ភាគ:86 « ធ្វើជាមនុស្សរបស់យើងទៅ🔥 »

3.6K 508 56
                                    

នៅពេលកំពុងសម្លឹងមើលសាកសពនាងសុខៗសម្លេងទះដៃក៏បន្លឺឡើងទើបធ្វើថេជុងរហ័សបែរទៅរកប្រភបសម្លេងក៏ឃើញថាជា𝐀𝐩𝐩𝐚 រូបស្រស់ ប្អូនស្រីភ្លោះ គឺអាន់យ៉ាវ៉ាន់ ថេហ្គូ ជីមីន ហានហ្យុង និងម្នាក់ទៀតគឺអ៊ុនវូដែលកំពុងនាំគ្នាអង្គុយញាុំពោតផ្ទុះមើលមកនាយដូចជាមើលកុន នៅជ្រុងម្ខាងនៃបន្ទប់មិនដឹងជាមកមើលតាំងពីពេលណានោះទេព្រះអើយ!! ពិសេសគឺ𝐀𝐩𝐩𝐚 𝐎𝐦𝐞𝐠𝐚នេះតែម្ដងមើលចុះដាក់ពោតពេញមាត់នៅឆ្លៀតអង្គុយទះដៃទាំងសើចកក្អឹកទៀតផងគេធ្វើដូចជានាយសម្លាប់មនុស្សជាការសម្ដែងកំប្លែងទៅហើយ។

«Appa នាំគ្នាមកបានយ៉ាងមិច!?»ថេជុង ដែលមុខប្រលាក់ដោយឈាមនិងទឹកមុខដ៏គួរឲខ្លាចមុននេះក៏ប្រែស្លន់ស្លោមួយរំពេចព្រះហើយAppaនាយមកបានយ៉ាហមិចក្រែងប៉ាធំប្រាប់ហើយមែនទេថាមិនឲមកមើលរូបភាពអីបែបនិងទេ តែមើលចុះ មកមើលញាុំពោតផ្ទុះដូចមកមើលកុន។

«ពួកយើងបើកឡានតាមកូនមកយូរហើយហិ»ថេយ៉ុង តបទាំងសើចតិចៗគេមិនចង់មើលតាមវីដេអូព្រោះវាមិនសប្បាយដូចបានមើលផ្ទាល់ៗនោះទេ ។តាមពិតជីមីនត្រូវបានយ៉ុនហ្គីយកមកផ្ញើរជាមួយថេយ៉ុងដើម្បីឲពួកគេបាននៅជាគ្នាម្យ៉ាងក៏ចង់ឲនៅយាមថេយ៉ុងដែរ តែមានឯណាពេលយ៉ុនហ្គីចេញទៅបាត់ជីមីនក៏បបួលពួកគេមករកថេជុងតែម្ដងនៅតាមផ្លូវនៅឆ្លៀតទិញពោតផ្ទុះមកទៀតផង។

«ហ្ហើយ!!!នេះ??»ថេជុង ដកដង្ហើមធំបន្តិចទាំងលួចភ័យតិចតួចនេះបើប៉ាធំគេដឹងចប់មិនខានទេ តែភ្លាមៗនាយក៏ទើបនិងចាប់អារម្មណ៍អាល្អិតអ៊ុនវូដែរឈលឹបលៗ ក្រោយជីមីនហើយសូតែបាំងជិតបើខ្លួនពូគេតូចដូចគ្នាសោះ។

« លី អ៊ុនវូ! ឯងឈរអីត្រង់ហ្នឹង? »អ៊ុនវូ ចោតសួរបម្រុងថានិងដើរទៅទាញគេមកក្បែរចង់ដឹងថាគេមានខ្លាចរអាលនិងទដ្ឋិភាពមុននេះឬខ្លាចនាយដែរទេ តែមិនទាន់និងចូលទៅជិតផងក៏ត្រូវគ្រប់គ្នារហ័សមកបាំងគេជិត។

«អឺ ថេជុងហា៎ពូតូចថាក្មួយទៅសម្អាតមុខមាត់និងខ្លួនប្រាណសិនល្អទេ »ជីមីន

«តែ~»ថេជុង ជ្រួញចិញចើមឡើងបម្រុងនិងប្រកែក។

«Appaក៏គិតបែបហ្នឹងដែរកូនទៅសម្អាតខ្លួនសិនទៅ មើលចុះមុខមាត់មិនគួរឲស្រឡាញ់ទៀតទេ »ថេយ៉ុង ប្រញាប់កាត់យ៉ាងលឿន មិនអ៊ីចឹងបែកការអស់មិនខានទម្រាំអូសអ៊ុនវូមកបានមិនងាយឯណាព្រោះតែមុខគេមានស្នាមក្រហមនិងជាំបន្តិចទើបគ្រប់គ្នាជួយលាក់មិនឲថេជុងឃើញខ្លាចថាគេអាចនិងច្រឡោតរកមុខអ្នកបង្កឡើង ខុសប្លែកពីសមីខ្លួនគេដាច់អង្គុយតែពីឆ្ងល់ថាហេតុអីគ្រប់គ្នាប្រឹងលាក់មុខគេបែបនេះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now