+បន្ទាប់ពីពន្លឺព្រះអាទិត្យលិចផុតទៅស្បៃរនាពេលរាត្រក៏ឈានមកដល់ ហើយវាក៏ដំណាលគ្នានិងពេលដែលហានហ្យុងចាប់ពីនាក់ឪពុកកូននោះមកដាក់ក្នុងបន្ទប់ក្រោមដីផងដែរ។
« ទៅប្រាប់លោកប្រុសនិងអ្នកនាងតូចទៅថាយើងបានចាប់2នាក់ឪពុកកូននោះរួចហើយ មួយទៀតបើមានអ្នកសួររកខ្ញុំក៏ជួយប្រាប់ថាខ្ញុំមិនស្រួលខ្លួនចង់សម្រាក »ហានហ្យុង ដើរចេញពីបន្ទប់ក្រោមដីបិទទ្វាចាក់សោរយ៉ាងរៀបរយមុននិងងាកមកនិយាយជាមួយអង្គរក្សដែលឈរយាមនៅមុខបន្ទប់។
« បាទទាន »ក្រោយពួកគេអោនក្បាលគោរពរួច ហានហ្យុងក៏បោះជំហ៊ានចេញទៅទាំងពិបាកដោយសារតែគេក៏ត្រូវរបួលយ៉ាងដំណំផងដែរ ព្រោះនៅពេលដែលគេទៅដល់ភូមិគ្រឹះ ឆុងគឺគេមានតែគ្នា8 9នាក់ប៉ុណ្ណោះចំណែកឯគ្នីគ្នាពួកវាគឺច្រើនពិបាកយកឈ្នះខ្លាំងណាស់តែក៏សំណាងហើយដែលបានជូយ៉ុន និងលីយ៉ុននាំកូនចៅទៅជួយទាន់ បន្ទាប់ពីចាត់ការគ្រប់យ៉ាងរៀបរយហើយជូយ៉ុន ក៏បានទៅចាត់ការពីនាកឪកូននោះឲសន្លប់សិនមុននិងឲហានហ្យុងមកមុនឯនាងក៏នៅចាត់ការរឿងខ្លះៗជាមួយលីយ៉ុនឲរួចរាល់សិន។
+ក្នុងបន្ទប់ ងាកមកមើលបងប្អូនត្រកូលម៉ាហ្វៀឯណេះវិញពេលនេះម្នាក់ៗគឺកំពុងតែអន្ទះសាក្នុងការចង់លេងល្បែងលេងរបស់បោះពួកគេខ្លាំងណាស់។
« អូយ៎...ហេតុអីក៏ទៅយូរយ៉ាងនេះ »ថេហ្គូ ដែលអង្គុយលើសាឡុងក្បែរបងៗក៏ស្រែកឡើងបន្តិចយូរអើយសែនយូរ។
« បងនៅឲស្ងៀមសិនទៅមើលបងជូយ៉ុននិងបងប្រុសលីយ៉ុនបានទៅតាមមើលគាត់ហើយ »ជុងយ៉ុង ក៏និយាយឡើងនៅពេលដែលឃើញថាបងៗខ្លួនដូចជាអន្ទះសារខ្លាំងពេក។
« មែនហើយ! ជុងយ៉ុងនិយាយត្រូវ »អាន់យ៉ាវាន់ ឮប្អូនប្រុសនិយាយបែបនេះនាងក៏ងក់ក្បាលយលស្រប ដោយឡែកមានតែជុងវ៉ុនប៉ុណ្ណោះដែលនាយចេះតែអង្គុយមើលត្រនិចនាឡិការនិងសង្រ្គឺតជើងធ្មេញចុះឡើងៗ។
« ចាំបន្តិចសិនទៅ »ថេជុង គេនិយាយមិនទាន់ចប់ផងសម្លេងគោះទ្វារក៏បន្លឺឡើងទើបគ្រប់គ្នាប្រញាប់បែរសម្លឹងទៅកាន់ទ្វារយ៉ាងលឿន។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung