ភាគទី:83 « ទន្សាយអាចស្លូតក៏អាចឆ្កួតមួយរំពេចដែរ »

3.2K 527 85
                                    

អ្នកទាំងបីនាក់Appaកូន កាលបើសមីខ្លួនគេតាមទាន់ជាន់កែកហើយក៏ងក់ក្បាលដាក់គ្នាតិចៗមុននិងឆ្លើយនូវចម្លើយដូចគ្នាចេញមក។

« ក៏ត្រូវហើយ!!! »អ្នកទាំងបី ងក់ក្បាលឆ្លើយព្រមគ្នាទាំងញញឹមញញែមស្រុះដៃជើងគ្នាល្អណាស់។

« នេះ~ហ្ហើយ!!!!!! »ថេជុង ក្រោយស្ដាប់ឮចម្លើយរបស់ប៉ាតូច បងប្រុសនិងបងថ្លៃហើយក៏សឹងរត់ទៅចង.កដៃឲស្លាប់ទេ ចេះនាំគ្នាទៅគិតរឿងហ្នឹងទៅកើតដែរគេឯណាទៅធ្វើអ៊ីចឹងនោះ ខំអង្គុយខាំមាត់ទប់អារម្មណ៍សឹងស្លាប់ទៅហើយ។

« ថេយ៍ហា៎បានហើយ បើអូនមិនអាណិតថេជុងក៏គួរតែអាណិតអ៊ុនវូអៀនដែរមើលចុះឡើងក្រហមមុខអស់ហើយ ហឹុសៗ »ជុងហ្គុក ចាប់ទាញប្រពន្ធក្បាលខូចមកឲជិតខ្លួនវិញ និយាយពីថាខូចនោះខូចនេះប្រហែលមិនគិតថាខ្លួនកំពុងមានកូននិងមានចៅទេយ៉ាង។

« អូនភ្លេច ហិហិ »ថេយ៉ុង ខ្ទប់មាត់បែរមកសើចខើចចុងច្រមុះដាក់ប្ដីកក្អឹក គេគ្មានបំណងទេធ្វើមិចបើគេជាមនុស្សពូកែរចង់ដឹង។

« ចំមែនហើយ!! »ជុងហ្គុក គ្រវីក្បាលតិចៗមុននិងស៊កដៃបីប្រពន្ធឡើងឯថេយ៉ុងក៏រហ័សស្រាក់.កនាយជាប់ដោយក្នុងដៃក៏កាន់ផ្លែឈើសំណប់ចិត្តមកជាមួយ។

« ក្មួយអាចធ្វើខ្លួនតាមសប្បាយចុះ ចាត់ទុកថាទីនេះជាផ្ទះរបស់ក្មួយក៏បានដែរ កុំខ្លាចពួកយើងអី »ជុងហ្គុក

« បាទ ខ្ញុំ~ខ្ញុំអរគុណលោកម្ចាស់ខ្លាំងណាស់ »អ៊ុនវូ ងើបមកអោនអរគុណនាយទាំងរំភើបតាមពិតពួកគេគឺជាមនុស្សល្អមិនគួរណាខ្លួនបែរជាមានចិត្តចង់ធ្វើបានពួកគេទាល់តែសោះ។

« ហឹុម!! /តែត្រូវថាកុំគិតចង់ក្បត់គ្រួសារមួយនេះឲសោះ ព្រោះលទ្ធិផលចេញមិនស្អាតនោះទេទោះបីមនុស្សនៅក្នុងគ្រួសារនេះស្រឡាញ់ចូលចិត្តឯងប៉ុណ្ណាក៏ដោយ »ជុងហ្គុក មិនតបគ្រាន់តែញញឹមដាក់គេបន្តិចក៏នាំប្រពន្ធចេញទៅខាងក្រៅព្រោះមួយរយ:នេះនាយមិនសូវបាននាំគេទៅណា ក៏សម្រេចថានិងនាំទៅភូមិគ្រឹះមីនជាមួយជូយ៉ុនតែម្ដង។ ចំណែកថេជុងក្រោយឃើញលោកប៉ាទាំងពីនិងជូយ៉ុនទៅបាត់ហើយក៏ប្រញាប់និយាយប្រមានគេឲហើយដើម្បីឲគេដឹងថា គ្រួសារនេះគឺជាមនុស្សចិត្តដាច់ប៉ុណ្ណា។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now