EPISODE 22

1.7K 135 2
                                    

ក្រោយដេញJungkookចេញផុតគេក៏ចាប់ផ្តើមប្រញាប់ប្រញាល់ទៅងូតទឹកតែងខ្លួនពីមនុស្សទៅជាទេវបុត្រតាមទម្លាប់របស់គេ ទោះបីជារាងក្តៅឈាមដោយសាររាងក្រាស់ចូលមកបន្ទប់ញេពិតមែនប៉ុន្តែមិនដឹងថាគេមកដល់Condoគេដើម្បីអ្វីអាចថាមានរឿងសំខាន់ទើបគេខំលឿនដើម្បីចេញមកសួរនាំ ចេញមកមិនទាន់ផុតពីបន្ទប់ផងភ្នែកក៏ចាប់ផ្តើមងាកទៅសម្លក់មុខJiminយកតែម្តងព្រោះតែគេហ៊ានខ្លាំងណាស់ ហ៊ានមែនទែន ហ៊ានដែលអោយគេដើរចេញចូលបន្ទប់របស់គេផ្តេសផ្តាសបែបនេះ កុំតែជាមិត្តទេកុំអីវាយដាក់ទូរទឹកកកបាត់ហើយ

"មិនបាច់មកសម្លក់ទេនោះបាយម្ហូបសូមម្ចាស់ប្រុសយាងទៅសោយព្រះក្រយ៉ាទៅ Jungkookលោកចាំមួយភ្លេតសិនទៅណាព្រោះថាបើគេមិនបានបាយញុាំគេប្រាកដជាម៉ួម៉ៅនិយាយមិនដឹងគ្នាទេ"Jiminគ្រាន់តែឃើញគេចេញមកសម្លក់ភ្លាមក៏រះយកតែម្តងហើយចង្អុលទៅអាហារពេលព្រឹកដែលគេរៀបទុកអោយអាចថាបាយព្រឹកសម្រាប់Taehyungប៉ុន្តែជាបាយថ្ងៃសម្រាប់គេផ្សេង ព្រមទាំងឆ្លៀតទៅនិយាយប្រាប់រាងក្រាស់ពីចរិករបស់រាងតូចថែមទៀតផង ពិតមែនហើយបើក្រោកមកមិនមានបាយឬម្ហូបមិនឆ្ងាញ់នឹងចាំមើលចុះ ច្រឡោតតូងតាំងពេញហ្នឹងនិយាយមិនស្តាប់ឥឡូវហើយ

"ឆើស"Taehyungធ្វើមុខជ្រេញដាក់ហើយក៏ដើរទៅញុាំអីសិនសឹមមកនិយាយគ្នាជាមួយនឹងរាងក្រាស់ក្រោយចំណែកឯJiminក៏ទៅសង្ងំក្នុងបន្ទប់របស់គរព្រោះតែមិនចង់រំខានពេលវេលារបស់ពួកគេ ទោះអផ្សុកទោះធុញយ៉ាងណាក៏មិនខ្ចីចេញមកមើលមនុស្សមានគូរគេនិយាយគ្នាដែរ ខ្ពើមអ្នកមានសង្សានៅជិតចេះតែរអើមចង់ក្អួត

"បងមកមានការអី?"Taehyungដាក់ខ្លួនអង្គុយចុះលើសាឡុងសួរទៅរាងក្រាស់តែភ្នែកវិញកំពុងសម្លឹងមើលទូរទស្សន៍ធ្វើប្រងើយ

"មកនាំអូនដើរលេង"

"តែថ្ងៃនេះអូនមិនចង់ចេញក្រៅទេ"Taehyungនិយាយទាំងមុខស្អុយព្រោះថ្ងៃនេះគេគ្មានអារម្មណ៍ចង់ទៅណាទេ ចេញក្រៅម្តងៗដូចជាធុញខ្លាំងណាស់ គេចង់គេងចង់សម្រាក

"បើអូនមិនចេញបងនៅទីនេះដែរ"Jungkookដាក់ខ្លួនទៅអង្គុយក្បែររាងតូចហើយដៃកំហូចក៏ឈ្លើយហ៊ានយកទៅអោបស្មាគេធ្វើប្រងើយមិនខ្វល់ពីសាមីខ្លួនគេទាល់តែសោះ

_Because I Love You _Where stories live. Discover now