ភាគទី34: ជុងហ្គុកដូចដើមវិញ🐰

1.5K 137 6
                                    

            ថេហ្យុងនៅឈររេរាៗនៅក្រោយដំណាក់របស់ជុងហ្គុកចិត្តមួយចង់ចូលទៅរក តែខ្លាចថាម៉ូនៅក្នុងនោះ ទើបបានត្រឹមលួចសម្លឹង អើតឡើមៗដូចចោរ ។
           ខណៈនោះដែរ ជុងហ្គុកដែរចេញមកពីក្នុងដំណាក់ហើយដើរកាត់ស្រាប់តែប្រទះភ្នែកនឹង ថេហ្យុងតែនាយមើលរាងតូចមិនស្គាល់ឡើយ ។ រាងតូចក្រលាសភ្នែកទៅឃើញជុងហ្គុក ខ្លួនប្រែជាធ្វើអ្វីមិនត្រូវ ចិត្តចង់ចូលទៅរកដែរតែមិនដឹងជាក្នុងឋានៈអ្វី នៅទីបំផុត

          " អ្ហា៎..អ៎ូយ " ថេហ្យុងបានធ្វើជាជំពប់ជើងដួលហើយស្រែកសម្លេងឮគួរសមដែរ ការនេះប្រថុយពេកហើយចុះបើឮដោយទាំងម៉ូទៀត មិនចប់ហើយទេហី?តែមិនអីទេ ហ៊ានសុីហ៊ានសង ដើម្បីយកប្ដីមកវិញ 😼ជុងហ្គុកងាកក្រោយមើលថេហ្យុង ហាក់មានកម្លាំងចិត្តអូសទាញនាយឲ្យដើរទៅមើល

           " កើតអ្វី ?" ជុងហ្គុកមុខមាំមិនខ្ចីជួយលើកថេហ្យុងឡើង ព្រោះខ្លួននាយឋានៈជាអធិរាជ មិនសមជួយយកអាសារបរិវាឡើយ ។ ថេហ្យុងក្ដាប់មាត់ខឹង និងលួចជេររាងក្រាស់ បើគេមិនជួយលើកយើងមានតែក្រោកឡើងខ្លួនឯង

            " ខ្ញុំម្ចាស់...មិនមានអ្វីទេ " នាយតូចក្រវីក្បាលតិចៗព្រោះភ្លាមៗពេករកនឹកមិនដឹងថាគួរធ្វើយ៉ាងម៉េចបន្ទាប់ ដើម្បីឃាត់នាយទុក
           " ឥតប្រយោជន៍!  " រាងក្រាស់សង្គ្រឺតធ្មេញខឹង រួចបំពាក់មុខមាំដើរចេញពីថេហ្យុង នាយកំពុងតែធុញថប់នឹងម៉ូឥឡូវមកជួបមនុស្សបែបនេះទៀត ។ ថេហ្យុងលួចដើរតាមនាយពីក្រោយរហូត ទោះជាជុងហ្គុកមិនបានអនុញ្ញាតិក៏ដោយ

           " នាងចង់បានស្អីពីយើងឲ្យប្រាកដ ? " ជុងហ្គុកងាកមកសួរថេហ្យុងក្នុងរូបរាងជាមនុស្សស្រីនេះ ឃើញដើរតាមរហូតមិនដឹងថានាងមានគោលបំណងអ្វីឬលែងចង់រស់ហើយ?
            " ខ្ញុំម្ចាស់មកតាមកំដរ អធិរាជ " ថេហ្យុងឱនមុខចុះនិយាយយ៉ាងគួរសម ។ ជុងហ្គុកសម្លឹងនាងពីលើចុះក្រោមដោយការពិចារណា មានអារម្មណ៍ថាកក់ក្ដៅ ចម្លែកម្យ៉ាងពេលនៅក្បែរ នាង តែជុងហ្គុកមិនចង់ជាប់ឈ្មោះថាក្បត់ប្រពន្ធទេ
            " ឆាប់ចេញទៅ យើងមិនត្រូវការទេ " ជុងហ្គុក
            " អធិរាជមិនត្រូវការតែខ្ញុំពេញចិត្តនឹងធ្វើ សុំឲ្យខ្ញុំម្ចាស់បាននៅកំដរទ្រង់ផង " ថេហ្យុង មិនចង់ឃ្លាតជុងហ្គុកឡើយព្រោះគម្រោងការរបស់គេ ចង់នៅក្បែរជុងហ្គុកឲ្យបានច្រើនៗ ក្រែងនាយអាចចងចាំខ្លួនឡើងវិញ ។
            " យើងមានប្រពន្ធ យើងមិនត្រូវការស្នំបន្ថែមនោះទេ "   ទោះជាជុងហ្គុកស្ថិតនៅក្នុងការគ្របដណ្ដប់រប់អាគមតែបេះបរិសុទ្ធ ស្មោះស្នេហ៍នៅតែរក្សា ទាស់ត្រង់ថារាងក្រាស់ស្មោះខុសមនុស្សហើយ ប្រពន្ធពិតទើបនៅចំពោះមុខនេះឯង
            "ចឹងតើ ប្រពន្ធអធិរាជនៅឯណាដែរ ខ្ញុំម្ចាស់ដូចជាមិនបានឃើញសោះ " ថេហ្យុងធ្វើងាកមើលចុះឡើងជុំវិញ ប៉ុន្តែមិនឃើញមាននរណាក្រៅពីពួកគេទាំងពីរឡើយ
             " យ៉ាងម៉េចចង់ឲ្យយើងក្បត់ប្រពន្ធរបស់យើង ហើយលួចទាក់ទងនាង ?មិនអាចទេទោះជាគ្មានវត្តមានប្រពន្ធយើងនៅទីនេះ យើងស្រឡាញ់ប្រពន្ធណាស់ .."
              " គេឈ្មោះអ្វីទៅ ?? " ថេហ្យុងបានកាត់សម្ដីរាងក្រាស់
              " ថេ..មែនហើយថេហ្យុង អ៊ូយ " នៅពេលប្រព័ន្ធប្រសាទចាប់ផ្ដើមដំណើរការចងចាំឡើងវិញ នាយក៏មានការឈឺចាប់ត្រង់ក្បាលជាខ្លាំង ។ថេហ្យុងស្ទុះទៅជួយទប់ខ្លួនទ្ររាងក្រាស់ ។ ឆ្លៀតពេលនេះ ថេហ្យុងទាញដៃមាំរបស់ជុងហ្គុកមកដាក់លើពោះរបស់ខ្លួន ហើយទឹកភ្នែកធ្លាក់មកជាមួយប្រយោគប៉ុន្មានម៉ាត់
               " ឆាប់ចងចាំអូនឡើងវិញណា៎ ព្រោះកូនយើងត្រូវការឪពុក បងសន្យាហើយថានឹងធ្វើជាឪពុកល្អម្នាក់ ដូច្នេះបងមិនគួរភ្លេចអូននោះទេ " ជុងហ្គុកឮប្រយោគក៏ងើបសម្លឹងមុខថេហ្យុងឃើញថា នាងយំឡើងដាមទឹកភ្នែកពេញថ្ពាល់ បេះដូងរាងក្រាស់ហាក់ឈឺខ្ទោកៗគ្រាន់តែឮប្រយោគទាំងនោះ រិទ្ធតែឈឺពេលឃើញទឹកភ្នែករបស់មនុស្សចំពោះមុខ។
              " លែងទៅ ! " ម៉ូមិនដឹងជាចេញមកពីគន្លៀតណាមកកាត់ចង្វាក់ពួកគេ ហើយបានច្រានថេហ្យុងចេញពីជុងហ្គុកដោយនាងទៅជួយទប់ជុងហ្គុកជំនួស
             " ស្រីបម្រើ ម្ដេចប្រហើនម្ល៉េះ?" ម៉ូសម្លក់មុខថេហ្យុងយ៉ាងត្រជាក់
             " ខ្ញុំម្ចាស់គ្មានចេតនាទេ គ្រាន់តែអម្បាញ់មិញអធិរាជរកដួលទើបខ្ញុំជួយទប់ប៉ុណ្ណោះ សូមទ្រង់លើកលែងផង" ថេហ្យុងមិនបានភិតភ័យខ្លាចថានឹងត្រូវដាក់ទោសឡើយ
            " លើកក្រោយកុំប៉ះពាល់ទ្រង់ទៀត បើនាងមិនចង់ដាច់ក្បាល " ពោលចប់ម៉ូនាំជុងហ្គុកចេញពីទីនេះ តែភ្នែករបស់ជុងហ្គុកបានងាកមកមើលថេហ្យុងបញ្ជាក់អារម្មណ៍អាលោះអាល័យ ដូចជាមិនចង់ឃ្លាតតែចិត្តមួយទៀតបញ្ជាដាក់កំហិតថាឲ្យទៅតាមម៉ូជាដាច់ខាត ។
          
         ............ 

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now