ព្រឹកថ្ងៃថ្មីចូលមកដល់Taehyungក៏បានងើបរៀបចំខ្លួនដូចរាល់ដងប៉ុន្តែថ្ងៃនេះខុសពីម្សិលមិញ គេមានអារម្មណ៍ល្អជាងមុនណាស់គេបានយកសម្តីJiminដែលប្រាប់គេមកគិត គេមិនគួរណាធ្វើតាមអ្នកដទៃនិយាយឡើយ គេគួរតែចាប់យកសេចក្តីសុខនៅពេលបច្ចុប្បន្នមិនមែនទៅខ្វល់រឿងអនាគតដែលអត់ប្រយោជន៍នោះឡើយ
"Jungkookហិៗ"Taehyungរត់ទៅរករាងក្រាស់ទាំងញញឹមស្រស់ធ្វើអោយគេរាងផ្អើកបន្តិច ម្សិលមិញមុខដូចប្រែតថ្ងៃនេះប្រែទៅជាទេវតាបែបនេះអ្នកណាទៅតាមទាន់ទៅលោក!!
"អូនមិនអីទេឬ?"Jungkookប្រញាប់លើកដៃទៅស្ទាបថ្ងាសនិង.ករាងតូចចុះឡើងៗដោយសារតែខហលាចគេក្តៅខ្លួនខុសប្រក្រតី
"បងគិតថាអូនឆ្កួត?"Taehyungទម្លាក់ទឹកមុខចុះសម្លក់នាយ នេះគេខំមានអារម្មណ៍ល្អមកនិយាយជាមួយហើយនៅគិតថាគេឆ្កួតទៀត
"ទេៗ បងមិនបានថាទេបងគ្រាន់តែបញ្ជាក់ខ្លាចអូនមិនស្រួលខ្លួនដូចម្សិលមិញនឹងណា"Jungkookប្រញាប់ប្រកែកនិយាយលួងលោមរាងតូចថែមទាំងធ្វើមុខខ្ជីខ្ជូតដាក់គេ
"ឆើស.."Taehyungក្រវាសដៃរាងក្រាស់ចោលហើយដើរទៅមុខបន្តបាត់ព្រោះតែទ្រាំនឹងចរិកញិកញ៉ក់របស់នាយ គេសឹងតែទ្រាំមិនបានដាក់អោយបែកមាត់ទេមាឌអោយប៉ុនក្របីមកធ្វើដូចកូនក្មេងទៅកើត
"ថ្ងៃនេះពួកយើងទៅដើរលេងល្អទេព្រោះបងចង់នាំអូនលំហែខួរក្បាលកុំអោយស្មុកចិត្តខ្មោចចេញខ្មោចចូលបែបនេះទៀត"Jungkookនិយាយញ៉ោះរាងតូចតែគ្រាន់តែនិយាយចប់ក៏បានត្រូវមួយកំភ្លៀងកណ្តាលមុខតែម្តង ស្អប់ណាលោកអើយមួយថ្ងៃៗគិតញ៉ោះគិតតែរករឿង បានតែខឹងឈប់និយាយរកតើបានសមមុខ
"អូយTae!!បងឈឺ"គ្រាន់តែសុីមួយកំភ្លៀងក៏ចាប់ផ្តើមចេញចរិកញិកញ៉ក់ចេញមកហើយធ្វើជាងរដាក់រាងតូចតែគេមិនខ្ចីខ្វល់អីបន្តិច ចង់នៅងរទល់ល្ងាចក៏នៅចុះគេមិនដែលចេះលួងអ្នកណាស្រាប់ហើយ
"ឈឺហើយអោយរាងចូលចិត្តណាស់អាខាងរ្រឿងញ៉ោះហ្នឹង"
"បងគ្រាន់តែនិយាយលេងៗសោះ តែឥឡូវអូនទៅដើរលេងឬអត់?"Jungkookក៏ប្តូររឿងព្រោះបើនិយាយច្រើនទៀតហើមមុខឥឡូវហើយ
"មិនដឹងទេ អូនចូលរៀនហើយBye"Taehyungលាដៃដើរចេញទៅធ្វើប្រងើយឯរាងក្រាស់នេះក្រឺតចង់តែចាប់ក្រញិចទេមើលធ្វើចរិកចុះខំសួរស្រួលបួលឥឡូវដើរចេញមិនខ្ចីឆ្លើយហើយឆ្លៀតឌឺនាយទៀត
[S K I P]
ពួកគេទាំងពីរក៏ចាប់ផ្តើមចុះសម្រុងគ្នាសាថ្មីហលយកាន់តែស្និទស្នាលជាងមុនទៅទៀត មួយថ្ងៃៗតែងតែចេញទៅដើរលេងយល់ចិត្តគ្នាបន្ថែមថ្ងៃខ្លះក៏រាងទាស់សម្តីបន្តិចព្រោះតែរាងតូចពូកែខឹងហើយចំថ្ងៃដែលរាងក្រាស់អារម្មណ៍មិនល្អតែពួកគេមិនដែលឈ្លោះគ្នាបានយូរឡើយ យូរបំផុត2ថ្ងៃនឹងបើស្រឡាញ់នឹកសឹងស្លាប់ទៅហើយ
ថ្ងៃនេះឈប់សម្រាកTaehyungក៏បានរៀនធ្វើម្ហូបពីJiminហើយយកទៅJungkookភ្លក្សនៅឯCondoរបស់នាយ គេដើរកាន់ប្រអប់អាហារទាំងស្នាមញញឹមជាប់ គ្រាន់តែជណ្តើរយន្តបើកទ្វាភ្លាមគេក៏ប្រញាប់សម្តៅទៅរករាងក្រាស់តែឈានមិនទាន់បានប៉ុន្មានជំហ៊ានផងក៏ត្រូវគាំងស្ញេញមួយកន្លែងពេលឃើញសង្សាបណ្តូលចិត្តឈរមុខបន្ទប់ថើបគ្នាជាមួយនឹងក្មេងស្រីដែលប្រើអោយគេទៅសុំស្រឡាញ់រាងក្រាស់នោះ នេះនាយប្រាប់គេថាមិនបានខ្វល់ពីក្មរងម្នាក់នោះតែហេតុអ្វីក៏មកលួចទាក់ទងគ្នាពីក្រោយខ្នងរបស់គេបែបនេះ នេះគេល្ងង់ដល់ថ្នាក់នេះឬ?ដំបូងក៏ល្ងង់យល់ព្រមដំណើរនាងយកទៅប្រាប់រាងក្រាស់ទាំងដែលនាយមិនដែលបានស្គាល់ក្មេងម្នាក់នេះ នេះខ្លួនជាអ្នកណែនាំសង្សារខ្លួនអោយទៅជួបអ្នកផ្សេងតើមែនទេ? អារម្មណ៍ពេលនេះចាប់ផ្តើមច្របូកច្របល់ ទ្រូងខាងឆ្វេងក៏ចាប់ឈឺដូចគេយកកាំបិតចាក់ទឹកភ្នែកហូរស្រក់ចុះ
"*ព្រូស*..ថោកទាប"សម្លេងប្រអប់អាហារដែលកាន់នឹងដៃក៏ធ្លាក់ចុះព្រោះតែគ្មានកម្លាំងណាមកកាន់ទៀតទេ គ្រាន់តែឈរក៏សឹងតែឈរមិនជាប់ផង Jungkookប្រញាប់រុញYunaចេញហើយងាកមករកប្រភពសម្លេង នាយក៏គាំងខ្លាំងដូចគ្នាពេលដែលឃើញសង្សាសំណព្វមកឈរសម្រក់ទឹកភ្នែកបែបនេះ នេះគេឃើញអស់ហើយមែនទេ?
"Tae..."Jungkookប្រញាប់រត់ទៅរករាងតូចតែក៏មិនទាន់គេបានចូលមកដល់ក្នុងជណ្តលរយន្តបាត់ទៅហើយ រាងក្រាស់មិនចាំយូរក៏រត់ទៅតាមជណ្តើរជើង តែទម្រាំនឹងដល់វាសឹងតែធ្លាក់សួតចេញមកក្រៅទៅហើយនៅតែតាមរាងតូចមិនទាន់ គេឡើងTaxiទៅបាត់ហើយ អោយនាយធ្វើយ៉ាងម៉េចទៅសោរឡានក៏គ្មានជាប់ខ្លួនហើយលុយជិះTaxiតាមក៏គ្មាន!! មិនគិតច្រើនក៏ចាប់ផ្តើមឡើងទៅយកសោរឡានបើកទៅនិយាយជាមួយរាងតូចអោយបានច្បាស់ នាយមិនអាចអោយគេយល់ច្រឡំរឿងនេះយូរទេ បើមិនតាមពេលនេះគេប្រាកដជាកាន់តែគិតច្រើនជាងនេះទៀត!!!!
______________
To Be Continue...✨🦋
@JANE-ជេន
ESTÁS LEYENDO
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓