ភាគ:69 « គម្រោងយកកូនបន្ថែម »

4.2K 462 41
                                    

« ហឹុម...យើងមិនមែនយក្សទេអាល្អិត!! »ឮគេចោតខ្លួនបែបនេះជុងយ៉ុងក៏សង្គ្រឺតជើងធ្មេញខ្នាញ់និងអាល្អិតមុខCute Cuteនេះភ្លាម។ចំណែកឯហ្យុងយូឮគេហៅខ្លួនអាល្អិតភ្លាមខ្លួនក៏លោតចុះពីភ្លៅជុងហ្គុករត់ទៅរកអ្នកម៉ាក់តែម្ដង។

« ម៉ាក់ៗ យក្ស... »ហ្យុងយូ អង្រួនដៃម្ដាយតិចៗឯដៃម្ខាងទៀតក៏យកទៅចង្អុលមុខជុងយ៉ុងនោះហើយគឺយក្ស។

« យ៉ា!!អាល្អិតឯងថាអ្នកណាយក្ស!! »ជុងយ៉ុង ច្រឡោតឡើងភ្លាមមុននិងឈានជើងចេញពីកៅអីមករកអាល្អិតដែលកំពុងរត់ទៅពួនក្រោយខ្នងម្ដាយ។ចំណែកអ្នកគ្រប់គ្នាដែលនៅទីនោះក៏មិនមានអ្នកណានិយាយអីនោះទេគឺម្នាក់កំពុងតែសើចនិងចរិករបស់ក្មេងៗពីនាក់នេះ។

« ម៉ាក់ៗយក្សមកហើយៗ »ឃើញថាជុងយ៉ុងដើរមករកគេកាន់តែជិតអាល្អិតក៏ចាប់ផ្ដើមភ័យយកតែម្ដង។

« ហ្យុងយូហ៎ាបងមិនមែនយក្សទេកូន ឆាប់សុំទោសបងទៅ »លី ប្រាប់ទៅកូនទាំងសើចរហឹុសមុនទាញឲគេមកឈរទល់មុខជុងយ៉ុង មើលចុះពេលឈរក្បែរគ្នាទៅអាល្អិតនេះដូចក្មេងស្រីយ៉ាងចឹង។

« អូនសុំទោសណាហិហិ កុំសីុអូនអី »ហ្យុងយូ លូកដៃមកកាន់ដៃជុងយ៉ុងគ្រវីចុះឡើងព្រមទាំងនិងធ្វើមុខខ្ជូតៗដាក់នាយទៀតផងព្រោះខ្លាចថានៅពេលយក្សទាស់ចិត្តវាអាចនិងសីុខ្លួនបាន។

« ហឹុស!!អាល្អិត!! »ជុងយ៉ុង តើអ្នកយក្សឯណាទៅដាច់ចិត្តសីុអាល្អិតបិុនធ្វើមុខខ្ជូតៗមួយនេះនោះគឺមិនដាច់ចិត្តទេស្ដាយណាស់។

« មកតាមបងហ្យុងយូ »ជុងយ៉ុង ថារួចក៏កាន់ដៃហ្យុងយូឲទៅអង្គុយកៅអីជិតខ្លួនឯអាល្អិតហ្យុងយូបានតែគេលែងសម្លឹងសម្លក់ខ្លួនហើយគេក៏សើចពព្រាយតែម្ដង ធ្វើឲគ្រប់គ្នាឃើញហើយអត់ខ្នាញ់និងអាល្អិតនេះមិនបាន។

ងឺុត!!!!!!!៚

« អ្នកណាមកហ្នឹង »ថេយ៉ុង ដោយឮសម្លេងឡានត្រហឹងពេកទើបធ្វើឲគ្រប់គ្នាចងចិញ្ចើមឆ្ងល់តែម្ដង។

« ប្រហែលជាយ៉ុនហ្គនិងជីមីនទេដឹងអូន »ជុងហ្គុក តបរួចទាំងមិនសូវខ្វល់ក៏ព្រោះតែប៉ុន្មានថ្ងៃនេះភូមិគ្រឹះនពួកគេសម្បូរភ្ញៀវសឹងស្លាប់ទៅហើយ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now