ភាគ:73 « យកភ្លោះ3ល្អទេ? »

4.5K 530 100
                                    

+យប់ ដូចដែលហានហ្យុងគេបាននិយាយយ៉ាងចឹងថានិងបញ្ចប់ការងារឲរួចរាល់សិនទើបត្រឡប់មកភូមិគ្រឹះវិញ តែនេះម៉ោង7ទៅហើយការងារក៏មិនទាន់បានរួចរាល់សប់គ្រប់ព្រោះតែទំនិញគឺត្រូវដឹកចេញយប់នេះទើបម្នាក់ៗខំប្រឹងជួយគ្នាឲឆាប់រួចរាល់សូម្បីតែបាយមួយគ្រាប់ក៏មិនទាន់បានចូលពោះដែរ ហើយទម្រាំតែរួចរាល់គឺម៉ោង9ឯណោះ ទើបគ្រប់គ្នាបំបែកគ្នាត្រឡប់ទៅផ្ទះរាងៗដោយម្នាក់ៗគឺអស់កម្លាំងរលីងតែម្ដង។ ចំណែកឯស្យុងដុង ហានហ្យុងនិងអាន់យ៉ាវ៉ានវិញពេលនេះក៏នាំគ្នាដើរសម្ដៅទៅរកឡានទាំងគ្មានកម្លាំងកំហែង។

« អើយ!!!ឃ្លានខ្លាំងណាស់... »គ្រាន់តែចូលមកដល់ក្នុងឡានភ្លាមអាន់យ៉ាវ៉ាន់ក៏ទម្លាក់ខ្លួនទៅកៅអីខាងក្រោយមួយទំហឹងតែម្ដងនេះនាងហត់ក៏ហត់ ឃ្លានក៏ឃ្លាន នេះសំណាងហើយដែលថ្ងៃមិញហានហ្យុងមិនទៅភូមិគ្រឹះវិញបើគេទៅពិតមែនណា ធានាថានាងនិងស្យុងដុងប្រហែលជារកខ្យល់ដកដង្ហើមមិនបាននោះទេ។

« ឃ្លានអីតែឯងបងក៏ឃ្លានដែរ »ស្យុងដុង ដែលឈរមិនទាន់ឡើងឡាននោះក៏លូកមាត់តបជាមួយនាងល្អិតហត់អីតែឯងគេនិងហានហ្យុងក៏ហត់ដូចគ្នា។

« ឆើស!!! »អាន់យ៉ាវ៉ាន់ ឮហើយក៏ពេបមាត់បន្តិចទើបងើបអង្គុយឲស្រួលបួលមុននិងហានហ្យុងឡើងមកអង្គុយក្បែរ។

« បងហានហ្យុងខ្ញុំគិតថាពួកយើងឈាងចូលទៅញាុំអីនៅម្ដុំនេះសិនល្អទេចាំទៅភូមិគ្រឹះវិញ »អាន់យ៉ាវ៉ាន់ ដោយសារតែក្រពះចាប់ផ្ដើមធ្វើទុកទើបនាងល្អិតបែបមកនិយាយបបួលអនាគតបងថ្លៃខ្លួនឲរកអីញាុំសិន។

« ហឹុមល្អណាស់ នៅខាងមុខមានហាងស៊ុបពួកយើងឆាប់ទៅៗ »ហានហ្យុង គេញញឹមបន្តិចមុននិងងក់ក្បាលយល់ស្របទើបស្យុងដុងរហ័សបើកឡានចេញទៅ។

+ភូមិគ្រឹះចន ក្រឡេកមកមើលនាយកម្លោះម៉ាហ្វៀឈាមត្រជាក់ដូចទឹកកកពូលខាងលិចនេះវិញពេលនេះនាយកំពុងតែបោកប្រាស់របស់របរសឹងតែខ្ចិចខ្ចី តែក៏មិនមានអ្នកណាហ៊ានចូលមកហាមនាយដែរទើបមានតែបណ្ដោយ ។ នេះគឺយប់ទៅហើយនៅតែមិនឃើញគេត្រឡប់មកវិញទៀតថ្ងៃមិញនាយចាំបានច្បាស់ណាស់ថានាយបានកំណត់រយះពេលឲគេត្រឡប់មកភូមិគ្រឹះវិញ15នាទី ត្រូវហើយគឺ15នាទីដើម្បីឲគេត្រឡប់វិញ តែនេះស្អីម៉ោង9ទៅហើយ ប្រហែលក្នុងចិត្តគេលែងខ្លាចនាយហើយទេដឹង? ឬមួយមកពីនាយថ្នាក់ថ្នមនិងតាមចិត្តគេពេក? ល្អបើបែបនេះមកវិញដឹងគ្នាមិនខាន!!!។
*ប្រាវ!!!

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now