ភាគទី35 : សុំទោស !

1.5K 139 6
                                    

           " ឆាប់ចេញទៅ  " ជុងហ្គុក ខ្លាចថាទប់អារម្មណ៍មិនបាន បើស្រីម្នាក់នរះដូចថេហ្យុងម្លឹងៗ 

           " ....ជុង."  ថេហ្យុងក្ដាប់មាត់មិនចេញនៅឆ្លៀតហៅសព្វនាមរាងក្រាស់ដូចធ្លាប់ហៅគ្នាកាលពីមុន ។ ភ្លាមៗជុងហ្គុកបាញ់ក្រសែភ្នែកមុតមាំកាន់ថេហ្យុង

           " កុំហៅយើងបែបនេះទៀត! " ជុងហ្គុកស្ទុះវឹងច្របាច់ថ្ពាល់ថេហ្យុង

           "នាងគ្មានសិទ្ធមកហៅសព្វនាមយើងចំៗឡើយ លើកលែងតែថេហ្យុងប្រពន្ធយើង ម្នាក់ប៉ុណ្ណោះ ចាំទុកក្នុងខួរនាងទៅ " រាងក្រាស់ក្រវាសថេហ្យុងមួយកម្លាំងដៃធ្វើឲ្យថេហ្យុងដួលដោយជំហរ ។

           " តែអូនជានេះហើយជាប្រពន្ធបង អូនជាថេហ្យុងណា៎ អ្ហឹកៗ --" ថេហ្យុងចាប់ឱបដើមដៃជុងហ្គុកដើម្បីឲ្យរាងក្រាស់នៅស្ដាប់ពាក្យខ្លួនបកស្រាយ  

           "ហ៊ឹស! នាងគិតថាយើងល្ងង់ណាស់ឬ? ប្រពន្ធយើងជាប្រុស មិនមែនមនុស្សស្រី ឬនាងចង់ក្លាយជាស្នំយើងរហូតដល់ថ្នាក់ប្រើល្បិចថោកទាបបែបនេះ ? "  ជុងហ្គុកឱនមកចាប់បោចសក់ថេហ្យុងមកក្រោយ និយាយសម្លេងយ៉ាងកំណាច ដៃតូចស្រឡូនទប់ដៃជុងហ្គុកកុំឲ្យនាយចាប់ទាញព្រោះថាបែបនេះវាឈឺខ្លាំងណាស់

           " ស្ដាប់អូនបកស្រាយសិនទៅ ជុងហ្គុក- " ថេហ្យុង អណ្ដឺតអណ្ដក  ទឹកភ្នែកស្រក់ហូរម៉ាត់ៗ ឈឺដូចគេចាប់ហែកខ្វះទ្រូងយកបរះដូងមកជាន់ឈ្លីចឹង ។
       ចំណែកជុងហ្គុកគ្រាន់តែឃើញថាមនុស្សចំពោះមុខកំពុងយំ នាយស្រាប់តែងេមង៉ាមរកប្រាប់មិនត្រូវ ដឹងត្រឹមថាមិនចង់ឲ្យនាងយំទេ នាយព្រលែងដៃពីសក់ក្បាលរាងតូច

          "យើងមិនត្រូវការ! លើកនេះយើងអត់ឱនឲ្យ តែកុំមកជួបយើងទៀតឲ្យសោះ ឆាប់ចេញទៅ ! " រាងក្រាស់ បោះប្រយោគប៉ុន្មានម៉ាត់ហើយក៏ដើរចូលទៅកន្លែងស្រង់ទឹក ដោយមិនខ្ចីស្ដាប់ការអធិប្បាយអ្វីឡើយ !
         
          " ដរាបណាបងមិនទទួលស្គាល់ អូនមិនទៅណាទាំងអស់ " ថេហ្យុងជូតទឹកភ្នែក ហើយឡើងទៅដេកលើគ្រែរង់ចាំជុងហ្គុកចេញមកវិញតែម្ដង បើទោះជាជុងហ្គុកចង់ចាប់យកទៅអា ក ទៅក៏មិនខ្វល់ ។អម្បាញ់មិញខ្លួនមិនបានខឹងជុងហ្គុកសូម្បីបន្ទិចដែរនាយបោចសក់ ខ្លួននោះ ។ (ឥទ្ធិពលស្នេហា ទោះរៀមរា ជេស្ដីតែស្រស់ចរណៃនៅតែស្នេហ៍ មិនដែរប្រួលប្រែ ព្រោះបងល្អ សង្ហា!! !  )

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now