ភាគទី:84 « Appaចង់ឃើញនាងឈឺចាប់ដោយសារដៃកូន »

3K 509 128
                                    

ខណៈពេលដែលជេសាកំពុងតែសើចសប្បាយយ៉ាងក្អាកក្អាយនោះ នាងមិនបានដឹងនោះទេថាថេជុងបានបញ្ជាឲអ្នកបោសសម្អាតចូលទៅដាក់ ឧបករណ៍ស្រូបសម្លេងនៅក្នុងនោះបន្ទប់ដូច្នេះគ្រប់ពាក្យសម្ដីដែលនាងនិយាយទាំងអស់គឺមិនបានគេចផុតពីត្រចៀកថេជុងនោះទេ បានស្ដាប់ហើយក៏បានឮពេញៗត្រចៀកទៀតផង។

« ហឹុស!! នាងនិយាយត្រូវពួកយើងគ្មានអ្វីដែរគួរឲខ្លាចនោះទេប្រៀបដូចជាទន្សាយយ៉ាងអ៊ីចឹង តែនាងក៏ប្រហែលជានៅស្គាល់សត្វនេះមិនទាន់ច្បាស់នៅឡើយនោះទេ ថាពេលនៅដែលវាឆ្កួតម្ដងៗវានិងសាហាវកម្រិតណា!!! »

« ដូចដែលយើងបាននិយាយដដែលថា យើងនិងឲនាងសងសំណងមកយើងវិញ10ដង 100ដង1000ដង សងរហូតដល់នាងអស់ដង្ហើមដកដោយសារស្នាដៃមនុស្សល្ងង់ម្នាក់នេះ!!!! »ថេជុង ក្ដាប់ដៃយ៉ាងណែនទៅលើមុខរបួសកាលពីព្រឹកមិញខ្លាំងៗបណ្ដាលឲវាហូរឈាមសារជាថ្មីម្ដងទៀត តែចិត្តនាយពេលនេះគឺលែងទទួលដឹងឮនូវអារម្មណ៍ថាឈឺទៅហើយក៏ព្រោះតែពេលនេះក្នុងខ្លួនគឺពោពេញទៅដោយកំហឹង។

« លោក~ »អ៊ុនវូ រត់មករកនាយបំណងថានិងប្រាប់ថាគេនិងត្រឡប់ទៅវិញហើយតែក៏ត្រូវឈរគាំងមួយកន្លែងញ័រខ្លួនសស្រាក់ដូចកូចសត្វក្រោយឃើញអ្នកម្ខាងទៀតមានទឹកមុខក្រហមងាំ កែវភ្នែកទាំងគូរក្រហមច្រាលដូចឈាមចំណែកឯដៃក៏ក្ដាប់ដល់ថ្នាក់គេមើលឃើញសរសៃរនិងឈាមដែលកំពុងស្រក់នោះ។

« មានកាអី!! »ថេជុង បន្ទាប់ពីឃើញអ្នកម្ខាងទៀតកំពុងតែឈរភ័យញ័រខ្លួនបែបនេះនាយក៏ព្យាយាមខាំមាត់ងើយក្បាលទៅលើដើម្បីសម្រួលអារម្មណ៍ចេញខ្លះ។

« គឺ~គឺខ្ញុំមកប្រាប់ថាខ្ញុំត្រឡប់ទៅវិញហើយ »អ៊ុនវូ អោនមុខចុះនិងក្ដោបដៃទាំងគូរយ៉ាងណែន។

« ហឹុម ចាំយើងឲកូនចៅជូនទៅ!! »ថេជុង

« បាទ!! » ថេជុងនិយាយគ្រាន់តែសម្លឹងមើលគេបន្តិចក៏ដើរចេញទៅព្រោះបើនាយនៅយូរបន្តិចទៀត នាយខ្លាចថាអាចនិងធ្លោយមាត់គំហកឲគេ ម្យ៉ាងនាយដល់ពេលត្រូវទៅសួរសុខទុកជេសាហើយ ព្រោះនាយយល់ថានាងប្រហែលជាហត់និងសម្ដែងខ្លាំងហើយ ក៏ល្មមដល់ពេលបាយឲនាងសម្រាកដូចគ្នា។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now