« ឈប់ស្រែកដូចមនុស្សឆ្កួតនៅក្នុងផ្ទះយើងបានហើយ!!!! មួយទៀតគេឈ្មោះហានហ្យុង ហើយមិនថារឿងអីក៏ដោយឲតែទាក់ទងនិងត្រកូលចនគឺហានហ្យុងមានសិទ្ធដឹងឮនិងនិយាយបានគ្រប់យ៉ាងព្រោះគេជាអនាគតកូនប្រសារនៅក្នុងភូមិគ្រឹះមួយនេះ ជាចុងក្រោយស្ដាប់យើងឲច្បាស់!! យើងមិនបានអញ្ជើញនាងមកធ្វើជាភ្ញៀវរបស់យើងនោះទេ មកពីជ្រុងណាក៏ប្រញាប់ទៅជ្រុងនោះវិញទៅ!!!កុំឲយើងអស់ការអត់ទ្រាំ!!!!! »ជុងហ្គុក ដោយថ្លង់និងពាក្យស្រែកឡូឡារបស់នាងដាក់អនាគតកូនប្រសារខ្លួនពេកនាយក៏បោះទំហ៊ានមួយៗដើរមកទល់មុននាងនិយាយដោយសម្លេងមាំបំផុត ព្រោះខ្លាចថាបើនាយមិនចេញមុខមកដេញនាងពេលនេះពេលក្រោយនាងច្បាស់ជាចេញទៅដោយមានអង្គរក្សសែងមិនខាន។
« លោកចន!!! »ស្ទេឡា នាងឈានជើងបម្រុងនិងដើរមករកនាយទៅហើយ តែក៏ឃើញថេយ៉ុងកាន់កូនកាំបិតតូចស្រួចមួយដើរឈររាំងមិនឲនាងដើរចូលមកបាន។
« បើចង់ងាប់ដោយគ្មានដីកប់!! មុខមាត់ខ្ទិចខ្ទី! បាត់ម្រាមដៃជើង!! ក៏ដើរមករកប្ដីយើងបន្តមក!!! នាងដឹងមិនខាន!!! »ថេយ៉ុង សម្លឹងទៅនាងទាំងញញឹមចុងមាត់គេមិនបាននិយាយលេងឬគំរាម តែគេនិយាយមែន ហើយក៏ធ្វើមែនដូចគ្នា។
« ឯង!!!!ហឹុស!!!!! »ស្ទេឡា នាងត្រឡោតបន្តិចមុននិងដើរចាកចេញទៅទាំងកំហឹង រួមជាមួយនិងក្ដីអាម៉ាស់ផងដែរ។
« សឺត..ធ្វើបានល្អណាស់ប្រពន្ធសម្លាញ់ »ជុងហ្គុក ស៊កដៃមកអោបប្រពន្ធពីក្រោយអោនមកថើបសៀតផ្ការបស់គេមួយខ្សឺតដោយមិនភ្លេចពោលពាក្យសរសើរទេ គេធ្វើបានល្អណាស់ដែលចេះទប់អារម្មណ៍មិនសម្លាញ់មនុស្សនៅចំពោះមុខហានហ្យុង។
« ពិតមែនហើយAppa!! »ឮបែបនេះអ្នកទាំងពីដែលកំពុងអង្គុយលើកកៅអីក៏ជួយបន្ថែមនៅលើកមេដៃឲទាំងពីនាក់ទៀតផង។
« ឆើស!!អូនមិនសម្លាប់នាងចំពោះមុខកូនប្រសារអូនគឺសំណាងហើយ »ថេយ៉ុង ប៉ះដៃប្ដីចេញមុននិងដៃទៅអង្គុយលើតុដោយមានជុងហ្គុកដើរមកអង្គុយក្បែរនោះ។
« ក៏បងសរសើរអូនកន្លែងហ្នឹងហើយ »ជុងហ្គុក នាយញញឹមតបទៅប្រពន្ធវិញមុននិងបែរមករកហានហ្យុងដែលអង្គុយលើភ្លៅជុងវ៉ុន។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung