រសៀលម៉ោង៣ មានទាហានមកហៅក្រុមគ្រូពេទ្យឲ្យទៅជួយលាងរបួសឲ្យទាហានផ្សេងៗទៀតព្រោះ សត្រូវបានឈ្លានពាន បង្កជាជម្លោះបែបនេះ ។ ថេយ៍ ហ៊ូសុក ជីមីនក៏នាំគ្នាប្រញ៉ាប់ចេញដំណើរទៅដោយម្នាក់ៗមានកាន់កាបូបពេទ្យជាប់ខ្លួន។ " ខាងនេះ លោកគ្រូពេទ្យ" ។
ការបំពេញតួនាទីរបស់ពួកគេក៏ចាប់ផ្ដេីម ម្នាក់ៗខ្នះខ្នែងលាងរបួស ឲ្យពួកទាហានវាគ្រាន់តែជារបួសស្រាលៗប៉ុណ្ណោះ ធ្ងន់បំផុតត្រូវបាញ់១គ្រាប់នឹង។ 🙂
ឯកសណ្ឋានរបស់គ្រូពេទ្យម្នាក់ៗក៏ប្រលាក់ពេញដោយឈាម ទម្រាំតែបញ្ចប់ប្រហែលជាម៉ោង៥ល្ងាច ។ ដោយយូរៗទៅក៏ឃេីញថាស្បេីយអ្នករបួស ថេយ៍ក៏រៀបចំរបស់របរដេីម្បីទៅកន្លែងដែលជីមីននិងហ៊ូសុកក្រែងលោមិនទាន់ស្បេីយអ្នករបួសក្រែងជួយអ្វីបានខ្លះ ។ (ជីមីននិងហ៊ូសុកទៅជម្រំមួយផ្នែកផ្សេងទៀតបាត់ហេីយព្រោះ ទាហានថ្ងៃនេះមានរបួសច្រេីនគួរសម។ ) " លោកគ្រូពេទ្យ ឈប់ៗៗ " យ៉ុនហ្គីរត់ត្រហេបត្រហបដោយអៀវមនុស្សមកជាមួយផង ។ ថេយ៍ដាក់របស់ដែលរៀបអម្បាញ់មិញទុករួចចូលទៅជួយគ្រាដាក់គេចុះមកលេីគ្រែពេទ្យថ្នមៗ។
" ជុងហ្គុក? " ថេយ៍ឃេីញ ឃេីញថាគេជាជុងហ្គុក
រាងតូចឆាប់ស្រវេស្រវាយកអ្វីមកស្កាត់ឈាមជុងហ្គុក
គេត្រូវរបួស បឈ្ឈិតចំ.ពោះតែក៏ត្រូវវះយកគ្រាប់ចេញដូចគ្នា។
ថេយ៍ចាប់ដោះអាវជុងហ្គុកចេញ(ខ្ញុំមិនសូវយល់ដឹងពីការវះកាត់ប៉ុន្មានទេ ចឹងបេីសរសេរខុសសូមខន្តីផង😊) ថេយ៍ចាប់យកស្រោបដៃពេទ្យមកស៊ក រួចចាប់ផ្ដេីមទាញសម្ភារៈពេទ្យមកវះយកគ្រាប់ចេញ ។ សំណាងណាស់គ្រាប់គ្រាន់តែបញ្ឈិត ហេីយមិនជ្រៅទេីបវាងាយស្រួលក្នុងការប្រតិបត្តិការ។
ក្រោយពេលបញ្ចប់ការវះកាត់ឲ្យជុងហ្គុកហេីយ ថេយ៏ក៏មានស្នាមញញឹមឡេីង ទោះវារបួសស្រាលពិតមែនតែពេលឃេីញដំបូងថាអ្នករបួសជា ជុងហ្គុកនោះគេពិតជាភ័យព្រួយនិងបារម្ភខ្លាំងណាស់។ នៅលេីផ្ទៃមុខក៏មានស្នាមបែកឈាម ថេយ៍ក៏លាងរបួសឲ្យរាងក្រាស់ទៀត និងបានប្ដូរសម្លៀកបំពាក់ថ្មីសម្រាប់ជុងហ្គុក។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...