មួយអាទិត្យកន្លងផុងទៅ៚ មួយអាទិត្យទៅហើយដែលថេយ៉ុងមិនទាន់ដឹងខ្លួនឡើងមកវិញ ឯជុងហ្គុកវិញនាយមិនដែលទុកឲប្រពន្ធនៅម្នាក់ឯងឬមានអារម្មណ៍ថាឯកានោះទេគឺនាយតែងតែនៅកំដរនិយាយពីនេះពីនោះមិនឈប់ទាំងដឹងថាប្រពន្ធមិនអាចឆ្លើយឆ្លងបានក៏ដោយហើយពេលខ្លះនាយក៏យំឱបប្រពន្ធសូមអង្វរឲឆាប់ដឹងខ្លួនមកវិញព្រោះខ្លួននាយពេលនេះពិតជាឯកាខ្លាំងណាស់រាល់ថ្ងៃតែងតែលួចទៅសង្ងំយំម្នាក់ឯងក្នុងបន្ទប់ទឹកដោយសារតែនាយនឹកសម្លេង នឹកកាយវិការញិកញ៉ករបស់ថេយ៉ុងខ្លាំងណាស់នឹករាល់អ្វីៗដែលជារបស់ប្រពន្ធខ្លួន ចំណែកឯលោកគីមនិងភរិយាក៏ត្រឡប់ទៅវិញដោយជិងហ្គុកបានអះអាងថានិងមើលថែរថេយ៉ុងឲបានល្អបំផុតទើបពួកគាត់ទាំង២អស់បារម្ភបន្តទៀត។ ហើយវាក៏ស្របពេលមួយអាទិត្យសម្រាប់ឡារ៉ាដែលត្រូវប៊ីននិងកូនចៅតែងតែយកនាងទៅរុញទម្លាក់ពីលើកាំជណ្ដើរមិនលោះមួយថ្ងៃសោះឡើយមិនថានាងខំសូមអង្វរយ៉ាងក៏ឥតន័យដែរ។( ចូលសាច់រឿងវិញ )
" ប្រពន្ធសម្លាញ់ហា៎ អូនប្រុងគេងដល់ពេលណាទៀត អូនមិននឹកបងទេហេស៎ តែ..តែបងវិញពិតជានឹកអូនខ្លាំងហឹុក..." ជុងហ្គុក ដែលកំពុងតែអង្គុយថើបដៃប្រពន្ធក៏និយាយឡើងទាំងអួលដើម.កទើបទប់មិនបានក៏បង្ហូរទឹកភ្នែកចេញមក។
" ក្រែង លោកDoctorប្រាប់បងថាអូននិងដឹងខ្លួននៅ2 3ថ្ងៃទៀតហេស៎ តែនេះវាជិតហួសមួយអាទិត្យទៅហើយអូនប្រុងគេងដល់ទេទៀត ហឹុក..."
" បងនឹកអូនណាស់កូនជ្រូកហា៎ ហឹុកៗ..."ជុងហ្គុក នាយតែងតែបែបនេះគឺនិយាយតែឯងនិងយំតែងឯងរហូតដល់មានអារម្មណ៍ថាខ្សោះកម្លាំងទើបគេងឱបដៃប្រពន្ធជាប់ មួយរយៈនេះនាយគឺស្រកសាច់ខ្លាំងណាស់ដោយតែនាយញាុំបាយតែបន្តិចប៉ុណ្ណោះទាំងជាប៊ីនខំលោងលោមក៏មិនព្រមដោយលេសថាចាំញាុំជាមួយថេយ៉ុងនៅពេលដែលគេដឹងខ្លួន ទើបមិនមានអ្នកណាហ៊ានបង្ខំប៉ុន្មានណាមួយនៅខ្លាចរអាលនិងសភាពជាបិសាចរបស់នាយមិនទាន់បាត់ ឯយ៉ុនហ្គីវិញតាំងពីថ្ងៃនោះមកគេគេងឈឺ3ថ្ងៃឯណោះទោះគេជាម៉ាហ្វៀក៏ពិតមែនតែមិនដែលចូលខ្លួនទៅធ្វើរឿងសាហាវឃោឃៅចឹងឯណា។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung