ភាគទី22 : ប្រពន្ធបង 🐇🐅

2K 181 0
                                    

    « ណែ៎  ឆាប់លែងយើង!  នាងដឹងយើងជានរណាទេ?  » ថេហ្យុងរើបម្រាស់ខ្លួន ស្រែកទៅ ម៉ាងយ៉ា ដែលបែរខ្នងដើរចេញហើយនោះ ភ្លាមៗនាងក្រមុំក៏ឈប់ដំណើរហើយងាកមើលសម្លក់មុខថេហ្យុង យ៉ាងស្ងៀមស្ងាត់

    « ឯងជានរណា ?បើយើងស្មានមិនខុសគឺជាពួកបិសាចថ្នាក់ទាបដែលលួចចូលមក ក្នុងវាំងប៉ុណ្ណោះនេះយើងមិនសម្លាប់ទុកថាសំណាងណា់ហើយ » ម៉ានយ៉ា  ញញឹមចុងមាត់សើចចម្អកដល់ថេហ្យុង ដោយសម្ដីមាកងាយ

     « យើងជាប្រពន្ធរបស់ជុងហ្គុក បើនាងមិនលែងយើងទេនាងច្បាស់ជាមានរឿង ជាមួយជុងហ្គុកមិនខាន ព្រោះនាងហ៊ានប៉ះពាល់ប្រពន្ធគេ ! »  ថេហ្យុងក្ដាប់មាត់ខឹងនឹង ម៉ានយ៉ា មិនដឹងជាធ្វើយ៉ាងម៉េចមានតែលើកឈ្មោះ ជុងហ្គុកមកអាង យ៉ាងណាការពិតទៅជុងហ្គុកច្បាស់ជាការពារខ្លួនពិតមែន !  (អាងមានអំណាច ឬក៏អាងមានបង )😴

      « ព្រហើន ! ឯងគិតថាឯងជានរណាបានជាហ៊ានអះអាងថាខ្លួនជាប្រពន្ធគេបែបនេះ ?ឯងជាមនុស្សប្រុសនឹងហេស៎ កុំគិតថាអាចបោកយើងបាន » ម៉ានយ៉ាស្រែកមួយវាស ដាក់ថេហ្យុង ។នាងមិនជឿនោះទេ ព្រោះថា

     « យើងពិតទើបជាប្រពន្ធរបស់គេ ព្រោះយើងជាគូរដណ្ដឹង ឯងកុំមកតម្កើងឋានៈខ្លួនឯងជ្រុលពេកថាមិនត្រូវក្បាលអាចមិនជាប់នឹង ក ក្នុងពេលបន្ទិចទៀត »  ម៉ានយា៉ ប្រើទឹកមុខឃៅសម្លក់ថេហ្យុងមិនទម្លាក់ តែថេហ្យុងហាក់មិនខ្លាចសូម្បីបន្ទិច បែរជាសើចចុងមាត់ដូចជាចង់ពេបជ្រេញនឹងចរឹកនាង ក្រមុំម៉ានយ៉ា ទៅវិញ ខ្លាចថាគេមិនដឹងហេស៎ថា ខ្លួននាងមានឈ្មោះជាគូរដណ្ដឹងនោះ

     « យើងមិនខ្វល់នោះទេថានាងជាអ្វីនឹងជុងហ្គុក អ្វីដែលយើងដឹងគឺជុងហ្គុកគេស្រឡាញ់យើង មិនមែននាង ..ផាច់!!   » និយាយមិនទាន់ចប់ស្រួលបួលផង ថេហ្យុងទទួលបានមួយកំភ្លៀងពីស្រីស្រស់ធ្វើឲ្យមុខថេហ្យុងរេទៅតាមកម្លាំងដៃរបស់នាង នាងខឹងថេហ្យុងឡើងញ័រអស់ខ្លួនប្រាណទៅហើយ នៅពេលឭប្រយោគថា ជុងហ្គុកមិនស្រឡាញ់នាង

       « ចាប់វាយកទៅចងត្រាំក្នុង ទឹកភ្លាមទៅ ហាមមិនឲ្យនរណាទៅមើលវាជាដាច់ខាត ..នេះជាការដាក់ទោសរបស់ឯងដែលព្រហើនជាមួយយើង »  ម៉ានយ៉ាពោលរួចចាកចេញទៅដោយគ្មាន ស្រណោះអាណិតមានតែខឹងលើសដើម ។  ពួកគេចាប់ចងដៃថេហ្យុងផ្អួបចូលគ្នា បម្រុងនឹងអូសទៅកាន់ បឹង ស្រាប់តែ

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now