Part42
បន្ត
" ចៅហ្វាយ នោះដូចជាCrush របស់ចៅហ្វោយ " yun កេះសូហ្កាឲ្យមេីលទៅជីមីន ។ រាងក្រាស់ឃេីញហេីយគាំងអស់អីនិយាយ មិននឹកស្មានថាគេមកធ្វេីការនៅក្នុងក្លឹបរបស់ខ្លួនដូច្នេះ ប៉ុន្តែនាយបែរជាខឹងមុខចងចិញ្ចេីមមួយរំពេចពេលឃេីញក្រសែភ្នែកពួកប្រុសៗមេីលជីមីនទាំងសេចក្ដីត្រេកត្រអាល
" ហៅគេឲ្យមកជួបយេីងឥឡូវនេះ " សូហ្កាថាចប់ក៏ដេីរចេញទៅ ទាំងមុខមាំ ។ Yunមិនចាំយូរប្រញ៉ាប់ក៏ដេីរទៅរកជីមីន
" អ្ហេ ចៅហ្វាយចង់ជួប "
ជីមីនធ្វេីមុខមីងម៊ាំងៗ ភ័យខ្លាចថានឹងត្រូវដេញចេញទេីបមកធ្វេីការលេីកដំបូងផង បេីត្រូវដេញចេញទាំងថ្ងៃដំបូងនេះ ចប់មិនខានទេតែក៏ព្រមទៅតាមYun ។
មកដល់បន្ទប់ធ្វេីការរបស់ម្ចាស់ក្លឹប ការដេគ័រក្នុងបន្ទប់នេះមានពណ៍ខ្មៅស្ទេីតែទាំងស្រុង ហេីយវារៀងងងឹតបន្ទិចជាមួនឹងអំពូលភ្លេីងពណ៍ពងមាន់ គ្រាន់តែចូលមកដល់បានឃេីញផែនខ្នងចៅហ្វាយអង្គុយកៅអី ជីមីនរាងរអាបាត់ទៅហេីយ មេីលទៅដូចជាពួកម៉ាហ្វៀ ហេីយមាឌគេក៏ធំដូចយក្ស។ សូហ្កាបោយដៃជាសញ្ញាឲ្យYunចាកចេញទុកឲ្យខ្លួននៅតែពីរនាក់ក្មេងតូច ។
" ចៅហ្វាយហៅខ្ញុំមានការអីបាទ ''
"អត់មានអីទេ គ្រាន់តែចង់ជួបមុខ " នាយបែរកៅអីមក ហេីយនិយាយទាំងញញឹមស្រស់ដាក់ជីមីន ។ រាងតូច ចំហរមាត់ភ្ញាក់ផ្អេីល ព្រោះមិននឹកស្មានថាជា សូហ្កា " លោក..ជាលោកពិតមែន" ដៃចង្អុលរាងក្រាស់ទាំងគាំងតិចៗគិតទៅផែនដីនេះពិតជាតូចចង្អៀតណាស់ឲ្យជួបតែអ្នកមិនចង់ជួប
" ពិតហេីយ! យេីងសប្បាយចិត្តណាស់ដែលបានជួបឯងនៅទីនេះ ណា៎ក្មេងតូច" នាយក្រោកមក ដៃលូកចូលហោប៉ៅខោដេីរទៅរកជីមីនយ៉ាងជឿជាក់ ។ តែជីមីនមិនស្រណុកចិត្តសូម្បីបន្ទិច មិនហ៊ានពាក់ព័ន្ធជាមួយនាយឡេីយ វីវរសង្សារគេមកទាន់បែកក្បាលឥតអំពេី 🥲
"ចឹងលោកហៅខ្ញុំមកមានការអី[....]បេីអត់មានទេខ្ញុំលាហេីយ ប្រញ៉ាប់ទៅធ្វេីការវិញ" ជីមីន មិនឃេីញសូហ្កានិយាយក៏លាដេីរចេញទៅវិញ តែ ក្រឹបៗ រាងតូចខំទាញគន្លឹះទ្វារតែមេីលទៅទាញបេីកមិនបានសោះ ឬក៏ជាប់សោរ ពិតហេីយវាជាប់សោរពីខាងក្រៅ ទាំងនេះជាផែនការរបស់ កម្លោះក្រោយខ្នងនឹងឯង 😙
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...