+យប់ រយះដែលថេយ៉ុងបាត់ខ្លួនមកទល់និងពេលនេះគឺយប់បាត់ទៅនៅតែស្វែងរកដានឬទីន្លែងរបស់ពួកវាមិនឃើញដដែល ការដែលរកមិនឃើញរកមិនឃើញAppaនិងការព្រួយបារម្ភនេះហើយទើបវាកាន់តែដុតកំហឹងបងប្អូនទាំងបីឲឆេះក្ដៅក្នុងប្រអប់ទ្រូងជាខ្លាំងឡើងៗ។
+ភូមិគ្រឹះមីន
ងឺុត!!!!!!!!
« អ្នកប្រុសតូចអ្នកនាងតូចមករកអីដែរស្មើនេះទាន »អង្គរក្ស ក្រោយឃើញត្រកូលចនមកឈប់ឡើងត្រហឹងពេញភូមិគ្រឹះបែបនេះគេក៏ចេញមកសួរនាំបន្តិចព្រោះតែពេលនេះគឺយប់ទៅហើយ តែបងប្អូនទាំងបីបែរជាមកទីនេះតែ តែមុខពួកគេគួខ្លាចដូចម្ចាស់ធំយ៉ាងចឹង។
« យើងចង់ជួបអ៊ុំមីនឥឡូវនេះ »ជុងវ៉ុន ងើយមុខទៅនិយាយជាមួយគេទាំងមុខមាំទើបធ្វើឲគេរហ័សដកខ្លួនចេញមិនហ៊ាននៅក្បែរបន្ត។ក្រោយឃើញពួកគេឈប់បាំងផ្លូវហើយបងប្អូនទាំងបីក៏ដើរចូលទៅខាងក្នុងក៏ឃើញមានយ៉ុនមីននិងកូនៗអង្គុយនៅសាឡុងមើលទូរទស្សន៍នៅទីនោះ។
« អូ!!ជុងវ៉ុន ថេជុង ជូយ៉ុនមានការអីហេស៎ទើបមកទាំងយប់បែបនេះចុះឯងណាថេយ៉ុងនោះ? »ជីមីន គ្រាន់តែឃើញពួកគេក៏សួរយកតែម្ដងព្រោះយប់ហើយពួកគេមកធ្វើអីព្រោះធម្មតាពួកគេមិនដែលមកនោះទេ តែពេលសម្លឹងរកមើលថេយ៉ុងក៏មិនឃើញ។
« ខ្ញុំចង់និយាយជាមួយអីយ៉ុនហ្គី »ជុងវ៉ុន មិនតបនិយាយសំណួរជីមីនក៏បែរទៅនិយាយជាមួយយ៉ុនហ្គីវិញព្រោះពេលនេះពួកគ្មានពេលលេងសើចនោះទេ។ហើយចំណែករឿងដែលថេយ៉ុងបាត់ខ្លួនពួកគេមិនបានប្រាប់ជុងហ្គុកឬអ្នកណាឲដឹងនោះទេព្រោះយល់ថានិងអាចដោះស្រាយបានទើបមិនចង់ឲលោកប៉ាបារម្ភ។
« យ៉ុនអូនយកកូនទៅលើសិន »ជីមីន ឃើញទឹកមុខពួកគេទាំងបីដូចមិនស្រួលទើបបែរទៅប្រាប់ប្ដីទើបដឹងដៃកូនៗទៅលើបាត់ ចំណែកជីយ៉ុននិងលីយ៉ុនវិញដោយសារតែពួកគេឃើញទឹកមុខបងប្អូនភ្លោះទាំងបីដូចមិនស្រួលទើបនាំគ្នាស្ងាត់មាត់បែបនេះ។
« នាំគ្នាអង្គុយសិនមក »យ៉ុនហ្គី ថាហើយពួកគេក៏ដើរមកអង្គុយនៅសាឡុងតលមុខនោះ។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung