ភាគទី:76« អន់ចិត្ត!! »

3.5K 426 77
                                    

  ស្របពេលដែលជុងវ៉ុននាយមិនតបស្ដីនាងក៏ញញឹមឡើងមុននិងប្រហើនហ៊ានលើកដៃមកអង្អែលលើផែនទ្រូងនាយរួចក៏មកក្រសោបមុខនាយជាប់ឲសម្លឹងមកនាង ខណៈឯជុងវ៉ុននាយកំពុងតែក្ដាប់ដៃយ៉ាងណែនមិនពេញចិត្តនិងកិរិយារឹកពារបស់នាងកំពុងតែធ្វើ។

« លោកសង្ហាណាស់ដឹងទេ/ហឹុម!!!សឺត!!!!!ព្រូស៚!! »ស្របនិងការសរសើររៀបនិងលោមុខមកថើប ជុងវ៉ុនក៏លើកដៃច្រាននាងមួយទំហឹងទាំងមុខក្រហម សង្គ្រឺតជើងធ្មេញគ្រឺតក្រតដោយការខឹងក្រោធ។

« កុំយកដៃរបស់នាងមកប៉ះយើងម្ដងទៀតឲសោះមិនចឹងនាងនិងគ្មានម្រាមដៃសស្រលូនចឹងទៀតនោះទេ!!! មួយទៀត ទីនេះនៅក្នុងក្រុមហ៊ុនមិនមែននៅក្នុង Clubជួយស្លៀកពាក់ឲត្រឹមត្រូវបន្តិច!!! »ជុងវ៉ុន និយាយកាន់នាងយ៉ាងមាំមុននិងដើរចេញទៅខាងក្រៅវិញសិន ចំណែកឯអ៊ុនប៊ីវិញនាងនៅអង្គុយក្ដាប់ដៃខាំមាត់ទាំងមិនសុខចិត្ត។

« ហេឡូ ជូយ៉ុនឯងជួយចេញទៅទិញStrawberryឲហ្យុងនីផងបងមានរឿងត្រូវដោះស្រាយនៅក្រុមហ៊ុនបន្តិចសិន »

« ចាស៎!! »ជូយ៉ុន តបរួចក៏ចុចផ្ដាច់ខ្សែរទូរស័ព្ទ។

  ក្រោយនិយាយចប់ជុងវ៉ុនក៏ចូលក្នុង Officeម្ដងទៀតក៏ឃើញថាពេលនេះអ៊ុនប៊ីនាងបានរៀបចំខ្លួនរៀបរយវិញហើយទើបនាយបោះជំហ៊ានមកអង្គុយលើសាឡុងទល់មុខនាង។

« លេខាខ្ញុំប្រាប់ថា អ្នកនាងមានការសំខាន់ចង់និយាយជាមួយខ្ញុំមែនទេ!!? »ជុងវ៉ុន សួរទៅនាងយ៉ាងមាំខណ:ឯអ៊ុនប៊ីនាងនៅតែរក្សាទឹកមុខញញឹមដាក់នាយដដែល។

« ចាស៎!! គឺពិតមែនហើយ »អ៊ុនប៊ី តបរួចក៏ងើបមកអង្គុយលើភ្លៅនាយមុននិងលើដៃទាំងគូរមកស្រាក់.កនាយជាប់។

« ចេញទៅ!!! »ជុងវ៉ុន ព្យាយាមនិយាយទាំងក្ដាប់ដៃចំណែកឯមុខក៏ប្រែជាក្រហមបន្តិចម្ដងៗ។

« លោកជុងវ៉ុនហ៎ា...ខ្ញុំគិតថាយើងគួរតែរកអ្វីសប្បាយធ្វើទៅល្អទេ »នាងនៅតែរក្សាញញឹមដដែលចំណែកដៃក៏ប្រហើនយកទៅបំបោះអង្អែលទ្រូងនាយ ដោយមិនខ្វល់ពីក្រសែរភ្នែកមិនពេញចិត្តពីសមីខ្លួននោះទេ។

« ចេញ!!!! »ជុងវ៉ុន នាយគំហកឲនាងទាំងក្រហមភ្នែកច្រាល អ៊ុនប៊ីកាលបើឃើញបែបនេះនាងក៏ភ័យមិនស្ទើរនោះទេ ហេតុអីនាយម្នាក់នេះពិបាកអូសទាញម្ល៉េះ? នាងបម្រុងនិងក្រោកតែក៏ក្រឡេកភ្នែកទៅប៉ះកាយប្រុសស្រីមួយគូរកំពុងដើរមកបម្រុងនិងបើកទ្វារចូលមក នាងញញឹមចុងមាត់បន្តិចទើបអោនមុខមករកបបូរមាត់ជុងវ៉ុន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now