« គឺ..គឺខ្ញុំគ្មានអ្នកទេពេលនេះ..តើ.តើពួកយើងអាចដូចដើមវិញបានទេបងជុងវ៉ុន »ជីយ៉ុន នាងងើបមកអង្គុងកៅអីក្បែរនាយព្រមទាំងកាន់ដៃនាយជាប់។ត្រូវហើយនាងគ្មានអ្នកណានោះទេ ពេលនេះនាងបានបែកគ្នាជាមួយសង្សាររបស់នាងរួចហើយគឺដើម្បីមករកជុងវ៉ុនវិញទាំងដែលដឹងថានាយមានអ្នកថ្មីហើយក៏ដោយ។« គឺបាន!! តែវាមិនមែនក្នុងន័យស្នេហានោះទេជីយ៉ុន!!! បងអាចផ្ដល់ឲអូនបានត្រឹមតែក្ដីស្រឡាញ់បែបបងប្អូនប៉ុណ្ណោះ!!ហើយមិនថាពេលនេះអូនចង់មានអ្នកណា!!ឬគ្មានអ្នកណា!!ក៏វាមិនពាក់ព័ន្ធនិងបងដែរ!! មួយទៀតបងមានមនុស្សដែលបងស្រឡាញ់ពេញចិត្តរួចហើយ!! សូមកុំព្យាយាមធ្វើឲបងមានអារម្មណ៍ថាទើសទាល់និងអូនអី!!!!»ជុងវ៉ុន តបទៅនាងរួចក៏ដើរចេញទៅបាត់ទាំងកំហឹងនាងមិនគួរនិយាយបែបនេះនោះទេ ក្រែងនាងក៏បានដឹងបានឮបានឃើញហើយមែនទេថានាយមានអ្នកនៅក្នុងចិត្តរួចមកហើយនោះ ដឹងទេថាកាលដែលនាងនិយាយបែបនេះវាធ្វើឲនាយខកចិត្តខ្លាំងណាស់ នាងមិនដូចជីយ៉ុនដែលស្លូតបូត ចិត្តល្អនិងគួរឲស្រឡាញ់ដូចពីមុននោះទេ។
« ខ្ញុំគ្រាន់តែចង់យករបស់ខ្ញុំមកវិញប៉ុណ្ណោះ »ជីយ៉ុន នាងពោលតិចៗម្នាក់ឯងនាងដឹងថាវាខុស តែនាងក៏មិនចង់បាត់បង់នាយម្នាក់ទៀតដែរ។
+ក្រឡេកមកមើលគូរស្នេហ៍1គូរដែលកំពុងតែអង្គុយប្រឡែងគ្នាក្នុងOffice នេះវិញ។
« អូយ៎...បានហើយបងថេជុងអូនឆ្អែតហើយ!! »ជេសា នាងលើកដៃមករុញថេជុងឲចេញឆ្ងាយពីនាងបន្តិចព្រោះ នាយព្យាយាមយកអាហារមកបញ្ចុកនាងមិនឈប់រកតែពេលទុំពាំក៏មិនទាន់។
« ក៏មកពីបងឃើញថាអូនដូចជាស្គមពេកទើបបងបំប៉នខ្លះឲអូនឆាប់ធំធាត់និងគេ »ថេជុង នាយតបវិញទាំងធ្វើមុខ Cute Cuteដើម្បីកុំឲនាងខឹងនិងខ្លួន។
« បងចង់ឲអូនធាត់ដល់ពេលណាទៀត!? ឃើញទេមាឌអូនមូលសឹងតែដូចបាល់ទៅហើយ!! មួយទៀតបងថានិងឲអូនមកធ្វើការតែនេះបោកសុទ្ធសាត »ជេសា នាងអោបដៃបែរមុខទៅម្ខាងមិនខ្វល់ថានាយខំធ្វើចរិកខ្ជីខ្ជូតយ៉ាងមិចនោះទេ នាយបានប្រាប់នាងថានិងឲចូលមកធ្វើការក្នុងនាមជាលេខាតែនេះមានឯណាមួយថ្ងៃមួយៗនាយមិនដែលឲនាងធ្វើអៅផង។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung