ក្រោយនិយាយគ្នាលេងអស់ចិត្តពួកគេទាំងបួនក៏បំបែកគ្នាទៅផ្ទះរាងខ្លួនព្រោះឃើញថាទឹកមុខរបស់Jungkookមិនទាន់សូវស្រស់បស់ប៉ុន្មានទេ ហើយណាមួយគេក៏មានរឿងដើម្បីដោះស្រាយបន្តទៀតដែរ កំឡុងពេលដែលដើរត្រឡប់ទៅចំណតឡានវិញJungkookក៏ដើរជ្រុលទៅបុកនឹងមនុស្សម្នាក់ដែលកំពុងតែនិយាយទូរស័ព្ទមិនបានមើលគេឯង ឯនាយវិញក៏ជាប់និយាយជាមួយនឹងTaehyungក៏មិនបានមើលដូចគ្នា
"អុះ លោកកើតអីទេ? Jungkook..."
"Sunwoo..."
ក្រសែភ្នែកទាំងពីរក៏សម្លឹងមើលគ្នាមិនព្រិច ឯTaehyungនេះវិញក៏ក្តៅដូចភ្លើងបាយពុះបាត់ទៅហើយ មើលចុះៗដើរបុកគ្នាសុំទោសហើយដើរចេញទៅវាថីចាំបាច់នៅសម្លឹងមើលមុខដល់កាលទៀត ហើយមិញនេះហៅឈ្មោះគ្នាទៀត?ពួកគេស្គាល់គ្នា?ស្គាល់នៅឯណា?យូរឬនៅ?ហេតុអ្វីក៏គេមិនដឹង?មិនបានទេៗត្រូវតែប្រលះទើបបាន!!
"នែ៎យ៉ាងម៉េចចង់នៅសម្លឹងមុខគ្នាដល់ស្អែកមែនទេ?ហើយឯងនឹងក៏អញ្ចឹងដែរ ដើរបុកគេហើយមិនព្រមសុំទោសទេនៅអោយភ្នែកប្តីខ្ញុំដល់កាលទៀត"សម្លេងរបស់Taehyungក៏បន្លឺឡើងធ្វើអោយពួកគេទាំងពីរក៏ប្រញាប់ងាកមុខចេញទាំងពីរ
"Tae...និយាយស្តីអោយពិរោះបន្តិចបានទេ?"
"មិនអីទេ ខ្ញុំមិនប្រកាន់គេទេ"
"ឯងចង់ដៀលយើងមែនទេ?"
"អូនសម្លាញ់នៅអោយស្ងៀមសិនបានទេ?"
"ហ៉ឹស"Taehyungក៏ខឹងនឹងនាយទលបអោបដៃងាកមុខចេញតែមិនហ៊ានដើរទៅណាឡើយព្រោះខ្លាចគេម្នាក់នោះមកឆក់ប្តីគេបាត់
"លោកមកកូរ៉េយូរហើយមែនទេ?"
"មកយូរគួរសមដែរហើយ ចុះSunwoo?"
"ខ្ញុំទើបតែមកបានមួយអាទិត្យប៉ុណ្ណោះ"
"អរ៎! អញ្ចឹងខ្ញុំសុំទៅមុនហើយព្រោះមានការរវល់បន្តិច"ដោយឃើញមុខអ្នកខាងនោះកាន់តែមិនស្រួលទើបនាយប្រញាប់ដកខ្លួនចេញខ្លាចទៅដល់ផ្ទះទ្រមខ្លួនទៀត
"ចាំជួបគ្នាណាJungkook"
[S K I P]
"អូនសម្លាញ់យកទូរស័ព្ទនៅលើគ្រែអោយបងបន្តិចបានទេ?"រាងសង្ហាJungkookកំពុងតែអង្គុយកុំព្យូរទ័រធ្វើការបង្ហើយក៏និយាយពឹងទៅរាងតូចដែលកំពុងតែដេកលេងទូរស័ព្ទនៅលើគ្រែនោះ មិនដឹងជាមើលស្អីទេបានជាច្រៀងផងសើចផងធ្វើអោយនាយសឹងតែហក់ទៅចាប់ទូរស័ព្ទពីដៃគេមកមើលទៅមើល
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓