ភាគ:70 «ខ្នើយអោបរឹងពេក»

4K 404 36
                                    

បន្ទាប់ការញាុំអាហារនិងបាននិយាយជជែកគ្នាបានបញ្ចប់រួចរាល់ហើយ គ្រប់គ្នាក៏បានបំបែកគ្នាទៅសម្រាកនិងធ្វើការងាររាងខ្លួនដោយលោកគីម អ្នកស្រីគីម ជុងហ្គុក ថេយ៉ុង ជេហ៊ុន អ៊ុនស៊ូក៏នាំគ្នាធ្វើដំណើរទៅលេងកោះ Jeju 2 3ថ្ងៃព្រោះយល់ថាគួតែយកពេលវេលាដើរលេងជុំគ្រួសារផងព្រោះយូៗទើបជុំគ្នាម្ដងក៏ដោយភ្លេចបបួលយ៉ុនហ្គីនិងជីមីនទៅផងនោះទេ ចំណែកឯកូនៗគឺចាំវគ្គក្រោយឲ។

ក្រោយពេលចាស់ៗចេញទៅអស់ពួកគេក៏នាំគ្នាអង្គុយនិយាយគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ ខណ:ឯជុងវ៉ុនកំពុងតែអង្គុយបញ្ចុកស៊ុបទៅហានហ្យុងដែលទើបនិងភ្ញាក់ពីគេងមុននេះ ដោយដាក់ឲគេអង្គុយលើភ្លៅនាយ ។

«ហឹុម បានហើយវ៉ុនអូនឆ្អែតហើយ»ហានហ្យុង និយាយដោយអោនមុខចុះព្រោះមានអារម្មណ៍ថាខ្មាស់ៗនិងអៀនៗនៅពេលត្រូវគ្រប់គ្នាសម្លឹងមើលមកបែបនេះទោះ មិនឆ្អែតក៏ត្រូវតែឆ្អែតដែរ។

«អូនឆ្អែតដោយសារញាុំស៊ុបឬ? ដោយអៀននិងពួកគេពេកទើបឆ្អែត ហឹុម...ហ្យុងនី សឺត»ជុងវ៉ុន យកម្រាមចង្អុលទ្រចង្កាគេឲងើបមកប្រឈមមុននិងខ្លួនក៏ឃើងថាគេអៀនថ្នាក់ថ្ពាល់ប៉ោងៗទាំងគូរក្រហមមុខដូចម្ទេសទុំទៅហើយ ទើបអត់និងអោនទៅថើបមិនបាន។ឯគ្រប់គ្នាឃើញហើយក៏រាងពេបមាត់បន្តិចដែរចេះមក sweetកណ្ដាលវាលទៅកើត។

«គឺ..គឺ»ហានហ្យុង គេធ្មិចៗភ្នែកចុះឡើងៗព្រមទាំងបើកភ្នែកឡេងឡង់ទៅនាយ។

«គឺយ៉ាងមិចហឹុម»ជុងវ៉ុន នាយលើកដៃមកច្បូតចុងច្រមុះគេបន្តិចក៏លើកចិញ្ចើមសួរ ចាំមើលឲតែបិុនធ្វើចរិកបែបៗនិងមិនយូរទេនាយនិងលេបគេទុកមិនខាន។

«អូនអៀន..ហិហិ»ហានហ្យុង សើចស្ញេញដាក់នាយរួចទើបជ្រោបមុខនិងផែនទ្រូងនាយដើម្បីបិទបាំងថ្ពាល់ក្រហមទាំងគូរពីគ្រប់ដែលកំពុងតែលួចសើចនិងចរិកគេ។

«ហឹុសៗ!!!»ឮហើយគ្រប់គ្នាក៏អត់និងអស់សំណើចមិនបានហេតុក៏គេគួរឲស្អប់យ៉ាងនេះ??។

«ម៉ោះDaddyនាំអូនទៅលើវិញ នាងជួយលើកស៊ុបនិងទឹកក្រូចឲយើងនៅខាងផង»ជុងវ៉ុន ងើបឈរពអាល្អិតហ្យុងនីជាប់និងចង្កេះ ទើបគេរហ័សលើកដៃបងអោប.កនាយអោនមុខចូលចន្លោះ.កនាយលួចស្រង់ខ្លិនក្រអូបរបស់ប្រុសឈាមត្រជាក់មួយនេះព្រមទាំងឆ្លៀតថើបថើៗទៀតផង ។ឯជុងវ៉ុនមិនមាត់អ្វីនោះទេ មានតែលួចញញឹមសមចិត្ត។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now