៉ាងម៉េចកូនប្រសារប៉ាក្មេកមួយគូរនេះជួបគ្នាលើកណាមិនដែលស្ងាត់ឡើយហើយសមកូនបង្កើតកាន់ជើងប្តីទៀតកាន់តែកូនប្រសារបានចិត្តទៀត

"បាទ ប៉ាកុំភ័យអី"JungkookទទួលដៃTaehyungមកកាន់រួចMr Kimក៏ដើរចុះទៅអង្គុយលើកៅអីខាងក្រោមឆាកវិញ

"អូនស្រស់ស្អាតខ្លាំងណាស់Tae"Jungkook

"បងក៏សង្ហាដូចគ្នា"Taehyungញញឹមសរសើរទៅគេ មើលទៅគេសង្ហាជាងរាល់ដងខ្លាំងណាស់ ថ្ងៃនេះគេស្លៀកឈុតខាងក្រៅពណ៌ខ្មៅ អាវយឺតពណ៌ស សក់លើកឡើងលើ មើលចុះគេកំពុងតែធ្វើអោយអ្នកនៅទីនេះចង់លេបត្របាក់គេគ្រប់គ្នាហើយ

អ្នកទាំងពីរឈរទល់មុខគ្នាធ្វើការស្បថសច្ចារ មុខព្រះជាម្ចាស់ ប៉ាម៉ាក់អាចឃើញកូនៗមានគ្រួសារសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែកហើយវាជារឿងល្អបំផុតសម្រាប់ពួកគាត់ម្យ៉ាងទៀតកូនៗរបស់គាត់បានរស់នៅគ្នាមនុស្សល្អៗ អាចជួយថែរក្សារគ្នាមើលថែគ្នាបន្តពីពួកគាត់ គាត់សប្បាយចិត្តខ្លាំងណាស់ទៅហើយ។ក្រោយពេលលោកឪបានអោយពរជ័យនិងសុំពរពីព្រះជាម្ចាស់ ការស្បថស្បែសច្ចាក៏បានបញ្ចប់ឥឡូវក៏ដល់ពេលបំពាក់ចិញ្ចៀន កូនកម្លោះលើកចិញ្ចៀនមកបំពាក់លើម្រាមដៃស្រលូនរបស់ភរិយាដែលជាចិញ្ចៀនត្បូងពេជ្រដែលគេជាអ្នករើសផ្ទាល់ដៃ Taehyungញញឹមយ៉ាងស្រស់រួចក៏លើកចិញ្ចៀនមកបំពាក់អោយនាយវិញដូចគ្នា។

_Because I Love You _Where stories live. Discover now