ភាគ:91 «បងស្រលាញ់អីុន»

2.8K 331 25
                                    

#Admin សូមបញ្ជាក់ណាចំពោះReaders ដែលមិនអាចទទួលយកតួអង្គដែលមានដៃគូររួមគ្នាបានទេសូមកុំអានអី🙏🦋

ដំបូងគ្រប់គ្នាមិនមានចេតនាថានិងចង់ធ្វើខ្លួនអសីលធម៌ទៅលួចស្ដាប់មនុស្សចាស់និយាយគ្នានោះទេ ប៉ុន្តែជឿចោះវានៅតែមិនអាចហាមឃាត់កូនចិត្តដែលចង់ចេះចង់ដឹងនេះបានដដែលហ្នឹង ដំបូងត្រឹមតែជុងវ៉ុននិងថេជុង ជូយ៉ុងប៉ុណ្ណោះដែលឡើងទៅ បន្ទាប់មកគ្រប់គ្នាក៏ឡើយមកទាំងអស់តែម្ដង ហើយនៅពេលដែលស្ដាប់ឮពាក្យសម្ដីទាំងនេះចេញពីមាត់លោកប៉ាហើយភ្លាមវាក៏អត់និងធ្វើឲពួកគេរំជួលចិត្តមិនបានពិតមែន នៅពេលស្ដាប់ចប់ជុងយ៉ុងក៏បើកទ្វាររត់ចូលទៅអោបលោកប៉ាទាំងពីរមុនគេតែម្ដងទើបបងៗរត់ចូលទៅតាមក្រោយឯអ្នកទាំងបួនដែលត្រឹមជាអ្នកស្នាក់អាស្រ័យក៏បានត្រឹមរលីងរលោងទឹកភ្នែកត្រេកអរជំនួសពួកគេតែប៉ុណ្ណោះ ហើយនៅពេលដែលពួកគេបានឮនាយហៅឲទៅចូលរួមអោបជុំគ្នាបែបនេះក៏ធ្វើឲពួកគេយំចេញមកតែម្ដងក៏ដោយសាររំភើបដែលពួកនាយមិនបានចាត់ទុកពួកគេជាអ្នកដទៃឬអ្នកស្នាក់អាស្រ័យឡើយ។

ចំណាយពេលអោបគ្នាអស់មួយសន្ទុះធំ ជុងហ្គុកក៏ដេញឲកូនៗនាយនាំគ្នាចេញទៅវិញដោយទុកតែប្រពន្ធនាយ អាន់យ៉ាវ៉ាន់និងថេហ្គូឲនៅតែប៉ុណ្ណោះ ចំណែកគ្រប់គ្នាក៏បំបែកគ្នា ទៅសម្រាកនៅកន្លែងរាងខ្លួនដោយមុខម្នាក់ៗគឺបំពាក់ទៅដោយស្នាមញញឹមនៃភាពរីករាយគ្រប់គ្នាតែម្ដង។

*ក្នុងបន្ទប់ បន្ទាប់ពីនិយាយជាមួយលោកប៉ាទាំងពីរចប់អាន់យ៉ាវ៉ាន់និងថេហ្គូក៏សុំខ្លួនយកស៊ៀវអីុនពីអ៊ុនវូមួយ ភ្លែតសិនដើម្បីដោះស្រាយបញ្ហារវាងពួកនាងឲរួចរាល់តែម្ដងក៏ចង់ដឹងដែរថាស៊ៀវអីុនគិតបែបណាចំពោះពួកនាងដូចគ្នា។
ក្រាក~គ្រឹប!!

« បងស្រីនាំអ៊ីុនមកមានអីហេស៎? អីុននៅមិនទាន់បាននិយាយជាមួយបងប្រុសចប់នៅឡើយទេ »ស៊ៀវអីុន ចូលមកដល់ដាក់ខ្លួនអង្គុយចុងគ្រែយោលជើញទៅមកដោយសារជើងនាងខ្លីដូចនេះគឺមិនដល់ឥដ្ឋទេ ><បងប្អូនភ្លោះទាំងពីរឃើញបែបនេះក៏សើចឡើងមកទាំងហួសចិត្តនិងនាងល្អិតនេះបន្តិចទើបដើរមកអង្គុយក្បែរនាងតូចម្នាក់មួយចំហៀងដោយក្រសោបដៃរបស់នាងមកកាន់ម្នាក់មួយម្ខាង។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now