ភាគ:82 « ឯង!! នេះម៉ាញិបក៏មិនបានដែរ »

3.1K 498 51
                                    

ក្រោយការធ្វើសង្រ្គាមស្នេហ៍ដ៏ក្ដៅរោលរាលជាមួយជេសា ហើយដុងប៊េកក៏ធ្វើដំណើរត្រឡប់មកភូមិគ្រឹះវិញ ដោយនៅតាមផ្លូវនាយក៏ព្យាយាមទាក់ទងទៅអ៊ុនវូ ជាច្រើនដងដើម្បីសួរថាតើការងារយ៉ាងមិចហើយព្រោះនាយបានឲគេទៅសើុបមើលពីមនុស្សនៅក្នុងភូមិគ្រឹះនោះបន្ថែមតែឥឡូវបែរជាទាក់ទងមិនបានទៅវិញ។

« ពុទ្ធោហ្ហើយ!!!! »ជុងប៊េក ស្រែកឡើងទាំងម៉ួម៉ៅមុននិងចោលទូរស័ព្ទទៅជ្រុងម្ខាងនៃឡាន។

« អេឡូ!! ឆាប់ឲកូនចៅទៅតាមរកអាអ៊ុនវូឲយើង!! »ដុងប៊េក ចុចកាស់ភ្ជាប់និងត្រចៀកនិងទាក់ទងទៅរកកូនចៅដើម្បីឲពួកគេស្វែងរកអ៊ុនវូឲនាយ។

« បាទចៅហ្វាយ »

« ទៅភូមិគ្រឹះលីប្យុន!! »ដុងប៊េក ថាខប់សូហ្ច័រឡានក៏បែរតម្រង់ទិសដៅទៅរកភូមិគ្រឹះលីប្យុនវិញ។

_______

+ភូមិគ្រឹះ ចន
ក្រឡេកមកមើលគ្រួសារដែលមានសមាជិកច្រើនឯណោះវិញពេលនេះម្នាក់ៗក៏ពុងតែអង្គុយលើសាឡុងនិយាយពិភាក្សារគ្នាពីនេះ ពីនោះយ៉ាងសប្បាយរីករាយបន្ទាប់ពីការញាុំអាហារបានបញ្ចប់ ម្យ៉ាងទៀតថ្ងៃនេះគឺកូនៗរបស់ពួកគេមិនបានចេញទៅណានោះទេទើបសម្រេចចិត្តនៅ និយាយរលឹករឿងអតីកាលពីជុងវ៉ុន ថេជុងនិងជូយ៉ុនឲ ហានហ្យុង អាន់យ៉ាវ៉ាន ថេហ្គូ ជុងយ៉ុង ស្ដាប់ទាំងមានអារម្មណ៍ថាគ្រួសារមួយនេះគឺអស្ចារ្យតែម្ដង។

+ក្នុងបន្ទប់

ដោយឡែកយើងមកមើលថេជុងវិញនាយមិនបានចុះទៅខាងក្រោមជាមួយគ្រួសារនោះទេ ព្រោះរវល់តែអង្គុយគយគន់មើលរង្វង់មុខតូចច្រមិចរបស់ក្មេងប្រុសមុខស្រីនេះឯង។

« អ៊ុនវូហា៎ អាល្អិតហេតុអីឯងសន្លប់យូរម្ល៉េះ!? »ថេជុង អង្គុយច្រតដៃលើពូកសម្លឹងទៅមើលអ៊ុនវូទាំងអន្ទះអន្ទែងហេតុអីសន្លប់យូរយ៉ាងនេះ?។

« យើងរាប់ដល់3 បើឯងមិនក្រោកទេយើងហ្នឹង!! អង្គុយចាំឯងទៀតហឹុស!! »ថេជុង ដំបូងនាយក៏និយាយយ៉ាងហំតែក៏បាក់កាលីបត្រង់ថាគេមិនភ្ញាក់សុខចិត្តអង្គុយចាំគេទៀតនោះ ហឹុសៗចំមែន។

« 1 ~ 2 ~ /ហឹុម!!! »ថេជុង មិនទាន់និងរាប់ចប់ស្រួលបួលផងការក្រហឹមរបស់អ្នកដែលសន្លប់អស់ជាច្រើនម៉ោងដោយសារជាតិថ្នាំក៏ចាប់ផ្ដើមបន្លឺឡើង >< ថេជុងវិញក្រោយឃើញបែបនេះក៏រហ័សក្រោយឡើងសម្រួលឥរិយាបថនិងធ្វើទឹកមុខស្មើៗនិងមាំទាំរបស់នាយវិញ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now