ភាគទី:75 « លោកសង្ហារណាស់ »

3.8K 425 93
                                    

នៅពេលដែលស្យុងដុងរៀបរាប់ចប់ ជីយ៉ុនស្រាប់តែបង្ហាញខ្លួនឡើងដើរចូលមកទាំងយំសស្រាក ដោយសារពេលមុននេះជូយ៉ុនបានខលមកនាងឲមកភូមិគ្រឹះប្រាប់ថាមានរឿងសំខាន់ទើបនាងស្រូតមកហើយពេលមកដល់ក៏ឮពាក្យទាំងនេះតែម្ដង នាងខុសខ្លាំងណាស់ដែលបែកពីគេទាំងដែរគេស្រលាញ់នាងស្ទើរស្លាប់បែបនេះ។

« ហឹុក...អូន.អូនសុំទោសស្យុងដុង »ជីយ៉ុន ដើរចូលមកទាំងអោនមុខចុះមិនហ៊ានសម្លឹងមុខនាយចំនោះទេឯទឹកភ្នែកក៏ហូរឥតឈប់។

« សូអីុន!! »ស្យុងដុង បន្លឺហៅឈ្មោះនាងតិចៗ។

« ហឹុម...ដោះស្រាយគ្នាចុះពួកយើងមិនរំខានទេ បើខ្វះបើអាចសម្រួលគ្នាបានក៏សម្រួលគ្នាទៅ »ថេជុង ថារួចក៏សញ្ញូគ្នាជាមួយប្អូនៗទើបពួកគេយល់ការនាំគ្នាក្រោកចេញទៅ។

« ហឹុកៗដុង... »ជីយ៉ុន នាងនៅឈរយំដង្ហក់តែក៏មិនហ៊ានដើរទៅរកនាយបន្តដែរ។

« ហឹុម...មកនេះមក!! »ស្យុងហុង ក្រហឹមដើម.កបន្តិចនិងគោះកន្លែងឲនាងចូលមកអង្គុយគឺនៅក្បែរនាយតែម្ដង។ ឮនាយហៅខ្លួនបែបនេះជីយ៉ុនក៏ងើបមុខសម្លឹងមើលនាយដក់ដោយដំណក់ទឹកភ្នែកមុននិងសន្សឹមៗដើរមកអង្គុយជិតនាយឯដៃទាំងគូរក៏យកទៅខ្ញៅរក្រណាត់អាវជាប់។

« នេះខ្ញុំសងនាងវិញ!! »ស្យុងដុង មិននិយាយច្រើនក៏ហុចចិញ្ចៀនឲទៅម្ចាស់វាវិញមុននិងក្រោកឈរបម្រុងនិងចេញទៅតែក៏ត្រូវរបស់អប់ដៃស្រលូនស៊កចូលមកអោបចង្កេះនាយជាប់។

« ហឹុក!!អូនមិនយកទេ ហឹុកៗ..សុំទោសស្យុងដុងយើងត្រឡប់មកដូចដើមវិញទៅ »ជីយ៉ុន ប្រឹងអោបនាយណែនៗដៃនិងគ្រវីទតាត់។

« ហឹុស!! ត្រឡប់ទៅដូចដូចដើមឲខ្ញុំតាមស្រឡាញ់តាមខ្វាយខ្វល់ជាមួយនាងដូចឆ្កែចឹងហេស៎!!? »ស្យុងដុង សើចដើម.ករបៀបហួសចិត្តត្រឡប់ទៅដូចដើមឬត្រឡប់ទៅសាងស្នេហ៍ជាមួយមនុស្សដែលមិនខ្វល់ជាមួយវត្តមានថាជាសង្សានិងឬ? វាមិនអាចត្បិតថានាយនៅស្រឡាញ់នាងក៏ពិតមែន តែក្ដីស្រឡាញ់មិនអាចបង្ខំ និងមិនអាចកើតមានតែម្ខាងបានដែរវាអាចទៅរួចលុះត្រាតែអ្នកទាំងយល់ចិត្តនិងបេះដូងគ្នារៀងខ្លួន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now