ភាគទី:77 « មិនសប្បាយចិត្តទេហេស៎? »

3.9K 429 47
                                    

ក្រោយសង្ងំអន់ចិត្តនិងរឹកពាហានហ្យុងបានមួយសន្ទុះទើបជុងវ៉ុនក៏ចេញពីក្រុមហ៊ុម បើកឡានសម្ដៅមកភូមិគ្រឹះទាំងគ្មានកម្លាំងកំហែងក្នុងខ្លួននាយទន់ដៃសឹងតែកាន់ចង្កូតឡានមិនបានទៅហើយ នៅតាមផ្លូវនាយព្យាយាមទប់ទឹកភ្នែកខ្លាំងណាស់ដើម្បីកុំឲវាហូរមក តែដោយសារមានអារម្មណ៍ថាថប់ៗនិងស្ទះទ្រូវនាយក៏បើកសម្ដៅមកមាត់ទន្លេហានដើម្បីរកកន្លែងបន្ធូរអារម្មណ៍តានតឹងសិនមុននិងតាំងចឹិត្តទៅបកស្រាយប្រាប់គេម្ដងទៀត។

ឡានឈប់ភ្លាមជុងវ៉ុនដៃអោបចង្កូតឡានអោនក្បាលស្រែកយំយកតែម្ដងមិនខ្វល់ថាអ្នកណាបានឃើញ ឬបានឮនោះទេ សំខាន់ពេលនេះនាយចង់ស្រែក ស្រែកឲអស់អារម្មណ៍តានតឹងដែលស្ថិតក្នុងប្រអប់ទ្រូងនេះ។

ជុងវ៉ុនសង្ងំស្រែកបញ្ចេញអារម្មណ៍តានតឹងប្រហែល15នាទីទើបនាយលើកដៃដែលគ្មានកម្លាំងកំហែងនេះបើកទ្វារឡានចុះមកអង្គុយនៅបង់មួយសម្លឹងទៅមើលទេសភាពនៅខាងមុខខ្លួនយ៉ាងស្ងៀមស្ងាត់ ជុងវ៉ុនអង្គុយនៅទីនោះរហូតដល់យប់ម៉ោង8ឈានដល់ម៉ោង9ឯណោះទើបនាយត្រឡប់មកវិញ។

+ភូមិគ្រឹះចន

នៅពេលដែលវត្តមានទាយាទម៉ាហ្វៀចន ជុងវ៉ុនមិនទាន់មកដល់ អ្នកនៅក្នុងភូមិគ្រឹះឯណេះក៏កំពុងតែនាំគ្នាជ្រួលច្របល់គ្រប់គ្នា ដោយតែចាំវត្តមាននាយយូរហើយមិនទាន់ឃើញមកដល់ទៀត។

« ថេយ៍បងថាអូននិងកូនៗគួរតែឡើងទៅគេងបានហើយ ចំណែករឿងវ៉ុនអូនកុំបារម្ភអីបន្តិចទៀតកូននិងមកវិញហើយ »ជុងហ្គុក ដែលស្ថិតនៅបន្ទប់ទទួលភ្ញៀវក៏បន្លឺឡើងដោយសារពេលនេះគ្រប់គ្នាកំពុងតែស្ថិតនៅទីនេះទាំងអស់គ្នាដើម្បរងចាំជុងវ៉ុន។
បើនិយាយពីដំណើរកម្សាន្តរបស់លោកគីម ថេហ្គុក មីនយ៉ុន ជេហ៊ុន&អ៊ុនស៊ូ គឺបានបញ្ចប់យ៉ាងទាន់ហន់ដោយសារជូយ៉ុនបានទាន់ទងទៅជុងហ្គុកថាហានហ្យុងមានរឿងសំខានចង់ប្រាប់អ្នកទាំងអស់គ្នា ហើយក៏ស្របគ្នានិងថេយ៉ុងដែលមានរឿងចង់ប្រាប់គ្រប់គ្នាដូចគ្នាទើបពួកគាត់ប្រញាប់ចេញដំណើរមកតាំងពីថ្ងៃ ឯយ៉ុនហ្គីនិងជីមីនគ្រាន់តែមកដល់ប្រលានយន្តហោះភ្លាមកូនៗពួកគេក៏មកទទួលត្រឡប់ទៅភូមិគ្រឹះវិញបាត់។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now