ភាគទី:78 « ស្អីឯង!!? »

3.5K 373 76
                                    

ស្របនិងថេយ៉ុង ហានហ្យុងទម្លាក់ក្រដាសសម្លឹក.សចុះមកដល់តុរភ្លាម គ្រប់គ្នាក៏ហើបខ្លួនចេញពីសាច់សាឡុងប្រឹងអើត.កមើលអ្វីដែលស្ថិតក្នុងក្រដាសនោះ។មិនលើកលែងសូម្បីតែជុងហ្គុកនិងជុងវ៉ុនក៏ព្រោះតែមិនដឹងថាជាអ្វីដូចគ្នា។

តែបន្ទាប់ពីឃើញហើយគ្រប់គ្នាក៏បើកភ្នែកធំៗសម្លឹងមើលក្រដាសនោះ សម្លឹងមុខថេយ៉ុងនិងហានហ្យុងចុះឡើងៗទើបលាន់មាត់។

« នេះ- នេះ.!នេះជាស្អី?ថេយ៉ុង!ហានហ្យុង!! »គ្រប់គ្នាសម្រាប់តែក្រោកឈរឡើងស្រែកខ្លាំងៗទាំងហួសចិត្តនិងគាំងវាចារណ៍តែម្ដង និងសឹងមិនជឿនិងភ្នែករបស់ខ្លួនឯងព្រះ!!អើយ!!ហេតុអី្វមានរឿងបែបទៀតហើយ។ជាពិតសេសគឺលោកគីម និងជេហ៊ុនរួមទាំងជុងវ៉ុនតែម្ដងបើជុងហ្គុកវិញមិនបាច់និយាយទេគ្រាន់តែឃើញហើយក៏គាំងតែម្ដង ទីបំផុតគម្រោងនាយបានសម្រេចហើយឃើញទេ។

« ហឹុម...នេះគ្រប់គ្នាមិនសប្បាយចិត្តទេហេស៎?? »ថេយ៉ុង ស្រដីឡើងឯមុខក៏សើចញឹមៗដាក់គ្រប់គ្នា ហិហិគួឲខ្មាស់ណាស់កូនដល់ទៅ6ហើយនៅឆ្លៀតមកមានទៀត។

គ្រប់គ្នាឮសំណួររបស់ថេយ៉ុងហើយមិនដឹងតបយ៉ាងមិចបានត្រឹមតែងក់ក្បាល សប្បាយចិត្តហេស៎? ទោះសប្បាយចិត្តក៏សើចមិនចេញដែរក៏ព្រោះតែរាល់ថ្ងៃនេះ គ្រាន់តែឈ្មោះពួកគេនេះគាត់ហៅសឹងតែវង្វេងទៅហើយកូនម្ដងៗសុទ្ធតែភ្លោះ 2 ភ្លោះ3 នៅមានអនាគតចៅប្រសារគាត់ដែលពេលនេះក៏កំពុងតែមានចៅទួតឲគាត់.ពរទៀតហ្អើយ!!។

« ថេយ៍... »ជុងហ្គុក បង្ហើបមាត់ហៅប្រពន្ធស្រាលៗបែបនឹកស្មានមិនដល់ ចឹងតើបានប៉ុន្មានថ្ងៃនេះនាយចេះតែក្រពុលមុខរកតែក្អួតចង្អោរនៅពេលធំខ្លិនឬមានស្រីណានៅក្បែរអីបែបនេះ។

« សប្បាយចិត្តទេលោកប្ដី »ថេយ៉ុង ពោលសួរប្ដីទាំងញញឹមរីករាយដោយសារគេក៏ទើបនិងដឹងនៅពេលដែលជូនហានហ្យុងទៅមន្ទីពេទ្យដូចគ្នា។

« អឹម!!សប្បាយចិត្តណាស់ សឺតៗ!!! »ជុងហ្គុក ចាប់ក្រសោបមុខប្រពន្ធឲស្ថិតក្នុងរង្វង់ដៃមុននិងអោនទម្លាក់បបូរមាត់ថើបលើថ្ពាល់គេជាច្រើនខ្សឺត ដឹងទេថានាយរំភើបនិងត្រេកអរប៉ុណ្ណា ។ឯថេយ៉ុងក្រោយពីត្រូវអ្នកជាប្ដីចាប់ថើបក្រញិចហើយក៏សើចកក្អឹក ធ្វើឲលោកគីមរួមទាំងភរិយាឃើញហើយអត់និងគ្រវីក្បាលមិនបាន មើលចុះខ្លួនចាស់ៗអស់ទៅហើយនៅតែធ្វើចរិកដូចកម្លោះក្រមុំទៀត Sweetមិនរើសទីកន្លែង ធ្វើឲកូនៗពួកគេឃើញហើយអត់និងរមិចរមួលខ្លួនមិនបានព្រះអើយ!!រំភើបក៏រំភើបអៀនក៏អៀនដែរមើលចុះៗ ថើបមិនក្រែងចិត្តកូនៗទេ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now