ភាគ:67«ខ្ញុំហៅមីងហ្នឹង»

4.5K 509 60
                                    

«Daddy ចម្គួតហេតុអីមិនចេះលាក់ខ្លះបែបនេះ ហឹុកៗ..»ហានហ្យុង ស្រែកថាឲនាយទាំងអោនមុខចុះយំសស្រាកខណ:ឯជើងក៏យោលចុះឡើងៗព្រោះតែជើងមិនដលឥដ្ឋ តើឲគេប្រឈមមុននិងលោកម្ចាស់និងម្ចាស់តូចបន្តទៀតយ៉ាងមិច នេះមកធ្វើការឬមកយកកូនចៅហ្វាយធ្វើប្ដីទៅ ។ចំណែកឯប៉ាកូនបីអ្នកនោះវិញក្រោយពីឃើញចរិកគេបែបនេះក៏នាំគ្នាខ្ទប់មាត់សើចតែម្ដង ហិហិ ចង់អាណិតបន្តិចចង់1
សើចបន្តិច ពេលមកត្រូវកូនខ្លួននិយាយបកអាក្រាតកណ្ដាលវូងបែបនេះ។

«ហឹុសៗ ក្មេងឆ្កួតនេះ»ជុងវ៉ុន នាយសើចរហឹុសក្នុងដើម.កមុននិងដើរមកលុតជង្គង់នៅមុខគេលើកដៃមកជូតទឹកភ្នែកឲគេទាំងសើចគ្រវីក្បាលនៅពេលឃើញគេងើបមុខមកសម្លក់នាយថ្លែ តែចង់ប្រាប់ថានាយមិនខ្លាចទេទឹកមុខបែបៗហ្នឹងនោះគឺវាគួរឲស្រឡាញ់។

« ចេញកុំប៉ះ!! »ហានហ្យុង ក្រវាសដៃនាយចេញមុននិងបែរមកញាុំស៊ុបដែលAppaក្មេកធ្វើឲទាំងខឹងងរងក់ជាមួយជុងវ៉ុន ដែលនិយាយមិនចេះលាក់ការខ្លះបែបនេះ។ចំណែកឯជុងហ្គុកនិងថេយ៉ុងក៏នាំគ្នាទៅអង្គុយលើសាឡុងរងចាំមើលថាកូនខ្លួននិងធ្វើយ៉ាងមិចបន្ត។

« អា៎..Babyហា៎Daddyគ្មានចតនាទេកុំខឹងDaddyអីណា »ជុងវ៉ុន ឃើញថាគេមិនមិនមុខខ្លួនបែបនេះនាយក៏ងើបឡើងលើកគេឲហើបគូទចេញពីកៅអីបន្តិចមុននិងរហ័សជ្រាតខ្លួនមកអង្គុយដោយដាក់ឲគេអង្គុយលើភ្លៅនិងបន្តឹងកម្លាំងដៃអោបរឹតពោះគេយ៉ាងណែនដើម្បីកុំឲគេរើចេញបាន។ខណ:ឯប៉ាធំប៉ាតូចក៏កំពុងអង្គុយខ្ទប់មាត់សើចនិងចរិកកូនខ្លួនមើលចុះគេដូចជាកូនទន្សាយស្លូតមួយក្បាលពេលនៅក្បែរហានហ្យុង តែគេក៏និងក្លាយទៅជាទន្សាយឆ្កួតភ្លាមៗនៅពេលមាននរណម្នាក់មកធ្វើឲវាទើសចិត្ត។

« មើស!!វ៉ុនលែងអូន »ហានហ្យុង គេទម្លាក់ស្លាបព្រាចុះមុននិងយកដៃមកទាញដៃនាយឲចេញពីចង្កេះខ្លួនអោបនោះអោប មិនចង់ឲគេញាុំអីទេឬយ៉ាងមិច។
នៅមានទៀតមិនចេះក្រែងចិត្តប៉ាធំប៉ាតូចរបស់នាយទេឬយ៉ាងមិច?។

« អត់ទេ បើBabyនៅតែមិនព្រមឈប់ខឹងDaddyនោះ សឺត!! »ជុងវ៉ុន នាយគ្រវីក្បាលតបនិងគេរួចទើបអោនមកឆ្មក់ថើបថ្ពាល់ប៉ោងៗរបស់គេមួយខ្សឺត។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now