" ទុកឲអូនជាអ្នកចាត់នាងម្ដង បងថយចេញទៅ "ថេយ៉ុង និយាយទាំងញញឹមចុងមាត់ទាំងភ្នែកក្រហមច្រាលសម្លឹងទៅអីុណាដែលអង្គុយយំខ្ទប់មុខដោយសារឈឺនោះទាំងមានគិតមួយក្នុងចិត្ត។
" បាទបងតាមអូន "ជុងហ្គុក ក្ដាប់ដៃសម្រួលអារម្មណ៍សម្របតាមប្រពន្ធដែលមានវិញ្ញាណខ្លាកំណាចចូលសន្ធិតនោះ។
" ប៊ីន!!!" ជុងហ្គុក
" បាទ លោកម្ចាស់" ប៊ីន គ្រាន់តែឮនាយហៅខ្លួនក៏រហ័សមកភ្លាត។
" ឯងដឹងមែនទេ "ជុងហ្គុក និយាយព្រមទាំងសម្លឹងទៅអីុណាដែលរំកិលខ្លួនថយក្រោយនោះ។
" បាទ" ប៊ីន ងក់ក្បាលបញ្ជាក់ថាខ្លួនដឹងហើយទើបអូសនាងទៅក្រៅបាច់ដោយមានថេយ៉ុងដើរតាមពីរក្រោយ។ចំណែកឯជុងហ្គុកកាលបើឃើញបែបនេះខ្លួនក៏រហ័សរត់ទៅតាមយ៉ាងលឿន។
ងឺុត!!!!!
គ្រាន់តែមកដល់ភូមិគ្រឹះភ្លាមថេយ៉ុង ក៏មិនបានិយាយអីនោះទេគឺដើរតម្រង់ទៅបន្ទប់ទារុណកម្មដោយមានជុងហ្គុកដើរតាមពីក្រោយឥតដាច់។នាយដូចចង់ខ្លាចប្រពន្ធនាយយ៉ាងមិចចឹងធ្លាប់តែជាកូនជ្រូកគួរឲស្រលាញ់ដល់មកធ្វើចរិកកាចបែបនេះនាយមិនទម្លាប់សោះ។ក្រាក៚ ទ្វារបានបើកទើងនូវស្រីស្រស់អីុណាដែលអង្គុយយំនៅលើកៅអីដៃជើងជាប់ចំណងនោះ។
" លែង លែងៗយើងភ្លាមអាខ្ទើ.. « ផាច់!!!! »អូយ.."អីុណា មិនទាន់និយាយចប់ផងក៏ត្រូវថេយ៉ុងទះមួយទំហឹងឲនាងងាកទៅម្ខាងភ្លាមៗ។
" និយាយម្ដងទៀត "ថេយ៉ុង ប្រាប់ឲនាងនិយាយម្ដងទៀតស្របនិងដៃរបស់គេកំពុងតែអង្អែលថ្ពាល់របស់នាង។
" យើងប្រាប់ឲឯងលែងយើងភ្លាម« ផាច់!!!!» អូយ!!"អីុណា នាងត្រូវលាន់មាត់ម្ដងទៀតនៅពេលដែលថេយ៉ុងទះនាងមួយទៀតសឹងតែវាចថ្គាមទៅហើយ។
" មិនមែនពាក្យនេះ "ថេយ៉ុង ប្រាប់ទៅនាងឯដៃក៏យកទៅអង្អែលលើមុខនាងដដែល។
" ឯងអាខ្ទើយ!!"អីុណា នាងស្រែកមួយទំហឹងដែលគេទះនាងហើយមកអង្អែលមើលតែឆ្កែ។
" ល្អ " ថេយ៉ុង ថាហើយក៏
« ផាច់!!!! ផាច់!!! ផាច់!!! » គេយាដៃទៅទះលើមុខមុខនាងមួយទំហឹងៗទាំងញញឹមចុងមាត់។
YOU ARE READING
ប្រពន្ធរបស់ម៉ាហ្វៀ🔥
Fanfiction« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្បីតែប៉ុនចុងក្រចក លទ្ធផលដែលឯងទទួលបានគឺងាប់!!! » Jeon Jungkook / Kim Taehyung