ភាគ:47 « គ្រប់យ៉ាងដូចការំពឹងទុក »

3.9K 316 67
                                    

« តើបងកំពុងតែក្បត់អូនមែនឬជុង »ថេយ៉ុង ឈានជើងចុះពីឡានសម្លឹងទៅមើលសណ្ឋាគារដែលស្ថិតនៅចំពោះមុខទាំងមានចម្ងល់ក្នុងចិត្ត តើប្ដីគេពិតជាក្បត់គេមែនឬ? បើមនុស្សគេងអោបគ្នារាល់ថ្ងៃបែបនេះ ។

« ថេហ៎ា យើងថាឯងទៅរំរបួលចេញសិនល្អទេ គ្រប់យ៉ាងវាអាចនិងមិនដូចឯងឃើញក៏ថាបាន»ជីមីន ចុះមកចាប់ដៃគេបបួលទៅលាងរបួលមើលចុះគេមកគ្មានស៊កស្បែកជើងទេបែបនេះមិនឈឺទេឬបើកម្ទិចអំបែងកែវនៅពេញសាច់ជើង នេះបើគេនៅក្បែរជុងហ្គុកប្រហែលជាគេរំអួយទៀតហើយ តែពេលនេះជុងហ្គុកកំពុងតែចង់ធ្វើអីឲប្រាកដទៅ។

« ទេ »ថាហើយថេយ៉ុងក៏ដើរសម្ដៅទៅខាងក្នុងបាត់គេមិនបានចាប់ភ្លឹងថាជើងគេកំពុងតែឈឺនោះទេ តែបើគេដឹងថាអ្វីដែលគេបានឃើញមុននេះជាការពិតនោះវានិងកាន់តែឈឺលើសនេះមួយរយដង។ឯជីមីនដោយឃើញថាមិត្តរឹងចចេះបែបនេះក៏បានតែត្រឹមរត់ទៅមើលតែប៉ុណ្ណឹង។

« សួស្តីម្ចាស់តូច »ចូលមកដល់ខាងក្នុងថេយ៉ុងក៏ជ្រួញចិញ្ចើមភ្លាមព្រោះតែនៅក្នុងសណ្ឋាគារផ្កាយប្រាំធំមួយទាំងមូលតែកុំឲតែឃើញមនុស្សម្នាក់ នៅមានបុគ្គលិកនៅឈរជាជួរចាំទទួលស្វាគមន៌ខ្លួនទៀតផង។ហើយមិនយូរក៏មានបុគ្គលិកម្នាក់យកក្រដាសអ្វីឲគេក៏មិនដឹង។

« ជាអ្វី »ថេយ៉ុង ទទួលយករួចទើបសម្លឹងទៅមើលបុគ្គលិកស្រីដែលយកក្រដាសឲខ្លួនមិញនេះ តែនាងបានត្រឹមតែក្រវីក្បាលអោនគោរពលាហើយចេញទៅបាត់ ចំណែកឯជីមីនក៏មិនឃើញមក តើថ្ងៃនេះគេអាចរកចម្លើយឃើញទេ។

« ជួបគ្នានៅជាន់102 បន្ទប់VIP »ថេយ៉ុង ក្រោយបើកមើលអក្សរដែលនៅក្នុងសំបុត្ររួចគេមិនគិតច្រើនក៏ដើរសម្ដៅទៅជណ្ដើរយន្តចុចឡើងទៅជាន់102 គេចង់ដឹងថានិងមានរឿងអីឲប្រាកដ។
មកដល់ជាន់102ហើយថេយ៉ុងក៏សម្លឹងទៅមើលបន្ទប់នៅខាងមុខនោះបន្តិចទើបបោះជំហ៊ានដើរចូលទៅឈរទាល់មុខមាត់ទ្វារ។

« សូមកុំឲដូចអ្វីដែលអូនឃើញអីជុង »ថេយ៉ុង ដកដង្ហើមសម្រួលអារម្មណ៍តឹងណែនក្នុងប្រអប់ទ្រូងចោលបន្តិច ចំណែកឯបេះដូងក៏ចាប់ផ្ដើមលោតលឿនទៅៗមិនឈប់។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now