EPISODE 53

1.4K 124 3
                                    

ទាំង Jungkook និងលោកស្រីJeonក្រោយលឺដំណឹងថាលោកJeonត្រូវដួលសន្លប់ភ្លាមក៏នាំគ្នាប្រញាប់មកមើលភ្លាម

"លោកប៉ាមានរឿងអីបានជាសន្លប់បែបនេះ?"Jungkookដើរចូលមកដល់ភ្លាមក៏ចោទសួរសំណួរកំឡុងពេលដែលគ្រូពេទ្យកំពុងតែពិនិត្យអាការៈរបស់គាត់

"លោកប្តី...គឺ...គឺអូនមិននឹកស្មាន...ថាមានរឿងដល់ថ្នាក់នេះទេ"Taehyungក្តោបដៃខ្លួនញីចុះញីឡើងព្រោះតែភ័យខ្លាចត្រូវនាយស្តីបន្ទោស គេធ្វើបែបនេះគ្រាន់តែចង់ឌឺដងលេងសើចជាមួយគាត់តែប៉ុណ្ណោះមិននឹកស្មានថាគាត់ដល់ថ្នាក់នេះទេ បន្ទោសគេម្នាក់ឯងក៏មិនកើតដែរព្រមថាគាត់ខ្លួនឯងជាអ្នករករឿងខ្លួនមុន

"អូនជាអ្នកធ្វើដាក់គាត់?"

"អូនសុំទោស...អូនគ្មានចេតនាទេ"

"ត្រូវហើយកូនJung កូនTaeគេក៏ចង់អោយមានរឿងអញ្ចឹងដែរ កុំបន្ទោសប្អូនអី"លោកស្រីJeonដែលកំពុងតែឈរមើលស្វាមីរបស់គាត់នោះពេលលឺសភាពការណ៍ពួកគេដូចជាមិនស្រួលទើបប្រញ៉ាប់ចូលមកដោះស្រាយអោយ គាត់មកដល់មុននាយហើយស្តាប់រឿងទាំងអស់នេះពីរាងតូចរួចហើយគាត់ក៏មិនបានថាអោយគេដូចគ្នាមកពីមនុស្សចាស់ចង់ធ្វើបាបក្មេងខ្លួនឯង ឥឡូវឃើញលទ្ធផលទេ សន្លប់ដេកព្យួរសេរ៉ូមហើយ

"អូនមកតាមបងមក"ដោយសារតែមិមចង់អោយអ្នកណាឃើញសភាពពួកគេបែបនេះទើបJungkookហៅគេដើម្បីដោះស្រាយគ្នាក្នុងបន្ទប់ពួកគេវិញ

"អ្នកម៉ាក់.."Taehyungពេបមាត់ដាក់គាត់ពេលឃើញនាយដើរចេញផុត មើលតែមុខនាយមុននេះគេភ័យបាត់ទៅហើយចុះទម្រាំទៅតែពីរនាក់ទៀតច្បាស់ជាស្លាប់ឈរជាមិនខាន

"មិនអីទេណាកូន បងគេមិនហ៊ានធ្វើអីកូនឡើយ ចាំបន្តិចទៀតម៉ាក់ទៅតាម"លោកស្រីJeonគិតថាគេខ្លាចទើបអោយគេទៅនិយាយគ្នាមុនដោះស្រាយគ្នាហើយគាត់ក៏ចាំនិយាយជាមួយគ្រូពេទ្យសិនសឹមទៅតាមពួកគេដោយសារតែកុំអោយរាងតូចបារម្ភថាត្រូវនាយធ្វើបាបទើបគាត់ទៅជួយ

"បាទម៉ាក់ កូនទៅសិនហើយ"Taehyungដើរចេញទៅទាំងពេបមាត់រកយំហើយមកដល់បន្ទប់ភ្លាមក៏ឃើញនាយសម្លឹងមកគេដូចចង់សុីសាច់ទាំងរស់បែបនេះទើបទឹកភ្នែកស្រក់ចុះមកដូចទឹកបាក់ទំនប់

"ហ្អិកៗ..បងហា៎!អូនសុំទោស"Taehyungពេបមាត់យំទៅអោបនាយយកចិត្តខ្លះបើមិនអញ្ចឹងទេខ្លាចត្រូវធ្ងន់ចាំមានឱកាសធ្វើជាខឹងវិញទើបរួចខ្លួន

"អ្នកណាអោយអូនយំ?បងមានថាអីអោយអូនឯណា?"Jungkookប្រញាប់អោបតបហើយយកដៃជូតផ្តិចទឹកភ្នែកដែលស្រក់ចុះមក

"បងមិនខឹងអូនទេមែនទេ?"

"បងឯណាទៅមានសិទ្ធិខឹងម្ចាស់តូចរបស់បងនោះ បងគ្រាន់តែខ្លាចអូនឈរយំមុខគេខ្មាសគេប៉ុណ្ណោះទើបហៅអូនមកបន្ទប់វិញ"

"ចុះបងធ្វើមុខមាំដូចជាខឹងអូនរកងាប់ស្អី?"

"អានឹងបងរៀនសម្តែងតែប៉ុណ្ណោះ!ព្រោះខ្លាចលោកប៉ាដឹងខ្លួនវិញខឹងបងដេញបងអត់អោយធ្វើការទៀតបងនឹងទៅដាក់ពាក្យធ្វើជាតារាសម្តែងវិញ"

"អូនចង់តែវៃបងអោយសន្លប់ម្នាក់ទៀតទេ ពូកែគិតវែងឆ្ងាយថ្នាក់ហ្នឹងទះហើមមុខឥឡូវហើយ"

"អូយប្តីសុំទោសដែលធ្វើអោយអូនយំណា លើកក្រោយប្តីលែងហ៊ានលេងបែបនឹងទៀតហើយ"

"មិនខឹងក៏បានដែរ"

"លោកប៉ាមានធ្វើអ្វីអូនឬអត់?"

"គាត់អោយអូនសម្អាតផ្ទះ កាត់ស្មៅ បោកខោអាវហើយមិនអោយអ្នកណាមកជួយអូនទេ"

"ហេតុអ្វីក៏គាត់ហ៊ានធ្វើដាក់អូនដល់ថ្នាក់នេះ?មិនបានទេបងនឹងទៅនិយាយជាមួយគាត់"Jungkookលឺហើយក្តៅឆេវតែម្តង សំណព្វគេតែមួយនៅជាមួយគ្នារាល់ថ្ងៃមិនអោយធ្វើអីផងដឹងស្រាប់ហើយនាយសុខចិត្តលន់តួធ្វើគ្រប់យ៉ាងខ្លួនឯងក៏មិនអោយសំណព្វគេពិបាកដែរតែហេតុអីក៏គា់តហ៊ានប្រើគេធ្វើដល់ថ្នាក់នឹង

"អូយ!បងនៅអោយស្ងៀមសិនមើល បងចង់ទៅនិយាយទាំងដែលគាត់នៅសន្លប់នឹងមែនទេ?បងកុំភ័យអីអូនមិនបានធ្វើអីណាស់ណាទេ អូនគ្រាន់តែយកថូដែលគាត់ស្រឡាញ់យកទៅដុំអោយបែក ហើយកាត់ផ្ការបស់គាត់ចោលអស់ កម្ទេចខោអាវរបស់គាត់ព្រមទាំងម៉ាសុីនបោកខោអាវរបស់គាត់តែប៉ុណ្ណឹងឯង បងគិតថាអូនឆ្ងាយទេ"

"អីយ៉ាប្រពន្ធបងឆ្លាតម្ល៉េះ បងសំណាងពិតមែនដែលបានអូនមកក្បែរ ស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត ពូកែក៏ពូកែ"Jungkookឯនេះក៏មិនណយដែរមិនប្រដែរប្រដៅនិយាយអីបែជាទៅកាន់ជើងសរសើរគេទៅវិញ រីឯTaehyungវិញពេលបាននាយនិយាយបែបនេះក៏ញញឹមខ្ជឹបតែម្តង ព្រោះនាយនិយាយចេញមកដូចដែលគេគិតព្រឹកមិញអញ្ចឹង ហេតុតែជាគូរនឹងគ្នានិយាយស្តីចេញមកក៏ដូចគ្នាទៀត ហិៗ....

_____________

To Be Continue...✨🦋

@JANE-ជេន

_Because I Love You _Where stories live. Discover now