" ជុងហ៎ា លោកប្ដីបងកុំធ្វើមុខចឹងអីណាអត់គួរឲស្រលាញ់ទេ"ថេយ៉ុង គេនៅអង្គុយលួងជុងហ្គុកជិត1ម៉ោងទៅហើយតែនាយមិននិយាយរកគេសូម្បីតែមួយមាត់នៅធ្វើមុខក្រមូវដាក់គេទៀតផង។" ហឹុកៗ...ហេតុអីលោកប្ដីមិននិយាយរកអូន លោកប្ដីឈប់ស្រលាញ់អូនហើយហេស៎ មែនហើយអូនឥឡូវលែងស្អាតដូចមុនហើយបងឃើញទេ ឃើញនាងថាឲអូនទេ នាងអូនអា..អឹម..."មិនឲថេយ៉ុងនិយាយរៀបរាប់វែងឆ្ងាយជុងហ្គុកទាញគេមកថើបបំបិទមាត់ដែរបិុននិយាយនោះជិត។
" ឈប់យំទៅប្រពន្ធសម្លាញ់ បងមិនបានខឹងនិងអូនទេ ហើយកុំយកសម្ដីឥតប្រយោជន៍របស់នាងមកគិតអីប្រពន្ធបងស្អាតខ្លាំងណាស់ មិនថាពីមុនឬឥឡូវនោះទេអូនគឺស្អាតក្នុងកែវភ្នែកនិងក្នុងបេះដូងបងជានិច្ច" ជុងហ្គុក និយាយទៅកាន់ប្រពន្ធដោយសម្លេងទន់ភន់ តែនៅក្នុងចិត្តរបស់គេកំពុងតែទន្ទេញពាក្យថា * នាងធ្វើឲប្រពន្ធយើងឈឺ នាងនិងទទួលបានទៅវិញយ៉ាងសាកជាទីបំផុត * ។
" ពិតមែនណា លោកប្ដី "ថេយ៉ុង សួរទៅកាន់ប្ដីទាំងពេបមាត់ពេប.ក។
" បាទ សឺត.."ជុងហ្គុក នាយឱនទៅថើបគេមួយខ្សឺតបញ្ជាក់ថាខ្លួនមិនបានកុហក។
" បងដឹងទេលោកប្ដីមិញនេះអូនភ័យខ្លាំងណាស់នៅពេលដែរនាងដើរមកបុកអូននោះ ហឹុក បើកុំតែបងប៊ីនមកទប់អូនទាន់ម្លេះពេលនេះអូននៅក្នុងមន្ទពេទ្យទៅហើយ ហឹុក" ថេយ៉ុង រៀបរាប់អំពីរការភ័យព្រួយរបស់ខ្លួនទៅប្រាប់អ្នកជាប្ដីឲនាយកាន់តែក្ដៅចិត្តលើសដើម ។មែនហើយបើសិនជាប៊ីនទៅទប់ប្រពន្ធគេមិនទាន់នោះ ពេលនេះនាយប្រហែលជាកំពុងតែស្ថិតក្នុងសភាពជាមនុស្សឆ្កួតមិនខាននៅពេលដែរមនុស្សជាទីស្រលាញ់កំពុងតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ គិតដល់ត្រឹមនេះដៃរបស់នាយសងខាងក៏ចាប់ផ្ដើមញ័រឡើងនិងចេញសរសៃរមកច្បាស់ៗតែថេយ៉ុងមិនបានចាប់អារម្មណ៍នោះទេ។
" យើងទៅផ្ទះវិញល្អទៅប្រពន្ធសម្លាញ់"ជុងហ្គុក ព្យាយាមក្ដាប់ដៃសម្រួលអារម្មណ៍មុននិងបែរមកបបួលប្រពន្ធទៅផ្ទះ ដើម្បីទៅបន្សាបកំហឹងដែលមានក្នុងនិងស្រីជើងល្អនោះ។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung