ភាគទី21 គូរដណ្ដឹង

2K 157 0
                                    

    « រកឃើញទេ !!  » សម្លេងជុងហ្គុកស្រែកគំហគសួរទៅបរិវារ ។

   «មិន.. មិនឃើញទេ អធិរាជ »  ពួកគេតបទាំងញីញ័រភ័យអស់ខ្លួនប្រាណ។ស្ដាប់សម្ដីពួកគេធ្វើឲ្យជុងហ្គុកកាន់តែខឹងញ័រ ច្រលោតស្ទុះទៅទាញដាវយកមកចាក់សម្លាប់ចោលតែម្ដង ឈាមបាចឆ្វាចពេញ និងដាវមានហូរឈាមតក់ៗ។
   
    « ម្នាក់ៗសុទ្ធតែគ្មានបានការ ឆាប់ទៅរកឲ្យឃើញបើមិនចង់បានលទ្ធផល ដូចនេះទេ»  ជាថ្មីម្ដងទៀតជុងហ្គុកបញ្ជាឲ្យទៅស្វែករកសារជាថ្មី ។  ពួកបរិវារទាំងនោះក្រោកចេញទៅស្របពេលដែល ថេហ្យុងដើរចូលមកក្នុងអាណាចក្រទាំងឡេឡឺៗមិនដឹងខ្យល់អី ថានៅទីនេះមានភាពវឹកវរមួយព្រឹកហើយ។ 

      ក្រសែភ្នែកបិសាចទាំងនោះសម្លឹងមើលមកថេហ្យុងរហូតមិនដាក់ភ្នែកសោះ ថេហ្យុងក្លាហា៊នសម្លក់ទៅវិញនៅមិននៅមកមើលគេចឹង ! ។

    « ជាម្ចាសក្សត្រីមែនទេ នឹង »  man

    «  ខ្ញុំជាមនុស្សប្រុសមិនមែន ម្ចាសក្សត្រីនោះទេកុំឆ្កួតពេក » ថេហ្យុងស្ដីឲ្យទៅគេវិញ ។ សម្លេងស្រែករបស់ថេហ្យុងធ្វើឲ្យជុងហ្គុកងាកមើល ហើយភ្ញាក់ផ្អើលដែលថេហ្យុងកំពុងឈរនៅទីនេះ ។ជុងហ្គុករត់មកក្បែរថេហ្យុង

       « អូនទើបមកពីណា ?  »  ជុងហ្គុក
       «  ហា៎ ...»  ថេហ្យុងស្ងៀមសម្លឹងមុខជុងហ្គុក ព្រោះថាមិនដឹងគួរប្រាប់គាត់ថាយ៉ាងម៉េចទេ ណាមួយខ្លួនក៏គ្មានចេតនាចេញពីទីនេះដូចគ្នា បែបនេះសាកនៅស្ងៀមៗចាំមើលប្រតិកម្មប្រុសកំណាចម្នាក់នេះសិន ! 

       «មិនបាច់ឆ្លើយក៏បាន ឲ្យតែអូនត្រឡប់មកវិញបងសប្បាយចិត្តណាស់ហើយ »  រាងក្រាស់ទាញថេហ្យុងមកឱបជាប់ដៃលើកអង្អែលសក់គេថ្នមៗជុងហ្គុក ក៏ចង់ដឹងចម្លើយណាស់ដែរតែមើលទៅថេហ្យុងហាក់មិនចង់ឆ្លើយថែមទាំងមានទឹកមុខមិនដឹងខ្យល់អីទៀត សំខាន់ឲ្យថេហ្យុងមិនចាកចេញខ្លួនសប្បាយចិត្តណាស់ហើយមិនបាច់សួរនាំ នាំតែវែងឆ្ងាយ ។

       « បាទ ..»  ថេហ្យុងងក់ក្បាលតបតិចៗ ធូរចិត្តដែលជុងហ្គុកមិនសួរនាំខ្លួនព្រោះថាខ្លួនមិនដឹងជាទៅរកពាក្យមកកុហកយ៉ាងណាទេ បើជុងហ្គុកសួរជីកឬសមែននោះ ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Tahanan ng mga kuwento. Tumuklas ngayon