ត្រឡប់ទៅមុនពេលថេយ៉ុងបាត់ខ្លួន
" ថេថេហា៎ ឯងចង់ទិញអីទៀត"ជីមីន
" អត់ទេយើងទិញបានអស់ហើយ"ថេយ៉ុង ហើយទិញអីទៀតបើអង្គរក្សម្នាក់ៗកាន់របស់ពេញដៃនិងទិញនេះទិញសឹងតែអស់ខោអាវពីផ្សារទៅហើយ។
" ចឹងយើងត្រឡប់ទៅវិញទៅ"ជីមីន
" អឹម តោះ" « ដឹប »ថេយ៉ុង បែរខ្លួនប្រុងនិងដើរទៅហើយក៏មានបុរសម្នាកដើរមកបុកគេមួយទំហឹងធ្វើឲគេវិសនិងដួលទៅក៏បានប៊ីនរហ័សមកទប់ទាន់ឯងបុរសម្នាក់នោះឃើញមែននេះក៏រត់ទៅបាត់។
" ម្ចាស់តូច យ៉ាងមិចទៅហើយ"ប៊ីន សួរទាំងញ័រសារមុនចឹងម្ដងហើយឥឡូវចឹងទៀត។
" ថេយ៉ុង ឯងយ៉ាងមិចហើយ"ជីមីន សួរទាំងបារម្ភ។
" យើងមិនទេ អរគុណបងប៊ីនហើយ"ថេយ៉ុង តបជីមីនរួចទើបបែរមកអរគុណប៊ីន2ដងហើយបើកុំតែបានប៊ីនមកជួយទាន់ទេមិនដឹងជាយ៉ាងមិចនោះទេ។
" បាទមិនអីទេ " ប៊ីន
" ថេយ៉ុងអាវឯងប្រលាក់ហើយ"ជីមីន ឈរសុខៗគេក៏ប្រទះនិងអាវរបស់ថេយ៉ុងដែលវាប្រលាក់ការ៉េម។
" ចឹងឯងនិងបងប៊ីនចាំនៅនិងហើយយើងទៅបន្ទប់ទឹកសិន" ថេយ៉ុង និយាយហើយក៏ដើរទៅរកតែ2នាក់នោះនិយាយមិនទាន់។
ក្នុងបន្ទប់ទឹក៚ថេយ៉ុងដែលកំពុងតែលាងសម្អាតអាវដែលប្រលាក់នោះសុខៗមនុស្សប្រុសដែលបុកគេមិញនេះដើរចូលមករកគេ ទើបគេដឹងថាមិនស្រួលបម្រុងនិងលើកទូរស័ព្ទតេទៅប៊ីនឲមកជួយទៅហើយបុរសម្នាក់នោះក៏មកកញ្ឆក់យកទៅគោះចោលបាត់ ឯថេយ៉ុងឃើញបែបនោះក៏ឱបពោះបម្រុងនិងរត់ទៅហើយបុរសម្នាក់ក៏យកស្អីមិនដឹងមកវ៉ៃក្បាលគេមុននិងយកកន្សែងដែលមានជាតិថ្នាំសន្លប់មកខ្ទប់ច្រមុះគេ។នៅពេលដែលឃើញថាថេយ៉ុងសន្លប់បាត់ហើយទើបគេដកកន្សែងចេញនិងបីគេយកចេញតាមទ្វារក្រោយដោយមានឡានមួយមកចាំទទួល។
ត្រឡប់មកឥឡូវវិញ៚
នៅក្នុងបន្ទប់មួយដែរមានរាងកាយថេយ៉ុងដែលអង្គុយលើកៅអីសន្លប់មិនទាន់ដឹងខ្លួននោះ ដៃជើងជាប់និងចំណងនិងមាត់បិទស្គុតជិតឈឹង។" ហឹុម "បន្ទាប់ពីសន្លប់អស់ពេល1ម៉ោងហើយថេយ៉ុងក៏ក្រហឹមឡើងតិចៗព្យាយាមបើកភ្នែកយឺតៗសម្លឹងមើលទៅជុំវិញបន្ទប់នោះតែមិនឃើញមានអ្វីនោះទេវាគឺងងឹតភ្លឺតែកន្លែងគេអង្គុយតែប៉ុណ្ណោះ។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung