"បងយ៉ាងម៉េចហើយ?"Taehyungជួយគ្រានាយចូលមកអោយអង្គុយហើយចោទសួរនាយទាំងទឹកមុខរកយំព្រោះតែបារម្ភផងភ័យផងពេលលឺដំណឹងភ្លាម
ប្រាកដហើយអ្នកដែលធានារាងក្រាស់ចេញមកគ្មានអ្នកណាក្រៅពីក្មេងតូចសាច់ស្អាតម្នាក់នេះទេព្រោះតែនាយមិនព្រមទាក់ទងទៅអ្នកផ្ទះទើបសុខចិត្តប្រាប់រាងតូចវិញ ឯរាងតូចឯនេះគ្រាន់តែលឺភ្លាមរុះរាន់ចេញមកយ៉ាងលឿនសឹងតែប្រាប់គេមិនទាន់
"បងមិនអីទេអូនត្រឡប់ទៅវិញទៅ បងសុំទោសបងមិនបានជូនអូនទៅទេ"Jungkookអង្គុយចុះភ្លាមក៏ដេញរាងតូចទៅភ្លាមព្រោះតែហៅគេមកពាក់ព័ន្ធរឿងនេះនាយក្រែងចិត្តគេពេកទៅហើយណាមួយពេលនេះកំពុងតែមិនស្រួលក្នុងខ្លួនទើបមិនអាចជូនគេទៅបានដោយសារទីនេះជាCondoរបស់នាយព្រោះថាវាជិតជាងហើយត្រូវអោយនាយសម្រាកផងទើបរាងតូចយកមកទីនេះតែម្តងទៅ
"ថ្ងៃនេះខ្ញុំគេងទីនេះដែរបានទេ?"Taehyungសុំខ្លួនមកស្នាក់ជាមួយនាយព្រោះតែគេចង់មើលថែនាយដោយសារមានរបួសពេញខ្លួនបែបនេះប្រាកដជាក្តៅខ្លួនឬមិនស្រួលខ្លួនជាមិនខានហើយតាមមើលទៅនាយមិនចង់អោយអ្នកណាមករញ៉េរញ៉ៃជាមួយផងបើគេមិននៅនាយឈឺស្លាប់គិតយ៉ាងម៉េច?វាយគ្នាចូលប៉ុស្តិ៍នៅមិនទាក់ទងទៅអ្នកផ្ទះផងហើយបើឈឺទៀតច្បាស់ណាស់គឺនាយមិនប្រាប់អ្នកណាអញ្ចឹងទើបបានជាសុខចិត្តមកគេងជាមួយនាយទោះជាលើកដំបូងដែលនៅជិតនាយថ្នាក់នេះតែហេតុការណ៍ដល់ចំណុចនេះហើយមិនខ្វល់យ៉ាងម៉េចកើត!!
រីឯរឿងគ្រួសារនាយជាអ្នកណាគ្រួសារគេអ្នកណាក៏ពួកគេមិនដែលដឹងពីប្រវត្តិគ្រួសារពួកគេរាងខ្លួនច្បាស់ដែរដោយសារតែគិតថាជារឿងផ្ទាល់ខ្លួនទើបចេះតែមិនសួរមិនខ្វល់ពីរឿងអស់នេះអ្វីដែលសំខាន់គឺនៅជាមួយបានសុខទៅបានហើយ!!
"ថា..ថាម៉េច?..អូនចង់គេងទីនេះឬ?"Jungkookផ្អើលសឹងធ្លាក់ពីលើសាឡុងព្រោះតែរាងតូចកំណាញ់ខ្លួនខ្លាំងណាស់ឥគូវមកសុំនៅជាមួយនាយពេញមួយថ្ងៃបែបនេះក៏រាងគាំងតិចតួចដែរ តែគេក៏មិនបានគំនិតអាក្រក់លើរាងតូចដែរគេតែងតែគិតថាបើរាងតូចមិនព្រមនាយក៏មិនបង្ខំហើយក៏មិនសូវខ្វល់ពីរឿងអស់នេះប៉ុន្មានដែរ
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓