« បងជុងវ៉ុន!!! »ខណ:ជុងវ៉ុនឈប់ទ្រឹងឈរអះអុញលើកដៃមកអេះក្បាលនោះសម្លេងមនុស្សស្រីម្នាក់ក៏បន្លឺឡើង ដែលជាសម្លេងមួយដែលនាយខានឮជាយូរហើយភ្លាមនោះនាងក៏ស្រាប់តែរត់មកអោបនាយតែម្ដង ធ្វើឲនាយរៀបរឹកសឹងមិនទាន់ហើយនាងក៏មិនមានអ្នកណាក្រៅពី ជីយ៉ុន នោះទេនាងបានត្រឡប់មកពីប្រទេសក្រៅហើយក៏សម្ដៅមកទីនេះតែម្ដងដោយមានលីយ៉ុននិងសូជីមកជាមួយដែរ។ ហើយរូបភាពដែលនាងរត់ទៅអោនជុងវ៉ុនមុននេះហានហ្យុងក៏ចុះមកឃើញល្មម ព្រោះមុននេះដោយសារតែចាំយូរពេកទើបគេគិតថា និងចុះមកញាុំនៅក្រោមតែម្ដងកុំឲពិបាកហើយ ពេលចុះមកក៏ឃើញបែបនេះឯង ទើបគេបានត្រឹមតែខាំមាត់លេបទឹកភ្នែកឈានជើងចុះមកបន្តរហូតដល់ជាន់ក្រោមមុននិងបង្វែរខ្លួនប្រុងនិងដើរទៅរកបន្ទប់គេវិញដោយពោលក្នុងចិត្តម្នាក់ឯងទាំងទ្រូងអួលណែន*នាងមកហើយ នាងកំពុងតែមករកលោកវិញហើយ វាអស់តួនាទីរបស់ខ្ញុំដែលនៅក្បែរលោកហើយមែនទេវ៉ុន?។
« ហានហ្យុង!!/ហ្យុងនី!!! »គ្រប់គ្នាហៅហានហ្យុងទាំងភ្ញាក់ផ្អើល ឯជុងវ៉ុនគ្រាន់តែឮឈ្មោះហានហ្យុងភ្លាមនាយក៏រហ័សលើកដៃមកទាញជីយ៉ុនចេញមុននិងរត់ទៅអោបចង្កេះហានហ្យុងពីក្រោយយ៉ាងណែនទោះបីគេខំរើឬខំបេះដៃចេញក៏មិនបានដែរ។
« លោកប្រុសលែងដៃចេញពីចង្កេះខ្ញុំបានហើយ »ហានហ្យុង គេព្យាយាមទាញដៃនាយឲចេញពីចង្កេះតែក៏មិនរបេះសោះមិនថាគេខំក្ដិចខ្ញាំយ៉ាងណាក៏នាយមិនប្រលែងដែរ។
« ទេDaddyមិនលែង!! »ជុងវ៉ុន និយាយក៏ចាប់បីហានហ្យុងឡើងទៅខាងលើវិញដាច់ខាតគឺមិនត្រូវឲក្មេងនេះយល់ច្រឡំមកលើនាយនិងជីយ៉ុននោះទេ។
« អ៊ុំជួយឲអ្នកបម្រើយកអាហារទៅខាងលើផង »ជុងវ៉ុន នាយបញ្ឈប់ដំណើរបែរមកប្រាប់មេដោះឲចាត់ចែងលើកអាហារឲនាយ រួចនិងបន្តឡើងទៅខាងលើដោយមានហានហ្យុងកំពុងតែរើបម្រាសនៅក្នុងដៃមិនឈប់ធ្វើឲនាយពិបាកបីជាខ្លាំង។
« លែង!! ឆាប់ដាក់ខ្ញុំចុះភ្លាម!!!»ហានហ្យុង ប្រឹងរើបម្រាស់ថ្នាក់បែកញើសទៅហើយនៅតែដដែល។
« ស្ងៀម!!!បើអូនមិនចង់ធ្លាក់បាក់ចង្កេះទេឈប់រើហើយលើកដៃមកអោប.កDaddy!! »ជុងវ៉ុន នាយអោនមកនិយាយជាមួយក្មេងក្បាលរឹងមិនស្ងៀម រួចទើបប្រើពាក្យគំរាមទៅកាន់គេ ហើយវាក៏បានផលពិតមែនហានហ្យុងក៏លើកដៃមកស្រាក.កនាយជាប់ព្រោះខ្លាចធ្លាក់បាក់ចង្កេះមនុស្សកំពុងតែឈឺស្រាប់ផងបើធ្លាក់ទៀតមានតែជម្រើស2ទេគឺ 1គេងនៅលើគ្រែពេទ្យ 2អង្គុយលើរទះរុញ។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung