« ចេះតែថាហើយ អូនមិនមែនខ្លាឯណា » ថេហ្យុងដៀងភ្នែកសម្លក់ជុងហ្គុក មកថាគេខ្លាគេឡើងស្លូតនៀក
« ដុងវ៉ាង បងទៅដំណាក់វិញហើយណា៎ » ជុងហ្គុក លាប្អូនហើយក៏ចេញទៅ ជាមួយនឹងថេហ្យុងដែរ ពួកគេដើរព្រលែងគ្នា យ៉ាងសប្បាយរីករាយរហូតដល់រទេះសេះ ។ ដុងវ៉ាង ពិតជាភ្ញាក់ផ្អើលខ្លាំង តែមិនបានសួរនាំអ្វីឡើយ ព្រោះថាជារឿងផ្ទាល់ខ្លួនរបស់ បងប្រុស ហើយក៏សប្បាយចិត្តដែរជុងហ្គុកចេះយកចិត្តទុកដាក់នឹងក្មេងប្រុសម្នាក់នោះ ព្រោះពីដើមមកជុងហ្គុកមិនមែនចឹងឡើយ ។
..... SKIP.......
Jk មិនទាន់ចូលមកដល់ក្នុង វាំងស្រួលបួលផង ម៉ូ រត់មកទទួលជុងហ្គុកដោយចៀសថេហ្យុងចេញហើយនាងស្ទុះឱបដៃជុងហ្គុកជាប់ ។
« ម៉ូ កុំធ្វើបែបនេះ លែងទៅ » ជុងហ្គុកទាញដៃនាងចេញពីខ្លួន ដោយទឹកមុខធុញទ្រាន់ដែរនឹងចរឹកម៉ូចូលចិត្តមក ស្និតស្នាលចាប់ដៃចាប់ជើងខ្លួនទាំងដែរដឹងហើយថា នាយមានប្រពន្ធរួច ថែមទាំងមានថេនៅក្បែរនេះផង នាងពិតជាមិនចេះក្រែងចិត្តមែន
« លោកមកពីឆ្ងាយប្រហែលអស់កម្លាំងហើយ ចាំខ្ញុំគក់ច្របាច់ឲ្យណា៎ » ម៉ូ នៅតែចចេសហើយទៀមទារបម្រើការធ្វើសរសៃរឲ្យ តែជុងហ្គុកដក់ដង្ហើមធំ
« មិនបាច់ទេ ខ្ញុំមានប្រពន្ធបើខ្ញុំចង់គក់ច្របាច់អី ខ្ញុំឲ្យប្រពន្ធខ្ញុំធ្វើនាងកុំខ្វល់អី ទៅដំណាក់នាងវិញទៅ » ជុងហ្គុកពោលរួចក៏ឱបស្មាថេហ្យុងដើរចេញពីនាង ។
ម៉ូខឹងក្ដាប់មាត់ ក្ដាប់ម្រាមដៃណែនខ្លាំងឡើងចង់ធ្លុះក្រចកដៃចូលស្បែក នាងទន្រាំ្ទជើងមិនទុកចិត្តដែរជុងហ្គុកមិនចាប់អារម្មណ៍នឹងនាង ទោះជាខំឲ្យដៃយ៉ាងម៉េចក៏ជុងហ្គុកមិនយកភ្នែកមើល« ចាំមើលខ្ញុំនឹងធ្វើឲ្យលោកស្រឡាញ់ខ្ញុំងើបក្បាលមិនរួច ខ្វះខ្ញុំមិនបានចំណែកឯង ថេហ្យុងយើងនឹងធ្វើឲ្យឯងខ្ទាតចេញពីទីនេះយ៉ាងឈឺចាប់ » ម៉ូស្អប់ ខឹងនឹងថេហ្យុងព្រោះគិតថាមកពីថេហ្យុងទើបជុងហ្គុកមិនស្រឡាញ់នាង ចុះបើនាងកម្ចាត់ថេហ្យុងចោល? ? ជុងហ្គុកប្រហែលមកចាប់អារម្មណ៍នាងខ្លះ ។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...