ភាគទី:81 « តើគួរសម្លាប់ យកមកធ្វើថ្នាំស្អំបេះដូង? »

3K 484 131
                                    

ក្រោយបើកឡានចេញពីប្អូនៗហើយថេជុងក៏ព្យាយាមបើកទៅតាមឡានមួយនេះរហូតដល់ឃើញថាទៅឈប់នៅខន់ដូរដែលនាយបានទិញឲនាងនោះ ទើបថេជុងបើកឡានអែបទៅម្ខាងដើម្បីកុំឲមានអ្នកឃើញនិងព្យាយាមអង្គុយរងចាំមើលថាអ្នកណានៅជាមួយជេសា។ ចាំមិនដល់5នាទីផងទ្វារឡានក៏របើកឡើងមុននិងឃើញជេសាចុះមកជាមួយប្តុសម្នាក់ដែលនាយម្នាក់នោះស៊កវែនតាខ្មៅនិងមួកទើបធ្វើឲថេជុងពិបាកក្នុងការកត់សម្គាល់ហើយមិនត្រឹមតែប៉ុណ្ណោះពួកគេនៅដើរអោបចង្កេះបណ្ដើរគ្នាចូលទៅក្នុងទៀតផង ហុឹស នាងក្បត់គេហេស៎?។

« មិនថារបស់នោះយើងស្រឡាញ់ខ្លាំងប៉ុណ្ណា ថ្នាក់ថ្នមខ្លាំងប៉ុណ្ណា ហួងហែងនិងលើកតម្កើនខ្លាំងប៉ុណ្ណា តែ~បើយើងដឹងថារបស់នោះចាប់ផ្ដើមប្រះបែកស្អុយរលួយហើយយើងនេះហើយជាអ្នកកម្ចាត់វាដោយផ្ទាល់ដៃ ព្រោះរបស់នោះជារបស់ យើងមានសិទ្ធក្នុងការបំផ្លាញវាដោយផ្ទាល់វាដូចជានាងអ៊ីចឹងលីប្យុង ជីងហ្វា!!!! គ្រប់រឿងដែលទាក់ទងនិងនាងយើងមិនមែនមិនដឹង តែដែលយើងស្ងាត់ព្រោះទុកចិត្ត តែពេលនេះទុំនុកចិត្តរបស់យើងលើកនាងមានត្រឹមតែមុខកាំបិតប៉ុណ្ណោះ!!!! »ថេជុង និយាយទាំងទឹកមាំទាំ ខណ:ឯកែវភ្នែកទាំងគូរឡើងក្រហមច្រាលដូចឈាមពោពេញទៅដោយភ្លើងកំហឹងខឹងនិងខកចិត្តដែលចុងក្រោយនាង បែរជាក្បត់គេ ទាំងដែលគេព្យាយាមរងចាំនាងអស់ជាច្រើនឆ្នាំ សង្ឃឹមថានាងអាចនិងតបស្នងសងឲគេវិញនូវសេចក្ដីស្រឡាញ់ស្ម័គ្រស្មោះ តែចុងក្រោយវាបានត្រឹមការឆេះក្ដៅងំ ដែលតៀមទារឲនាងសងរាល់ការជឿទុកចិត្តទៅលើនាង។

តាមពិតគេបានដឹងយូរហើយពីរអត្តសញ្ញាណពិតរបស់ដែលមានឈ្មោះថាលីប្យុន ជីងហ្វា នោះនាងមិនមែនជាក្មេងកំព្រា តែនាងក៏មានគ្រួសារគឺគ្រួសារជាមួយស្ទេឡាគ្រាន់តែនាងជាកូនប្រពន្ធចុងមិនសូវជាមានការថ្នាក់ថ្នមដូចជាស្ទេឡាដែលមានម្ដាយនៅជួយជ្រុមជ្រែងសម្រាប់នាងគឺគ្មានទេ នាងមានតែលោក លីប្យុនដែលនៅចាំការពារនិងផ្ដល់ភាពកក់ក្ដៅ ហើយកា៏មិនយល់ថាតើនាងធ្វើបែបនេះដើម្បីអ្វី ចង់បានអ្វី បើគ្រួសារគេមិនទាំងដែលធ្វើអ្វីពួកនាងផងនោះ >< គេពិតជាមិនយល់សោះថាហេតុអីនាងចាំបាច់ធ្វើដល់ថ្នាក់នេះ ហេតុអីសម្ដែងបោកប្រាស់គេ គេល្ងង់ពេកហេស៎? បានពីវិនាទីបន្ទប់ចន ថេជុង ម្នាក់នេះគឺជាទាយាទម៉ាហ្វៀដែលមានចិត្តសាហាវ ឃោឃៅ ឈាមត្រជាក់គឺគ្មានមនោសញ្ចេតនានោះទេ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now