ជុងហ្គុកស្លន់ស្លោរដូចមាន់រកពង ហើយប្រញ៉ាប់ប្រញ៉ាល់ស្រវាយកអ្វីមកជូតឈាមឲ្យរាងតូច ទាំងខ្លួននាយភ័យបុកពោះឌឹបៗ អ្នកណាមិនភ័យនោះបើនៅសុខៗស្រាប់តែប្រពន្ធ ហូរឈាមបែបនេះ ។ ថេហ្យុងទប់ដៃជុងហ្គុកដែលកំពុងតែ ព្យាយាមជូតត្រង់ច្រមុះខ្លួន ហើយញញឹមស្ងួតទាំងមុខស្លេក
« ..អូនមិនអីទេ បងកុំបារម្ភពេក » ថេហ្យុង ញញឹមដាក់ជុងហ្គុកកុំឲ្យបារម្ភពីគេ ប៉ុន្តែឈាមចេះតែហូរចេញមករហូត ជុងហ្គុកភ័យញ័រដៃ ទើបទាញខ្លួនថេហ្យុងមកឱបជាប់ទ្រូង
« ឆាប់ហៅរាជ្យពេទ្យមក!! » ជុងហ្គុកស្រែកមួយទំហឹង នៅពេលដែលឃើញឈាមនៅច្រមុះថេហ្យុងចេះតែហូរមិនឈប់ ។ ទោះជា ថេហ្យុងអះអាងថាមិនអីក៏ដោយ តែសម្រាប់ជុងហ្គុកគេបារម្ភ ខ្លាច ថាថេហ្យុងមានអ្វីធ្ងន់ធ្ងរខ្លាំង យ៉ាងណាក៏ត្រូវតែពិនិត្យឲ្យដឹង សខ្មៅដែរទើបជុងហ្គុកអស់ចិត្ត ។
« ជុងហ្គុក..អូនហត់ណាស់ ពិបាក..ដកដង្ហើមមែនទែន អូនចង់គេង បងឱបអូនរហូតដល់អូនគេងលក់បានទេ ? » សម្លេងខ្សាវៗ បែបប្រឹងនិយាយ ណាស់ព្រោះតែរាងតូចពិតជាពិបាកក្នុងខ្លួនពិតមែន សឹងតែដាច់ដង្ហើមម្ដងៗទៅហើយ ។
« ទេ ! បងមិនឲ្យអូនគេង កុំគេងអីចាំបងកំដរអូននិយាយលេងជាមួយគ្នាមិនឲ្យអូនអផ្សុកឡើយ ប្រពន្ធបង » ជុងហ្គុកក្រសោបសក់ក្បាលថេហ្យុងហើយឈ្ងោកទៅថើបសាៗ លាយឡំនឹងទឹកភ្នែកហូរ រាងក្រាស់ពិតជាអួលដើមក រកពាក្យមកនិយាយលែងបានហើយ អារម្មណ៍ដូចត្រូវឃ្លាតឆ្ងាយគ្នាជិតមកដល់ ។
ថេហ្យុងស្ដាប់ឮ តែដោយសារពិបាកក្នុងការនិយាយពេកទើបសង្ងំបិទភ្នែកស្ដាប់ ។ ជុងហ្គុកកាលបើឃើញថេហ្យុងស្ងាត់ គេចាប់ផ្ដើមស្រែកជំទាល ទៅកាន់អ្នកខាងក្រៅឲ្យហៅ រាជ្យពេទ្យមកជាប្រញ៉ាប់ ម្ដងជាពីរដង ខឹងណាស់អាមនុស្សកំពុងតែមានទុក្ខ ហេតុអ្វីក៏យឺតយាវម្ល៉េះ ចាំមើលសាកតែ ប្រពន្ធគេកើតអី ជុងហ្គុកនឹងសម្លាប់!ឲ្យផុតពូជតែម្ដង ។« អូនកុំ ស្ងាត់ឆាប់និយាយជាមួយបងមោល បងមានរឿងច្រើនណាស់ដែលមិនទាន់បានបំពេញឲ្យអូន អូនត្រូវតែមិនកើតអ្វី ឡើយ សឺតៗ » និយាយផងថើបរាងតូចផង តែជុងហ្គុកពិតជាកំពុងនិយាយតែម្នាក់ឯងពិតមែន ព្រោះថាថេហ្យុង គេង លក់ បាត់ហើយ !! ។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...