ភាគទី:80 « គួរឲសង្ស័យ »

3.6K 401 18
                                    

ស្របនិងការពិភាសាររបស់ពួកគេ យើងក៏អាចដឹងបានថាបុរសម្នាក់នោះច្បាស់ជាមានគំនុំដ៏ធំខ្លាំងណាស់ត្រូវទេ ដែលហ៊ានទៅប្រឡែងជាមួយគ្រួសារម៉ាហ្វៀមួយនោះទាំងមិនខ្លាចរអាលនិងជីវិតបែបនេះ។

« តើយើងគួរធ្វើយ៉ាងមិចបន្តទៅអ្នកប្រុស! »លី អ៊ុនវូ ដែលត្រូវជាមនុស្សជំនិតបុរសម្នាក់នោះក៏បន្លឺសំណួរសួរទៅកាន់អ្នកដែលជាចៅហ្វាយខ្លួន។

« រៀបចំតាមផែនការទៅ គោលដៅរបស់យើងដំបូងគឺចន ថេយ៉ុង!! » ហីយ៉ា!!ស្ដាប់មើលគេនិយាយចុះហេតុអីមនុស្សមានច្រើនបែរជាមិនលេងមិចក៏ចង់ទៅលេងជាមួយនិងមេខ្លាទៅវិញ។

« តែអ្នកប្រុសខ្ញុំឮថា លោកថេយ៉ុងគឺមិនងាយនិងបានទៅណានោះទេ បើទៅលុះត្រាតែមាន ចន ជុងហ្គុកនិងកូនចៅទៅជាមួយដែរ បែបនេះវានិងពិបាកក្នុងការចូលទៅជិតណាស់ទាន »អ៊ុនវូ ក៏រៀបរាប់ទៅតាមដែលរនុកក្នុងបានប្រាប់មក។

« ចុះ កាង ហានហ្យុងនោះ!! »

« ឮថាកាលពីមិនគេធ្លាប់ធ្វើជាអង្គរក្ស របស់ភូមិគ្រឹះនោះតែពេលនេះឮថាគេកំពុងពពោះកូនឲចន ជុងវ៉ុនទាន!! »

« ហឹុស បើមេខ្លាលេងមិនបានយើងក៏លេងកូនវាទៅ »គេនិយាយទាំងញញឹមចុងមាត់លាក់គំនួចមុននិងទាញយកស្រាក្រហមមកក្រេបតិចៗសម្លឹងទៅមើលទេសភាពខាងក្រៅខណ:ឯក្នុងចិត្តក៏កំពុងរៀបចំផែនការជាបណ្ដើរៗ។

« តាមដាន មនុស្សនៅក្នុងត្រកូលនោះទាំងអស់កុំឲចន្លោះឲសោះ »គេនិយាយចប់ក៏ងើបដើរទៅបាត់ចំណែកឯសុងអាវិញក៏ឈរគាំងអះក្បាលខ្វោកៗតែម្ដងស្អីគេ!! សើុបមនុស្សនៅក្នុងគ្រួសារនុងហេស៎ សើុបទាល់តែឆ្កួតទៀតសើុបមិនដឹងផង។

« ហ្ហើយ!!!កម្មឯងទេអ៊ុនវូអើយ! »នាយនិយាយរួចក៏ចេញទៅចាត់ចែងកូនចៅមួយចំនួយឲទៅតាមដានក្រុមគ្រួសារចន ឯនាយគឺរងចាំមើលតែកូនភ្លោះពួកគេប៉ុណ្ណោះ។

Skip៚

រំលងទៅអស់រយ:ពេលមួយខែដែលមនុស្សនៅក្នុងត្រកូលចនត្រូវបានជនប្លែកមុខតាមឃ្លាំមើលសឹងគ្រប់ជំហ៊ានទាំងអស់ដោយពួកគេម្នាក់ៗមិនបានដឹងខ្លួននោះទេ។បើនិយាយពីលោកគីម និងជេហ៊ុនវិញក៏នាំគ្នាត្រឡប់ទៅប្រទេសLAវិញដើម្បីចាត់ចែងរឿងការងារបន្ត ឯស្យុងដុងនាយមិនទៅវិញនោះទេក៏ដឹងហើយថានាយពេលនេះគឺត្រូវគ្នាជាមួយជីយ៉ុនវិញហើយដូច្នេះនាយចង់នៅក្បែរៗនាងសិន។ ចំណែករឿងជុងវ៉ុននិងហានហ្យុងវិញពេលនេះពួកគេក៏បានភ្ជាប់ពាក្យនិងគ្នាសិនទម្រាំតែកូនពួកគេកើតមក ជុងវ៉ុនមួយរយ:នេះមិនបានចេញទៅណានោះទេដោយសារតែលោកមហារកូនគេនេះគ្រាន់តែចេញឆ្ងាយពីហានហ្យុងបន្តិចនិយាយពីថារមួលពោះរកតែក្អួត តែបើបាននៅជិតហ្យុងនីវិញគឺដូចថ្នាំជំនួយកម្លាំងយ៉ាងចឹង ហើយមិនមែនជុងវ៉ុននោះទេសូម្បីតែជុងហ្គុកវិញក៏ដូចគ្នារាល់ថ្ងៃនេះនាយសឹងតែសំពះអង្វរកូននៅក្នុងពោះថេយ៉ុងទៅហើយយល់ថាកូននាយលើកនេះដូចកាចៗដល់ហើយរកតែធ្វើអីមិនបានបើសិនគ្មានថេយ៉ុងនៅជិត បែបនេះទើបការងារក្រុមហ៊ុនត្រូវប្រគល់ឲថេជុង ជូយ៉ុន អាន់យ៉ាវ៉ាន់និងថេហ្គូ មើលជាបណ្ដោះអាសន្នសិនចំណែកជុងយ៉ុងគឺគ្រាន់តែចុះទៅកំពុងផែរជាមួយបងស្រីម្ដងម្កាលតែប៉ុណ្ណោះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now