#ម៉ោង5ល្ងាច
ក្រលេកមកមើលភូមិគ្រឹះ Jeon វិញពេលនេះវាក៏ល្ងាចណាស់ទៅហើយ បើយើងមើលនៅក្នុងបន្ទប់នេះវិញយើងឃើញមានមនុស្សពីនាកកំពុកតែគេងឱបគ្នាទាំងដែលពួកគេមិនដឹងត្រូវជាអ្វីនិងគ្នាផងនោះ។
" ហ៊ឹម " បានមួយសន្ទុះសម្លេងក្រហឹមរបស់Taehyungដែលស្ថិតនៅក្នុងរង្វង់ដៃរបស់ Jungkook ក៏ចាប់ផ្ដើមបន្លឺឡើងមុននិងបើកភ្នែកតិចៗមុននិងយកដៃញីភ្នែកបន្ដិចដើម្បីឲបាត់ងងុយខ្លះ។
" ហ៊ឹម ស្អីនេះក្នើយឱបឬកក់ក្ដៅណាស់ " Tae បន្ទាប់ពីញីភ្នែកហើយគេមិនបើកភ្នែកវិញនោះទេគឺបិទវិញនិងរុលខ្លួនចូលទៅឱបអ្នកម្ខាងទៀតដែលគេគិតថាក្នើយឱបនោះ🤦🤭។
" ហឹុសៗ " ចំណែកឯអ្នកដែរគេចាត់ទុកខ្លួនជាក្នើយឱបនោះក៏ចាប់ផ្ដើមសើចក្នុងដើមកឡើងមកតិចៗ តាមពិតគេភ្ញាក់យូរហើយតែដោយសារគេចង់គេងមើលមុខរបស់រាងតូចនោះដែលនាយសឹងតែទ្រាំមិនបានដោយសារតែខ្នាញ់និងមុខតូចក្រញិបនោះមិនស្ទើទេចង់តែបាប់ក្រញិចឲណាណីម៉ងតែខ្លាចថាគេភ្ញាក់មកឡូឡាទើបមិនចង់រំខានគេ (តែមើលតិចទៀតដឹងហើយ)។
" ហើយក្នើយឱបអី ក៏ដូចមនុស្សម្លេះមានទាំងដៃទៀតមើសចុះនៅមានសាច់ដុំទៀតអួយលូយណាស់ហិហិ " គេនៅនិយាយរងូវៗក្នុងទ្រូងអ្នកដែរគេថាជាក្នើយឱបនោះ មាត់និយាយតែភ្នែកមិនបើកទេឯដៃក៏មិនណយដែររាវចុះឡើងរហូតដល់ប៉ះសាច់ដុំកង់ៗរបស់នាយហើយនៅសើចស្រួលទៀត។
" អុះ😯 " Taeសើចមិនទាន់បានប៉ុន្មានផងផងស្រាប់តែក្នើយឱបនោះឡើងមិនទ្រោបលើគេហើយនៅចាប់ដៃគេជាប់ទៀតទើប គេបើកភ្នែកមើលថាក្នើយឬមនុស្សឲប្រាកដហើតក៏ត្រូវបើកភ្នែកធំៗពេលដឹងថាជាអីនោះ។
" យើងខ្នាញ់ឯងណាស់ សឺត សឺតៗ សឺតៗ " នាយមិនបានខ្វល់និងទឹកមុខភ្ញាក់ផ្អើលរបស់ Taehyung នោះទេ ព្រោះនាយខ្នាញ់ក្មេងនេះខ្លាំងណាស់ទើបចាប់ថើបថ្ពាល់ក្រអូបទន់ដូចចាហ៊ួយនោះឲឡើងប្រហមតិចៗមិនត្រឹមតែថ្ពាល់ទេសូម្បីតែមាត់ក៏មិនលើកលែងដែរ។
" លោ.. លោក លោកមិចក៏មកថើបខ្ញុំ ហើយនេះខ្ញុំនៅកន្លែងណានិង " ភ្លឹកបានបន្តិចគែក៏សម្លឹងមើលជុំវិញនោះទើបគេដឹងថាកន្លែងនេះមិនមែនជាបន្ទប់គេទេ។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung