ភាគ:87 « ឲវាមកយើងបានទេ?🔞🔥 »

5.5K 523 52
                                    

នៅពេលដែលឃើញអាការ:អ្នកម្ខាងទៀតហាក់ដូចស្លន់ស្លោថេជុងក៏ស្រាប់តែលេចនៅគំនិតរពិលរពូចឡើងមកភ្លាមៗតែម្ដង។

« យកឯងទៅរំលោភ!! »ថេជុង តបទាំងញញឹមចុងមាត់តិចៗមុននិងបែរមករកគេទាំងញាក់ចិញ្ចើមទ្រើតៗ ធ្វើឲអ៊ុនវូឯណេះឮហើយរឹតតែភ័យលើសដើម។

« ហឹុក~លោក~ »អ៊ុនវូ ពេបមាត់ ពេប.កយំមួយរពេចពេលជិះសុខៗនាយស្រាប់តែឈប់ឡាន ម្យ៉ាងទីនេះមិនមានឡានឆ្លងកាត់នោះទេពោលគឺស្ងាត់ជ្រាបតែម្ដង។

« ជុត៎ៗ កុំភ័យទៅមើលវូនីយើងមិនទាន់ធ្វើអីឯងឯណា? »ថេជុង ជញ្ជក់មាត់គ្រវីក្បាលតិចៗមុននិងងើបខ្លួនទៅជូតទឹកភ្នែកនិងទាញគេឲមកអង្គុយកន្លែងដើមវិញ។

« តែ~ តែខ្ញុំខ្លាចលោក~ »អ៊ុនវូ តបទាំងអោនមុខចុះមិនហ៊ានសម្លឹងមុខនាយចំនោះទេ តែក៏ត្រូវថេជុងយកដៃមកទ្រចង្ការឲគេងើបមកប្រឈមមុខនិងគ្នាវិញ។

« កុំខ្លាចយើងអី យើងមិនធ្វើអីមនុស្សដែលយើងចូលចិត្តនោះទេ ហើយរឹតតែមិនអាចលើកដៃវាយឬសម្លាប់គេដាច់ខាត យើងនិងថ្នាក់ថ្នមគេឲដូចជាកែវភ្នែកនិងបេះដូងរបស់យើងបើសិនជាគេម្នាក់នោះជាឯង »ថេជុង និយាយបណ្តើរក៏អង្អែលប្រអប់ដៃស្រលូនរបស់គេបណ្ដើរ ឯអ៊ុនវូក៏នៅអង្គុយស្ងៀមទ្រឹងហាក់ភាំងក៏ដូចជារងចាំឲនាយនិយាយបន្ត។

« លី អ៊ុនវូអាចទេ បើយើងសុំឲឯងមកធ្វើជាមនុស្សរបស់យើង »ថេជុង ក្រសោបដៃគេមកកាន់ណែនៗបែបចង់បញ្ជាក់ពីអារម្មណ៍របស់ខ្លួននាយយល់ថាវាលឿនណាស់ លឿនរហូតស្មានមិនត្រូវនូវអារម្មណ៍ខ្លួនឯងដែលសុខៗក៏លង់ស្រឡាញ់គេត្រឹមរយ:ពេលដ៏ខ្លី មិនសូម្បីតែបានមួយសប្ដាហ៍ផង។

« យ៉ាងមិច!? ឯងព្រមទេហឹុម... »ថេជុង ដោយឃើញគេស្ងាត់គិតតែពីសម្លឹងមុខខ្លួនក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលកើតឡើងមកក្រែងថាគេអាចនិងបដិសេធស្នេហ៍នាយ។

« តើ តើលោកមិនយល់ថាលឿនពេកទេមែនទេ? ម្យ៉ាងទៀតខ្ញុំមិនមែនជាមនុស្សល្អនោះទេ ខ្ញុំមកទីនេះដើម្បីសើុបពីគ្រួសារលោកតែហេតុអីគ្រប់គ្នាបែរជាមកធ្វើល្អជាមួយខ្ញុំ? នៅមានលោកទៀតហេតុអីមកស្រឡាញ់ខ្ញុំទាំងដែលខ្ញុំជាប្រុស ខ្ញុំមិន~អឹម!!! »បន្ទាប់ពីស្ងាត់អស់មួយសន្ទុះអ៊ុនវូក៏ដាច់ចិត្តសួរបកមកនាយវិញ ព្រោះមិនយល់ថាហេតុអីនាយអាចមកស្រឡាញ់គេត្រឹមមនុស្សមានឋាន:តូចទាប មិនត្រឹមតែប៉ុណ្ណឹងគេក៏ធ្លាប់ធ្វើមិនល្អលើគ្រួសារចនដែរតែហេតុអីគ្រប់គ្នាធ្វើដូចគ្មានរឿងអ្វីកើតឡើងបែបនេះ ><ស្របនិងពេលកំពុងតែចោតសួរថេជុងក៏ទាញកញ្ជឹងក៏គេឲអោនមករកខ្លួនមុននិងអោនទម្លាក់មុខមកថើបបំបិទបបូរមាត់តូចច្រមិចនេះជិត ឯអ៊ុនវូវិញបើកភ្នែកធំៗទាំងភាំងមិនស្ទើរ ថានាយអាចមកថើបគេបែបនេះមិនប៉ុន្មានត្របកភ្នែកក៏បិទចុះសន្សឹមៗតាមការថែរថើបរបស់អ្នកម្ខាងទៀត និងលើកដៃទៅស្រាក.កនាយទាំងមិនដឹងខ្លួន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now