« នេះជាទាយាទក្នុងត្រកូលម៉ាហ្វៀ មិនមែនជាក្មេងដែលឯងស្រែកសម្លុតឬលើកដៃវ៉ៃតាមចិត្តនោះទេចាំទុក »ជុងហ្គុក នាយបន្តច្របាច់.កគាត់មិនបន្ធូរដៃនោះទេ។« សន្លប់ហើយហេស៎ ហឹុស»ជុងវ៉ុន គេដើរចេញពីសាឡុងមកមើលក៏ឃើញថាគាត់ភ័យឡើងសន្លប់បាត់ទៅហើយ។
« បានហើយជុង »ថេយ៉ុង ដើរមកកាន់ស្មាប្ដីដែលនៅច្របាច់.កគាត់មិនលែងសោះនោះ។
« បាន ហឹុស ចាត់ទុកថាលើកនេះជាការប្រមានតែបើមានលើកក្រោយឯងងាប់...»ជុងហ្គុក ក្រោកឈរសម្លឹងទៅគាត់ក្នុងក្រសែរភ្នែកចងកំហឹងមុនដើរក្រឡងគាត់ចេញទៅបាត់ ។
« ប៉ាៗធំចាំអូនផងប៉ាៗ »បងប្អូនទាំងបីគ្រាន់តែឃើញប៉ាៗទៅមិនចាំខ្លួនបែបនេះពួកគេក៏រត់ចេញទៅយ៉ាងលឿនឯថេយ៉ុងវិញក៏ដើរតាមពីក្រោយផងដែរ។
ក្រោយពីក្រុមគ្រួសារម៉ាហ្វៀបានទៅអុកឡុកពេញបន្ទប់សង្ងាត់ឲនាយកសាលាភ័យដល់ថ្នាក់សន្លប់ហើយនោះពួកគេក៏ដើរចេញមកវិញសម្ដៅទៅរកឡានប៊ីនដែលនៅឈប់ចាំនៅខាងមុខនេះ។
« ចេញឡានទៅ »ជុងហ្គុក ឃើញថាប្រពន្ធកូនឡើងឡានរួចហើយក៏ឲប៊ីនចេញដំណើរ។ ឡានក៏ចេញដំណើរសម្ដៅទៅក្រុមហ៊ុនដោយនៅក្នុងឡានធ្លាប់តែមានភាពអ៊ូអរក៏ប្រែជាស្ងាត់ព្រោះតែមុខប៉ាៗធំរបស់ពួកគេមិនអំណោយផងនោះទេ។
« លោកប្ដីហា៎... »ថេយ៉ុង ក្រោយឃើញកូនៗសញ្ញូរឲខ្លួននិយាយជាមួយប្ដីហើយគេក៏រំកិលខ្លួនទៅជាប្ដីកាន់ដៃនាយធ្វើភ្នែកម៉កៗដាក់នាយ។
« .............. »
« លោកប្ដី...ជុងហា៎...បងខឹងអូនហេស៎ »ថេយ៉ុង ពេបមាត់តិចៗដាក់នាយគេអាចដឹងថាប្ដីនិងខឹងដែលហាមមិនឲសម្លាប់នាយកសាលានោះ។
« ទេ » មួយមាត់យ៉ាងខ្លីចេញពីប្ដីជាទីស្រលាញ់។
« បងកុហក ជុងបែរមកនេះ »ថេយ៉ុង ឲជឿយ៉ាងមិចបើនិយាយមិនទាំងមើលមុខប្រពន្ធផង ទើបគេលើកដៃទៅចាប់បង្វែរមុខនាយឲសម្លឹងមកខ្លួន ឯកូនៗវិញស្ងាត់មាត់ឈឹងមិនហ៊ានមាត់នោះទេ។
« អូនហាមបងមិនឲសម្លាប់គាត់ក៏ព្រោះតែកូនៗយើងដែរ »ថេយ៉ុង និយាយាហើយក៏បែរទៅមើលកូន។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung