ភាគ:85 «ត្រជាក់ភ្នែកតែម្ដង កូនប្រុស𝐀𝐩𝐩𝐚»

3.7K 496 75
                                    

ក្រោយស្ដាប់សម្ដីរបស់𝐀𝐩𝐩𝐚 𝐎𝐦𝐞𝐠𝐚 រូបស្រស់ចប់ថេជុងក៏បែរមកសម្លឹងជេសាទាំងញញឹមចុងមាត់មុននិងដើរទៅទាញយក ផ្ទាំងកញ្ចក់ដែលសម្រាប់ដាក់តាំងឈ្មោះមុខដំណែក𝐂𝐄𝐎 𝐉𝐞𝐨𝐧 ក្នុងក្រុមហ៊ុនយកមកកាន់និងដៃវាត់ទៅលើក្បាលនាងមួយទំហឹងធ្វើឲជេសាដែលភ័យស្លន់ស្លោស្លេកមុខមាត់មុននេះដួលទៅលើឥដ្ឋមួយរំពេច ខណ:នោះក៏មានឈាមជ្រាតចេញតាមជើងសក់របស់នាងចេញមកតិចៗដូចគ្នា។

«សុំទោសណាដែលលេងធ្ងន់ដៃតាំងពីក្បាលដំបូង តែយើងមិនទាន់ចង់ប៉ះឈាមដ៏កខ្វក់របស់នាងពេលនេះនោះទេ!!»ថេជុង សម្លឹងមើលនាងទាំងសើចតិចៗ ហាក់ដូចជាសប្បាយចិត្តខ្លាំងនៅពេលឃើញនាងស្ថិតក្នុងសភាពបែបនេះ នេះបើសិនជាការពីមុនវិញ នាយច្បាស់ជាថ្នាក់ថ្នមនិងផ្អែមល្ហែមជាមួយនាងមិនខាន តែពេលនេះនិងពេលមុនគឺខុសគ្នា ថេជុងដែលល្ងង់បានស្លាប់បាត់ទៅហើយ ពេលនេះនៅសល់តែថេជុងកម្លោះ ម៉ាហ្វៀឈាមត្រជាក់តែប៉ុណ្ណោះ។

«ពួកឯងយកនាងទៅបន្ទប់ក្រោមដីក្នុងបនល្បែង»ថេជុង ដើរចេញមកក្រៅស្រែកហៅកូនចៅឲចូលមកយកនាងខណ:ឯខ្លួនគឺបើកឡានទៅមុន។

«បាទទាន!»

+ក្រឡេកមកមើលឃ្លាំងចាស់នៅឯជាយក្រុងឯណេះវិញ ពេលនេះយើងឃើញថាមានឡានជាច្រើនដែលឈប់នៅតម្រៀបគ្នានៅជ្រុងម្ខាងនៃឃ្លាំងម្ខាងទៀតក៏មានដូចគ្នាតែវាជាឡ្បានត្រកូលចន ឯឡានមុននេះគឺជាឡានដុងប៊េកនិងគ្នីគ្នា។

«ឯងគិតប្រុងធ្វើយ៉ាងមិច»យ៉ុនហ្គី ដែលស្ថិតនៅក្នុងឡានក៏ចោតសួរទៅកាន់អ្នកជាមិត្តថាគួរធ្វើយ៉ាងមិចបន្ត។

«គ្រាន់តែបង្វែរដានវាទៅ ធ្វើយ៉ាងមិចកុំឲវាត្រឡប់ទៅជួយជេសាទាន់ពេល មុនពេលនាងបានក្លាយទៅជាសាកសព»សម្ដីយ៉ាងមាំបន្លឺចេញពីមាត់របស់លោកចន ជុងហ្គុកដែលជាប្រមុខម៉ាហ្វៀធំជាងគេបំផុតធ្វើឲអ្នកស្ដាប់ឮហើយអត់និងខ្លាចរអាលមិនបាន។

«ចុះឯងមិនធ្វើអីវាទេហេស៎?»យ៉ុនហ្គី

«កូនយើងចេះចាត់ចែងហើយ!យើងគ្រាន់តែមកត្រាយផ្លូវឲគេប៉ុណ្ណោះ!ចំណែករឿងបន្ទាប់ស្ថិតនៅលើជុងយ៉ុង!!!»ជុងហ្គុក នាយមកមិនមែនមកក្នុងន័យអាក្រក់នោះទេ តែនាយមកក្នុងនាមជាលោកប៉ាដ៏ល្អម្នាក់ដែរជួយចូកជួយចែវកូនៗតែប៉ុណ្ណឹងឯង ព្រោះថាអារឿងបង្រៀនឲកាន់កាំបិតហ្នឹងជំនាញរបស់នាយនិងប្រពន្ធតាំងពីដើម។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now