ពេលនេះវាកន្លងផុត1ខែទៀតហើយ1ដែលថេយ៉ុងទទួលបានការថ្នាក់ថ្នមពីជុងហ្គុកមិនថាគេចង់បានអ្វីនោះទេក៏អ្នកជាប្ដីមិនដែលប្រកែកឬប្រឆាំងនោះទេគឺតែងតែសម្របតាមជានិច្ចចំណែកឯពោះរបស់ថេយ៉ុងក៏រាងធំជាងមុនផងដែរបើនិយាយពីចរិកគេវិញគឺដូចក្មេងចឹងញាុំគេងៗដូចកូនជ្រូកយ៉ាងចឹង ពេលភ្ញាក់ពីរគេងក៏ទៅក្រុមហ៊ុនជាមួយជុងហ្គុកនាំនាយសើចសឹងតែជ្រួញមុខទៅហើយ ហើយថ្ងៃនេះក៏ដល់ពេលទៅពិនិត្យផ្ទៃពោះរបស់ថេយ៉ុងផងដែរ។ បើនិយាយពី វ៉ាង សុងហ្យុង ( Adminសុំដូរពី វ៉ាង សីុងលីមក វ៉ាងសុនហ្យុងវិញ)1ខែមកនេះគេព្យាយាមរកវិធីមកចាត់ការជុងហ្គុកខ្លាំងណាស់តែមិនងាយនោះទេព្រោះជុងហ្គុកគេមិនដែរថ្វីប្រហែសម្ដងនោះទេពិសេសគឺថេយ៉ុងនាយបានឲកូនចៅជាច្រើនតាមការពាររាងតូចជាប់រហូតនៅពេលដែរនាយមិននៅ។
" ថេថេហា៎ ហើយឬនៅអូន " ជុងហ្គុក ដែលឈរចាំប្រពន្ធដែរកំពុងរៀបចំខ្លួនទៅមន្ទីពេទ្យនោះ តាមពិតនាយគ្មានចង់ទៅជាន់មន្ទីពេទ្យនោះទេតែដោយសារតេចង់ដឹងអំពីសុខភាពកូនទើបនាយព្រមទៅ។
" អូនរួចហើយ យើងទៅៗហិហិ"ថេយ៉ុង សែនសប្បាយចិត្តដោយសារតែគេក៏ចង់ដឹងអំពីសុខភាពកូនដូចគ្នា។
" មោះបងបីអូនវិញណា អឹម "ជុងហ្គុក ថាហើយក៏ចាប់បីថេយ៉ុងចុះទៅក្រោមដោយមានយ៉ុនហ្គីនិងជីមីននៅចាំ។ត្រូវហើយជីមីនក៏ទៅដែរគឺទៅពិនិត្យថាគេមានកូនឬអត់ព្រោះប៉ុន្មាននេះគេហាក់ដូចមិនក្នុងខ្លួនសោះ។
" អូនធ្ងន់ទេលោកប្ដី"ថេយ៉ុង សួរទៅប្ដីព្រោះមុននេះនាយចាប់បីគេដូចធ្ងន់ណាស់។
" អត់ទេ បងប្រពន្ធបង" ជុងហ្គុក តបទាំងញញឹម ទទួលស្គាល់ថាឥឡូវថេយ៉ុងគេធ្ងន់ជាងមុនឆ្ងាយណាស់មើលចុះកូនទើបបាន1ខែកន្លះប៉ុណ្ណោះតែកុំមើលពោះដូចមានធំនោះធំ អាវល្មមៗស៊កមិនត្រូវនោះទេទាល់តែអាវធំៗទើបស៊កត្រូវ ហើយសំណួរមិញនេះបើនាយហ៊ានតែឆ្លើយថាធ្ងន់សាកមើលយំរាលដីឡូវនិង ខូចនោះខូច។
" ហិហិ.."ថេយ៉ុង បានឮចឹងសើចស្ញេញធ្វើឲអ្នកជាប្ដីសើចក្រវីក្បាលតែម្ដង។
" ឯងមកយូរហើយហេស៎"នៅពេចុះមកដល់ភ្លាមនាយក៏សួរទៅកាន់អ្នកដែរជាមិត្តនោះ។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung