Part 1 3
" កេីតអ្វីបានយំ? ធំហេីយនៅយំមិនខ្លាចខ្មាស់គេទេឬ? ឈប់យំទៅ " ជុងហ្គុកអង្អែលខ្នងរាងតូចទាំងមិនយល់ពីគេនៅសុខៗស្រាប់តែយំឱបខ្លួនបែបនេះ
" លោកចង់ទៅណា ? ហឹក " ថេហ្យុងប្រឹងនិយាយទាំងលាយយំអម្បាញ់មិញគេឃេីញច្បាស់ណាស់ថាជុងហ្គុកមានបំណងដេីរចេញពីខ្លួនទេីប ខ្លួនស្ទុះទៅឱបគេបែបនេះចិត្តវាបញ្ជាមកឲ្យធ្វេីទោះជាមិនចង់ក៏ដោយ..
" បងស្មានថាថេនឹងដេញបងទៀត~~" គេនិយាយតិចៗដូចជាកំពុងអន់ចិត្ត ។ ថេហ្យុងដកចេញពីការឱបតែនៅតែយំ សុំមិនយល់ដូចគ្នាហេតុអ្វីទឹកភ្នែកចេះតែស្រក់បែបនេះ
" បងមានរឿងចង់ប្រាប់ បងមិនដឹងថារឿងនេះអាចធ្វេីឲ្យថេសប្បាយចិត្តឬក៏អត់ទេ តែបងគ្រាន់តែចង់ឲ្យអូនបានដឹង " ជុងហ្គុកនិយាយ ថេហ្យុងងេីបមុខមកសម្លឹងជុងហ្គុកភ្លឹសៗគេគិតក្នុងចិត្តច្បាស់ណាស់ប្រាកដជារឿងមិនល្អឡេីយ
" ខ្ញុំមិនចង់ស្ដាប់ ! រឿងអ្វីក៏ខ្ញុំមិនចង់ដឹងដែរ " ថេហ្យុងខ្លាចថាវាអាចជារឿងអាក្រក់ បេីដឹងហេីយឈឺចាប់គេសុំមិនចង់ដឹងល្អជាង។
"....." ជុងហ្គុកស្ងាត់ហើយប្រឹងសម្លឹងមកថេហ្យុង
"ថេនៅស្រឡាញ់បងទេ? បងសុំឲ្យថេនិយាយការពិតប្រាប់ឲ្យបងបានដឹងតេីបានទេ ? " ក្រោយពីជុងហ្គុកស្ងាត់មួយសន្ទុះទេីបលេីកជាសំណួរសួររាងតូច
៖ថេហ្យុងមិនបានឆ្លើយតែគេបានសមមលឹងមើលជុងហ្គុកហើយកំពុងតែគិតនូវរឿងជាច្រើន*តើខ្ញុំអាចសារភាពបានមែនទេ ?ខ្ញុំពិតជាចង់និយាយថាខ្ញុំស្រឡាញ់បងខ្លាំងណាស់ ជុងហ្គុកមនុស្សល្អរបស់ខ្ញុំប៉ុន្តែខ្ញុំមិនមានភាពក្លាហាននឹងនិយាយនោះទេ * ថេហ្យុងស្ងាត់នៅតែមិនព្រមនិយាយអ្វីមួយទៅកាន់ជុងហ្គុកគេកំពុងគិតថាគួរឆ្លងកាត់ស្ថានការណ៍នេះបែបណាទៅ?
" ....ចុះលោកស្រឡាញ់ខ្ញុំទេ? " ថេហ្យុងមួយស្របក់ទើបគេសម្រេចចិត្តសួរ
ទៅកាន់ជុងហ្គុក " អូនគួរតែដឹងចម្លើយច្បាស់ បងស្រឡាញ់ថេស្រឡាញ់មករហូតមិនដែលប្រែបេីទោះជាថេព្យាយាមដេញ..បងក៏ដោយបងដឹងថាថេប្រាកដជាមានហេតុផលផ្ទាល់ខ្លួនដែលធ្វេីបែបនេះដាក់បងបងដឹងថាថេស្រឡាញ់បង ប្រាប់បងមកថេនៅតែស្រឡាញ់បងត្រូវទេ? ? " ជុងហ្គុក។ ថេហ្យុងមិនមាត់តែគេបានចាប់ទាញអ្វីម្យ៉ាងចេញពីករបស់ខ្លួនវាជាខ្សែកហេីយមានបំពាក់ចញ្ចៀនមូលតូចមួយនៅជាមួយខ្សែកនោះ ។ ជុងហ្គុកបេីកភ្នែកធំៗមេីលអ្វីចំពោះមុខចិញ្ចៀនមួយវង់នេះខ្លួនបានទិញជូន ថេហ្យុងនៅថ្ងៃខួបកំណេីតរបស់ថេវាយូរដែលហេីយថេថែមទាំងនិយាយថានឹង រៀបការជាមួយខ្លួនទៀតផង។ មកដល់ពេលនេះឥឡូវថេហ្យុងនៅតែរក្សាទុកវាឬ
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...