ក្រោយមើលខ្លីបវីដេអូដាស់សតិសាតាន់ដែលនៅក្នុងខ្លួនឲពុះកញ្ជោលរើឡើងហើយនោះជុកហ្គុកមិនបានទុកយូរនោះទេ គឺនាយបានឲប៊ីនទៅចាប់ឡារ៉ាទៅដាក់ក្នុងបន្ទប់ក្រោមដីដែលស្ថិតនៅក្រោមភូមិគ្រឹផ្ទាល់តែម្ដង ហើយនាយក៏ធ្វើដំណើរមកភូមិគ្រឹះដោយមានជីមីន លោកគីមនិងភរិយាគាត់ជាអ្នកមើលថែរថេយ៉ុងដោយយ៉ុនហ្គីទៅជាមួយជុងហ្គុក ព្រោះតែមុននេះនាយបានខលទៅប្រាប់យ៉ុនហ្គីនិងជីមីនផងដែរទើបពួកគេរហ័សធ្វើដំណើរមក ។
ងឺុត!!!!!
គ្រាន់តែមកដល់ភ្លាមជុងហ្គុកមិនបាននិយាយអ្វីទាំងអស់មុននិងដើរសម្ដៅទៅភូមិគ្រឹះដោយមានយ៉ុនហ្គីដើរតាមពីក្រោយចាំមើលថានាយនិងធ្វើយ៉ាងមិច ។" ល្បែងចាប់ផ្ដើមហើយ ហឹុសៗ" យ៉ុនហ្គី ដែលសម្លឹងទៅមើលជុងហ្គុកដែរព្រាបដូចជាសាតាននោះទាំងញញឹមចុងមាត់ ជួយមិនបាននាងរកផ្លូវងាប់ខ្លួនឯង ហើយគេក៏បានស្គាល់នាងរួចហើយទើបចង់មករាក់ទាក់ខ្លះ ។
" បើកទ្វារ "ស្របមិនសម្ដីដែលត្រជាក់ស្រិបរបស់នាយក៏កាន់កាំបិតនៅក្នុងដៃក្ដាប់ជាប់ភ្នែកទាំងគូរសម្លឹងទៅមាត់ទ្វារទាំងកែវភ្នែកប្រហមច្រាល។ឯកូនចៅនាយឃើញបែបនេះក៏ប្រញាប់មកបើឲនាយយ៉ាងលឿន។
ក្រាក៚ ទ្វារបានបើកបង្ហាញឲឃើញថានៅជុំវិញនេះវាសុទ្ធតែជាឧបករណ៍ធ្វើទារុណកម្មទាំងអស់ឯនៅចំកណ្ដាលនៃបន្ទប់យើងក៏ឃើញស្រស់ឡារ៉ាដែលសន្លប់ដោយសារជាតិនោះអង្គុយលើកៅអីដៃជើងជាប់ចំណង ឃើញបែបនេះជុងហ្គុកនិងយ៉ុងហ្គីក៏នាំគ្នាទៅអង្គុយលើសាឡុងដែលនៅខាងមុខនោះមុននិងសញ្ញូរឲប៊ីនដាស់នាង ឯប៊ីនយល់ស្ថានការក៏...។
« ឈូ!!!... »
" ខិខិ ខិ.." ខណ:ដែលនាងកំពុងតែសន្លប់ក៏ត្រូវឈ្លក់ទឹកភ្លាមនៅពេលដែលប៊ីនជះទឹកពីក្រោនមកដាកមុខនាង។
" សួស្តី អ្នកនាងចាង ឡារ៉ា "យ៉ុនហ្គី/ជុងហ្គុក ពួកគេនិយាយដំណាលគ្នាមុននិងសង្កត់ត្រង់ឈ្មោះនាង។
" មីន..មីនយ៉ុនហ្គី...ចន..ជុង..ជុងហ្គុក.."នៅពេលដែលមានអ្នកហៅឈ្មោះខ្លួនបែបនេះនាងក៏ងើបមុខឡើងទើបត្រូវបើកភ្នែកធំៗហៅឈ្មោះនាយទាំងពីរទាំងញ័រមាត់ ពិសេសគឺជុងហ្គុកនិងតែម្ដង។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung