ភាគ:71 « ហ៊ានសីុហ៊ានសង »

3.7K 471 45
                                    

+ថ្ងៃបន្ទាប់
ក្រោយស្បៃនាពេលរាត្រីលេចផុតទៅព្រះអាទិត្យក៏ចាប់ផ្ដើមរះបញ្ចេញពន្លឺពណ៍មាសរបស់ខ្លួនសាចជះពាសពេញផ្ទៃផែនដីទាំងមូលដើម្បីដាស់ឲមនុស្សម្នាទាំងឡាយរហ័សក្រោករូតរះពីដំណេកទៅប្រកបរបររបស់ពួកគេរៀងខ្លួន គឺព្រមជាមួយនិងបងប្អូនប្រុសស្រីនៅក្នុងត្រកូល ចន ផងដែលពេលនេះម្នាក់ក៏កំពុងតែរៀបចំខ្លួនយ៉ាងប្រញាប់ប្រញាលក៏ព្រោះតែថ្ងៃនេះម្នាក់គឺមានការរវល់រៀងខ្លួនមិនអាចនៅគេងបន្តបាននោះទេ ។

«មកជុំគ្នាហើយហេស៌»ជុងវ៉ុន ដើរមកតុបាយអង្គុយនៅកៅអីកណ្ដាលសួរបញ្ជាក់ថាមកគ្នាគ្រប់ឬនៅនិងអាលបានចាប់ផ្ដើម។

«គឺ នៅជុងយ៉ុងនិងហ្យុងយូមិនទាន់ឃើញចុះមកទេបងប្រុស»ជូយ៉ុន

«មិនគិតឲកូនគេចុះមកញាុំបាយទេឬយ៉ាងមិច! ចំមែនអាល្អិតនេះ!!»ជុងវ៉ុន ឮហើយក៏សំណើចនិងប្អូនប្រុសរបស់ខ្លួនបន្តិច នេះគេប្រុងប៉ងយកហ្យុងយូតាំងពីឥឡូវនេះទៅឬយ៉ាងមិច?។

«ប្រហែលមិនទាន់ក្រោកទេដឹងបងប្រុស?»ថេជុង

«និយាយចឹងឯណាបងហានហ្យុងនិងបងប្រុសស្យុងដុងនៅមានបាត់បងអាន់យ៉ាវ៉ាន់ទៀត?»ថេហ្គូ ក្រឡេកមើលឆ្វេងមើលស្ដាំក្រែងថាបានឃើញបងថ្លៃនិងបងប្រុសបងស្រីខ្លួន។

«ហានហ្យុងនៅគេងនៅឡើយទេ ចំណែកឯស្យុងដុងនិងអាន់យ៉ាវ៉ាន់បងឲទៅពិនិត្យឃ្លាំងជំនួយហានហ្យុងមួយថ្ងៃ»ជុងវ៉ុន និយាយបណ្ដើរក៏ចាប់អាហារចូលមាត់បណ្ដើរ ព្រោះនាយត្រូវប្រញាប់ទៅចាត់ការរឿងខ្លះៗនៅបនល្បែងព្រោះឮថា2 3ថ្ងៃនេះមានអ្នកអុកលុកច្រើនគួរសមបែបនេះទាល់តែទៅប្រដៅចេញខ្លះទើបបាន។ បើនិយាយពីហានហ្យុងវិញគឺនៅគេងនៅឡើយគេក៏ព្រោះតែម្សិញមិញគេត្រូវជុងវ៉ុនខាំសឹងតែសុះសាច់នៅពេលដែលធ្វើសង្គ្រាមលើគ្រែ បែននេះទើបនាយឲអាន់យ៉ាវ៉ាន់និងស្យុងដុងទៅជំនួសហានហ្យុងមួយថ្ងៃណាមួយសុងហ្យុងក៏មិនប្រកែកស្រាប់ហើយ។

«មិនប្រាប់ក៏ដឹងថាហានហ្យុងត្រូវបងចាប់សីុតាំងពីល្ងាចមិញដែរមិនដឹងជាខំអ្វីម្ល៉េះទេ»ថេជុង និយាយទាំងពេបមាត់ដាក់បងប្រុសទាំងដែលខ្លួននាយផ្ទាល់ក៏មិនខុសអីពីបងប្រុសខ្លួនប៉ុន្មាននោះទេ គ្រាន់តែថានាយយូរៗទើបធ្វើម្ដងប៉ុណ្ណោះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now